វិស័យថាមពលវៀតណាម

វៀតណាម បន្តទិញថាមពលអគ្គិសនីពីប្រទេសឡាវ ចាប់ពីឆ្នាំ ២០២៤តទៅ


ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈចំនួន ៣ ជាមួយនឹងភាគីឡាវ ដើម្បីធ្វើការបញ្ជាទិញអគ្គិសនីពីក្រុមហ៊ុនឡាវ ចាប់ពីឆ្នាំ ២០២៤តទៅ ដោយវៀតណាម រំពឹងថា អាចនឹងមានកង្វះខាតថាមពលអគ្គិសនីនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
មហិច្ឆតាវៀតណាមនឹងបង្កើនថាមពលអគ្គិសនីឲ្យបាន ១៣ម៉ឺនមេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣០ (https://www.theasset.com)
ដោយ

បើយោងតាម​អនុស្សរណៈ​នេះ ប្រទេសវៀតណាម នឹងធ្វើការ​ទិញ​ថាមពលពី​រោងចក្រ​វារីអគ្គិសនី​ចំនួន ២ និងរោងចក្រ​ថាមពល​ធ្យូងថ្ម មួយទៀត​របស់​ប្រទេសឡាវ រួមមាន រោងចក្រ​វារីអគ្គិសនី ណាំ យៀង មាន​កម្លាំង​ថាមពល ៨៤មេហ្គាវ៉ាត់ និងរោងចក្រ​ថាមពល​ធ្យូងថ្ម ណាំ ផាន់ មានកម្លាំង ៣០០មេហ្គាវ៉ាត់ ហើយនិង​រោងចក្រ​វារីអគ្គិសនី ណាំ នឺន មានកម្លាំង ១២៤មេហ្គាវ៉ាត់ នឹងចាប់ផ្តើម​ចែកចាយ​ថាមពល ទៅកាន់​ប្រទេស​វៀតណាម នៅក្នុងឆ្នាំ ២០២៤ និង ២០២៥។

កាលពីដើមឆ្នាំ ២០២០នេះ ក្រុមហ៊ុន​អគ្គិសនី​ជាតិវៀតណាម ក៏បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ចំនួន ៥ រួចទៅ​ហើយ ជាមួយ​ក្រុមហ៊ុន​ឡាវ​ចំនួន ២ ដើម្បីបញ្ជា​ទិញ​ថាមពល​អគ្គិសនី ១ពាន់ ៥រយលាន គីឡូវ៉ាត់ម៉ោង សម្រាប់ឆ្នាំ ២០២១ និង ២០២២។

ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានធ្វើការ​ព្រមាន​រួចជាស្រេច​ថា នៅក្នុងឆ្នាំ ២០២១ វៀតណាម អាចនឹង​ខ្វះខាត​ថាមពល​ប្រមាណ ៣ពាន់ ៥រយលាន​គីឡូវ៉ាត់ម៉ោង ហើយដល់​ឆ្នាំ ២០២២​ខាងមុខ អាច​នឹងខ្វះខាត​ដល់ទៅ ១០ពាន់​លាន​គីឡូវ៉ាត់ម៉ោង ដោយសារតែ​គម្រោង​សាងសង់​រោងចក្រ​ថាមពល​កម្តៅ និងឧស្ម័ន ត្រូវបាន​ពន្យារពេល និងដើរ​យឺត​ជាង​ការរំពឹងទុក។

លើសពីនេះ នៅឆ្នាំ ២០២៣ខាងមុខ គឺកាន់តែ​លំបាក ដោយសារតែ​កង្វះខាត​ថាមពល អាចនឹងកើន​ឡើង​ដល់​ទៅ ១៥ពាន់លាន​គីឡូវ៉ាត់ម៉ោង តែវៀតណាម​រំពឹងថា កង្វះខាតនេះ នឹងធ្លាក់​ចុះ​មកវិញ នៅក្នុង​ឆ្នាំ ២០២៤ និង ២០២៥ខាងមុខ។

ទោះយ៉ាងណា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានបញ្ជាក់​រួចហើយថា បញ្ហានេះ ត្រូវ​ដោះស្រាយ​ដោយការ​ទិញ​ថាមពល​មកពី ប្រទេសចិន និងឡាវ បើទោះបី មិនមែន​ជា​ដំណោះស្រាយ​ដ៏ល្អក្តី ហើយ​ក្នុងគោលដៅ​រយៈពេល​វែង គឺត្រូវ​ពន្លឿន​ការងារលើ គម្រោង​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​ធំៗ​ជាបន្តទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះមានកូវីដ-១៩ ការនាំចេញពីកម្ពុជាទៅអាមេរិកនៅតែមានជាង៥,៥ ពាន់លានដុល្លារនៅ១០ខែឆ្នាំ២០២០

ព័ត៌មាន
ពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅតែសម្រេចបានកំណើនល្អ នៅរយៈពេលជិតពេញមួយឆ្នាំ២០២០នេះ បើទោះបីជាបច្ចុប្បន្នបញ្ហាមេរោគកូវីដ-១៩ បាននិ…

ធនាគារអេស៊ីលីដា បរិច្ចាគថវិកា ១ ពាន់លានរៀលសម្រាប់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជក្នុងស្រុក​ដ៏ធំជាង​គេមួយ​នៅកម្ពុជា បាន​បរិច្ចាគថវិកាចំនួន ១ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ម៉ឺនដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ