បុណ្យសមុទ្រ​ខេត្តកំពត

ថ្ងៃបុណ្យសមុទ្រនៅខេត្តកំពត មិនទាន់មកដល់ សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានកក់ពេញអស់?


ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តកំពត ឲ្យបើកទទួលការកក់ពីភ្ញៀវឡើងវិញ និងកុំដំឡើងថ្លៃ ជ្រុលហួសហេតុពេក នាអំឡុងការប្រារព្ធពិធីបុណ្យសមុទ្រនៅឆ្នាំនេះ។ ការអំពាវនាវរបស់ក្រសួងទេសចរណ៍ គឺធ្វើឡើងបន្ទាប់ពីមានម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានបិទការទទួលកក់ ពីភ្ញៀវនៅមុនថ្ងៃបុណ្យសមុទ្រ ដោយរង់ចាំបើកឲ្យបើកឲ្យជួលបន្ទប់នៅថ្ងៃប្រារព្ធពិធីបុណ្យសមុទ្រតែម្ដង ដើម្បីអាចឆ្លៀតយកថ្លៃខ្ពស់។
ថ្ងៃបុណ្យសមុទ្រនៅខេត្តកំពត មិនទាន់មកដល់ សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានកក់ពេញអស់?
ដោយ

ក្រសួង​ទេសចរណ៍ ក៏បានព្រមានដែរថា នឹងចាត់វិធានការណ៍​តាម​ផ្លូវច្បាប់ចំពោះសណ្ឋាគារ និងផ្ទះសំណាក់​ទាំងនោះ បើមាន​ការផ្ទុះការតវ៉ា​ពីសំណាក់​ភ្ញៀវ​ស្នាក់នៅ។ នេះបើតាម​ការបញ្ជាក់​របស់​មន្ត្រី​នាំពាក្យ​ក្រសួង​ទេសចរណ៍។

ពិធីបុណ្យសមុទ្រ​លើកទី ៨ ជុំទី២ ដែលប្រារព្ធធ្វើ​នៅឆ្នាំនេះ គឺក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយ​វា​នឹងត្រូវ​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃសុក្រទី ២០ ដល់អាទិត្យថ្ងៃទី ២០ ខែធ្នូ​ឆ្នាំ២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ឲ្យដឹងថា គិតមកទល់​ពេលនេះ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បាន​ត្រៀម​រៀបចំ​ដូចជាការតុបតែង និងហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​ការប្រារព្ធ​ពិធីបុណ្យសមុទ្រនេះ បើគិតជារួម​សម្រេចបាន​ប្រមាណជាង ៨០% ហើយ។ 

ជុំវិញ​នឹង​ទៅនឹង​ការប្រារព្ធ​ពិធីបុណ្យសមុទ្រ​នៅខេត្ត​កំពត នៅខែក្រោយនេះដែរ គេសង្កេតឃើញថា បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់​ចាប់ផ្ដើម​កក់ពេញអស់​ជាបណ្ដើរៗហើយ។ តួយ៉ាង តាមគេហទំព័រកក់​បន្ទប់​សណ្ឋារគារ និងផ្ទះសំណាក់​អនឡាញ (Booking.com) បានបង្ហាញឲ្យឃើញថា សណ្ឋាគារ និងផ្ទះសំណាក់​មួយចំនួននៅខេត្តកំពត ត្រូវបាន​កក់ពេញអស់​រួចហើយ គិតត្រឹមថ្ងៃ ២២ វិច្ឆិកានេះ ខណៈដែល​មានមួយចំនួនទៀត បង្ហាញថា មាននៅ​​សល់បន្ទប់​ប្រមាណតែ ១ ឬ២ បន្ទប់ប៉ុណ្ណោះ សម្រាប់ជួល។

ទោះយ៉ាងណា មានការលើកឡើង​ពីមហាជន​មកថា នេះវាគ្រាន់តែជាការ​ ឆ្លៀតឱកាស​របស់ម្ចាស់​សណ្ឋាគារ និងផ្ទះសំណាក់​ បិទ​ការកក់​ពីភ្ញៀវប៉ុណ្ណោះ ដោយ​ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះ រង់ចាំ​ដល់ថ្ងៃ​បុណ្យ ឬកៀក​នឹង​ថ្ងៃបុណ្យតែម្ដង ទើប​បើក​ឲ្យភ្ញៀវ​កក់​ ឬជួលស្នាក់នៅ ដើម្បី​ជួលបាន​ក្នុងតម្លៃថ្លៃ។ 

ទាក់ទិន​រឿងនេះ លោក តុប សុភ័ក បាន​បញ្ជាក់ថា នាពេល​ថ្មីៗនេះ ខាងក្រសួង​ក៏មានការ​ប្រជុំពីរឿងនេះដែរ ហើយក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ និងផ្ទះសំណាក់​ទាំងអស់ បើកការ​ទទួលកក់​ពីភ្ញៀវឡើងវិញ និងកុំឆ្លៀតដំឡើងថ្លៃខ្ពស់ជ្រុល​ហួសហេតុពេក។ ក្រសួងទេសចរណ៍ ក៏ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលមិនគោរព​តាមការណែនាំ និងធ្វើឲ្យមាន​ការផ្ទុះការតវ៉ា​ពីសំណាក់​ភ្ញៀវស្នាក់នៅផងដែរ។

តាមទិន្នន័យពីមន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យដឹងថា នៅខេត្ត​កំពត មាន​សណ្ឋាគារ​ចំនួន ១៣ កន្លែង​ដែលមាន​ចំនួនបន្ទប់សរុប ៩៥៣ បន្ទប់ និងផ្ទសំណាក់​មានចំនួន ២៤៦ កន្លែងស្មើនឹង​ចំនួនបន្ទប់ ២.៥៩៤ បន្ទប់ ខណៈដែលភោជនីយដ្ឋានវិញ​មាន​១៨៥ កន្លែង។ 

មន្ត្រីនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុភ័ក បាន​គូសបញ្ជាក់ថា សម្រាប់​ចំនួន​បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់​នៅខេត្តកំពតនេះ អាចនឹង​មិនគ្រប់គ្រាន់​សម្រាប់​ការប្រារព្ធពិធី​បុណ្យ​សមុទ្រ​នៅខែក្រោយនេះឡើយ ប៉ុន្ដែ ភ្ញៀវទេសចរ​អាច​ទៅស្នាក់នៅខេត្ត​សណ្ឋាគារ​ និងផ្ទះសំណាក់​នៅខេត្ត​កែប​ ដែលនៅក្បែរនោះបាន។ មិនមែនប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់ការស្នាក់នៅនេះដែរ ក្រសួងទេសចរណ៍ ក៏មាន​រៀបចំ​ឲ្យមាន​ការ​បោះតង់ និង​ការស្នាក់នៅ​ក្នុងផ្ទះប្រជាពលរដ្ឋ ឬហៅថា Homestay ផងដែរ៕

None



អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី​៖ បើ​សិន​​អឺរ៉ុប​តម្រូវ​ឱ្យ​បង់​ពន្ធ​ទំនិញ​នាំចូល កម្ពុជា​នៅតែ​ចំណេញ ហើយ​ក៏​ថ្លៃថ្នូរ​ផងដែរ

នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​វិច្ឆិកា​នេះ ថា បើ​សិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ…

មហាសេដ្ឋី​ម៉ាឡេស៊ី Tony Fernandes បង្ហាញ​ពី​ផែនការ​ពង្រីក​ការវិនិយោគ​ក្រុមហ៊ុន AirAsia នៅ​កម្ពុជា

ក្រុមហ៊ុន​អាកាសចរណ៍ AirAsia របស់​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ