អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភសិក្ខាសាលាប្រចាំឆ្នាំ ២០២៥ នៃគ្រឹះស្ថានឥណទានជនបទ ដើម្បីគាំទ្រដល់ភាពធន់ និងនិរន្តរភាពរបស់វិស័យ


ធនាគារ ខេប៊ីប្រាសាក់ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ បានចូលរួមឧបត្ថម្ភ សិក្ខាសាលាប្រចាំឆ្នាំ ២០២៥ របស់គ្រឹះស្ថានឥណទានជនបទ ដោយផ្តោតពី ការគ្រប់គ្រងហានិភ័យ និងកសាងភាពធន់របស់គ្រឹះស្ថានឥណទានជនបទ ដែលបានរៀបចំដោយឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភសិក្ខាសាលាប្រចាំឆ្នាំ ២០២៥ នៃគ្រឹះស្ថានឥណទានជនបទ ដើម្បីគាំទ្រដល់ភាពធន់ និងនិរន្តរភាពរបស់វិស័យ
ដោយ
អំពី KB PRASAC Bank

សិក្ខាសាលានេះជាវេទិកាដ៏សំខាន់ដើម្បីបង្ហាញពីសកម្មភាពជាក់ស្ដែងសម្រាប់គ្រឹះស្ថានឥណទានជនបទ ឆ្លុះបញ្ចាំងពីសមិទ្ធផលរួម កិច្ចការងារពង្រឹងសមត្ថភាពរបស់គ្រឹះស្ថាន ការអនុលោមភាព បញ្ហាប្រឈម និរន្តរភាព ព្រមទាំងការរៀបចំយុទ្ធសាស្តក្នុងការពង្រឹងស្ថាប័ន វិស័យ និងរួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានឫសគល់យ៉ាងជ្រៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយដែលរួមចំណែកដល់ការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នសម្រាប់សហគមន៍ជនបទ។ ការឧបត្ថម្ភរបស់ធនាគារ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ពង្រឹងសមត្ថភាពរបស់ដៃគូវិស័យ និងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងស្ថាប័ន និងទាំងអតិថិជនទូទាំងប្រទេស។

តំណាងធនាគារ ខេប្រាសាក់ បានមានប្រសាសន៍ថា «ការគាំទ្រសិក្ខាសាលានេះស្របតាមបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ការធ្វើប្រតិបត្តិការផ្ដល់សេវាហិរញ្ញវត្ថុដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថា តាមរយៈការជ្រោមជ្រែងដល់គ្រឹះស្ថានឥណទានជនបទ យើងរួមចំណែកដល់ការកសាងភាពធន់ និងកំណើនប្រកបដោយបរិយាប័ន្នសម្រាប់សេដ្ឋកិច្ចកម្ពុជា»។




អត្ថបទបន្ទាប់


តើការដកបម្រាមលក់អាវុធ និងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញរបស់អាម៉េរិកអាចជួយជំរុញការអភិវឌ្ឍន៍វិស័យយោធារបស់កម្ពុជា យ៉ាងណាដែរ?

សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានយល់ព្រមលុបចោលការហាមឃាត់ការលក់អាវុធឱ្យប្រទេសកម្ពុជា និងការចាប់ផ្ដើមធ្វើសមយុទ្ធឆ្មាំអង្គរ…

អបអរសាទរ ការបើកសម្ពោធជាផ្លូវការ «ទីតាំងការិយាល័យកណ្តាលថ្មី» របស់ក្រុមហ៊ុន អេស៊ា រៀល អ៊ីស្ទេត ខេមបូឌា (𝐀𝐑𝐂)

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទទី ២៧ ខែតុលា ឆ្នាំ ២០២៥នេះក្រុមហ៊ុន អេស៊ា រៀល អ៊ីស្ទេត ខេមបូឌា (𝐀𝐑𝐂) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវ «ទីតាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ