អត្ថបទពាណិជ្ជកម្ម

ប័ណ្ណនិម្មិត VISA មាននៅក្នុងកម្មវិធី KB PRASAC Mobile សម្រាប់ការទូទាត់តាមអនឡាញ ប្រកបដោយសុវត្ថិភាព


ភ្នំពេញ ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការនូវ ប័ណ្ណនិម្មិត VISA ជាប័ណ្ណឥណពន្ធឌីជីថល ដែលអតិថិជនអាចបង្កើតបានភ្លាមៗតាមកម្មវិធី KB PRASAC Mobile ។ ប័ណ្ណនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់សម្រាប់ការទូទាត់ទំនិញនិងសេវាតាមអនឡាញ ដែលនាំមកនូវកម្រិតនៃភាពបត់បែនថ្មីដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ។
ប័ណ្ណនិម្មិត VISA មាននៅក្នុងកម្មវិធី KB PRASAC Mobile សម្រាប់ការទូទាត់តាមអនឡាញ ប្រកបដោយសុវត្ថិភាព
ដោយ
អំពី KB PRASAC Bank

ប័ណ្ណនិម្មិតមានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ ដែលមិនអាចកាន់ ឬ ប៉ះបាន ប៉ុន្តែមានលក្ខណៈសម្បត្តិដូចកាត VISA ផ្លាស្ទិកដែរ ។ ប័ណ្ណនិម្មិត អាចប្រើប្រាស់បាននៅលើវេបសាយត៍ ឬ ផ្លាតហ្វមដែលទទួលយកកាត VISA ។ អតិថិជនប្រើប្រាស់ KB PRASAC Mobile អាចបង្កើតប័ណ្ណនិម្មិតបានរហូតដល់ 5 ប័ណ្ណ ដែលប័ណ្ណទាំងអស់ត្រូវបានភ្ជាប់ទៅគណនីប្រាក់ដុល្លារ និងអាចកំណត់ទំហំ និងចំនួនដងនៃការចំណាយប្រចាំថ្ងៃ បាននៅក្នុងកម្មវិធី KB PRASAC Mobile ។

ប័ណ្ណនិម្មិតនេះផ្ដល់ជូនអតិថិជនដោយមិនគិតកម្រៃសេវាលើការបង្កើត និងសេវាប្រចាំឆ្នាំ និង​មុខងារ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ពេញ​លេញ។ លោកអ្នកអាចពិនិត្យតាមដានរាល់ប្រតិបត្តិការបានភ្លាមៗ បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណ តាមតម្រូវការ និងកែប្រែទំហំកំណត់ប័ណ្ណបានគ្រប់ពេល។ មិនថាលោកអ្នកទិញទំនិញនិងសេវាតាមអនឡាញ គ្រប់គ្រងការជាវសេវា ឬ ស្វែងរកសុវត្ថិភាពបន្ថែមនៃការបង់ប្រាក់នោះទេ ប័ណ្ណនិម្មិតនេះផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងប្រតិបត្តិការទាំងនេះ ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។

ដើម្បីបង្កើតប័ណ្ណនិម្មិត លោកអ្នកគ្រាន់តែចូលទៅក្នុងអេប KB PRASAC Mobile ចុចលើមុខងារ ប័ណ្ណ និងធ្វើតាមជំហានងាយៗ លោកអ្នកនឹងអាចបង្កើត និងប្រើប័ណ្ណនិម្មិតបានភ្លាមៗ។

មិនទាន់មានគណនី ខេប៊ីប្រាសាក់? ទាញយកកម្មវិធី KB PRASAC Mobile ពី App Store ឬ Play Store ឥឡូវនេះ រួចបើកគណនីឌីជីថល ដោយគ្រាន់តែមានលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។




អត្ថបទបន្ទាប់


Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

(ភ្នំពេញ) ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥៖ លើកនេះ លែងជាព័ត៌មានលេចឮទៀតហើយ!! បន្ទាប់ពីព្រឹតិ្តការណ៍ដ៏អស្ចារ្យ Galaxy Unpacked កាលពីយប់មិញ…

ឯកឧត្តម វង្សី វិស្សុត ជំរុញឱ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បន្តបង្កើនសក្ដានុពលបន្ថែមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយទទួលបានជោគជ័យរយៈពេល៣០ឆ្នាំ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជំរុញឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន M…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ