អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស តាម KB PRASAC Mobile និង KB PRASAC Corporate


ភ្នំពេញថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស និងគ្រឹះស្ថាននានា តាមរយៈ ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) និង ខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) ។ គ្រប់សហគ្រាស និងគ្រឹះស្ថាន អាចបង់ភាគទាន ប.ស.ស. សម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន បានយ៉ាងងាយស្រួល។
ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស តាម KB PRASAC Mobile និង KB PRASAC Corporate
ដោយ
អំពី KB PRASAC Bank

ជាមួយនឹងមុខងារថ្មីនេះ អតិថិជន ដែលជាសហគ្រាស និងគ្រឹះស្ថាន អាចប្រើប្រាស់សេវាប្រកបដោយភាពច្នៃប្រឌិតនេះ ដើម្បីសម្រួលដំណើរការទូទាត់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ធុរកិច្ចរបស់ខ្លួនផងដែរ។ តាមរយៈមធ្យោបាយឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់នេះ កម្រៃសេវាក្នុងការបង់ភាគទានមក ប.ស.ស. របស់សហគ្រាស និងគ្រឹះស្ថាន ត្រូវបានលើកលែង។

ការផ្តល់ជូននូវសេវានេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការប្រើប្រាស់នវានុវត្តន៍ឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូហ្ស៊ីផ្នែកហិរញ្ញវត្ថុឱ្យកាន់តែងាយស្រួល ទំនើប សុវត្ថិភាព និងជំរុញដល់ការរីកចម្រើននៃកម្លាំងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/km/business/self-banking/bill-payments/nssf-contribution-payment/ ឬទូរស័ព្ទមកលេខ 098 999 911 ឬ 023 999 911។




អត្ថបទបន្ទាប់


តម្លៃភាគហ៊ុនរបស់ Apple បានឈានដល់កំណត់ត្រាកើនដល់ជិត៤ទ្រីលានដុល្លារជាលើកដំបូង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ជិត៤ទ្រីលានដុល្លារ ដោយបាននាំមុខក្រុម…

ធនាគារ ហត្ថា និងសាកលវិទ្យាល័យបៀលប្រាយ (សាខាបាត់ដំបង) បានចាប់ដៃគ្នាលើកកម្ពស់ការអប់រំ មូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចជាតិ

ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ