ថៃបើកភ្លើងខៀវឱ្យពលរដ្ឋដាំកញ្ឆានៅតាមផ្ទះ

ថៃបើកភ្លើងខៀវ ឱ្យពលរដ្ឋដាំកញ្ឆានៅតាមផ្ទះ តែត្រូវការសុំការអនុញ្ញាតជាមុន


ក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃកាលពីថ្ងៃទី ២៥ មករា បានឱ្យដឹងថា ខ្លួននឹងដកកញ្ឆា ចេញពីបញ្ជីថ្នាំញៀនរបស់ខ្លួន ដោយនឹងត្រួសត្រាយផ្លូវ ក៏ដូចជាផ្ដល់ភ្លើងខៀវសម្រាប់គ្រួសារពលរដ្ឋថៃ អាចដាំដុះដំណាំនេះនៅតាមផ្ទះរបស់ពួកគេ ប៉ុន្ដែត្រូវសុំការច្បាប់អនុញ្ញាតទើបអាចដាំ និងលក់ដូរបាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ថៃបើកភ្លើងខៀវ ឱ្យពលរដ្ឋដាំកញ្ឆានៅតាមផ្ទះ
ដោយ

នៅ​ក្រោម​ច្បាប់​ថ្មី​នេះ ប្រជាជន​ថៃ​អាច​ដាំ​ដើម​កញ្ឆា​នៅ​តាម​ផ្ទះ​បាន បន្ទាប់​ពី​បាន​ពួក​គេ​ជូនដំណឹង​ដល់​អាជ្ញាធរ​ក្នុង​តំបន់​របស់​ពួក​គេ​រស់នៅ ប៉ុន្តែ​កញ្ឆា​ទាំងនោះ​មិន​អាច​ប្រើប្រាស់​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម ដោយ​គ្មាន​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​បាន​ឡើយ​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក​អា​នូ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul)​។

ច្បាប់​ថ្មី​នេះ ត្រូវ​ឆ្លងកាត់​ការ​ចុះ​ផ្សាយ​នៅ​លើ​ព្រឹត្តិបត្រ​រាជកិច្ច​របស់​ថៃ (Royal Gazette)​ជា​មុន​សិន ហើយ​នៅ​ពេល ១២០ ថ្ងៃក្រោយ ទើប​គេ​អាច​អនុវត្ត​ច្បាប់​នេះ ក៏​ដូច​ជា​អាច​ដាំ​ដំណាំ​កញ្ឆា​នៅផ្ទះ​បាន​ស្របច្បាប់​។ សូម​ជម្រាប​ថា ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​ជា​ទូទៅ​ចូល​ជា​ធរមាន បន្ទាប់​ពី​ការ​បោះ​ពុ​ម្ភ​ផ្សាយ​ព្រឹត្តិបត្រ​រាជកិច្ច​ជា​មុន​សិន​។

ទន្ទឹម​នេះ ក្រសួងសុខាភិបាល​ក៏​នឹង​បង្ហាញ​ជូន​សភា​នូវ​សេចក្តីព្រាងច្បាប់​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត​នៅ​ស​ប្តា​ហ៍​នេះ​ផង​ដែរ ដែល​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់ រួម​ទាំង​ការ​ផលិត និង​ការ​ប្រើប្រាស់​ធ្វើ​ពាណិជ្ជកម្ម រួម​ទាំង​ការ​ណែនាំ​ស្តី​ពី​ការ​ប្រើប្រាស់​សម្រាប់​កម្សាន្ត​ផង​ដែរ​។

ទោះ​យ៉ាងណា ប្រធាន​និយ័ត​ករ​ចំណីអាហារ និង​ឱសថ​ថៃ លោក ផៃ​សាល ដាង​ឃុម (Paisal Dankhum) លើក​ឡើង​ថា ការ​ដាំ​ដុះ​កញ្ឆា​នៅ​ក្នុងស្រុក​គួរតែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ដូច​ជា ថ្នាំ​ឱសថ​បុរាណ​។

ទោះ​យ៉ាងណា នៅ​ក្នុង​ច្បាប់​ថ្មី​នេះ ក្នុង​ករណី ដែល​ពលរដ្ឋ​ថៃ​ណា​ដាំ​ដំណាំ​កញ្ឆា មិន​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល នោះ​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម ជាមួយនឹង​ការ​ផាកពិន័យ​ចាប់ពី​ជាង ៦០០​ដុល្លារ រហូត​ដល់​ជិត ១​ម៉ឺន​ដុល្លារ ឬ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ ហើយ​ក៏​អាច​ជាប់​ទាំង​ការ​បង់ប្រាក់ បូក​រួម​ទាំង​ជាប់​ពន្ធនាគារ​ក្នុង​ពេល​តែ​មួយ​ផង​ដែរ បើសិនជា​រក​ឃើញ​មានការ​លក់​កញ្ឆា​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។

ច្បាប់​ថ្មី​នេះ គឺជា​ជំហាន​ចុង​ក្រោយបង្អស់​នៅ​ក្នុង​ផែនការ​របស់​ប្រទេស​ថៃ​ក្នុង​ការ​លើកកម្ពស់​ដំណាំ​កញ្ឆា​ជា​ដំណាំ​ដែល​ផ្ដល់​នូវ​ប្រាក់​ចំណូល ខណៈ​ប្រហែល​មួយ​ភាគ​បី​នៃ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ គឺ​នៅ​ក្នុង​វិស័យ​កសិកម្ម​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៨ ប្រទេស​ថៃ​បាន​ក្លាយជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដំបូង​គេ ដែល​ចាត់​ទុក​ដំណាំ​កញ្ឆា​ជា​ដំណាំ​ស្របច្បាប់ សម្រាប់​ការ​ប្រើប្រាស់ និង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្ដែ កន្លង​មក​ថៃ​មិន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទូទៅ​មានការ​ដាំ​ដុះ​នោះ​ទេ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងឲ្យ ៥០០ លានដុល្លារទៅប្រទេសក្នុងតំបន់អាស៊ីកណ្តាល ខណៈឥទ្ធិពលរុស្ស៊ីកំពុងកើនឡើងក្នុងតំបន់នោះ

ព័ត៌មាន
ចិនប្រកាសផ្តល់ជំនួយចំនួន ៥០០ លានដុល្លារដល់ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ខណៈឥទ្ធិពលរុស្ស៊ីកំពុងកើនឡើងក្នុងតំបន់នេះ។ ប្រធានាធិបតីចិនលោក ស៊…

Panasonic នឹងផលិតអាគុយរថយន្តអគ្គិសនី Tesla នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីរោងចក្រនៅអាមេរិកជួបបញ្ហា

ព័ត៌មាន
ក្រុមហ៊ុន Panasonicដ៏ធំរបស់ជប៉ុន នឹងចាប់ផ្តើមផលិតអាគុយរថយន្ដអគ្គិសនីជាលក្ខណៈពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់សហរដ្ឋអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ