អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការ កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ ដល់ធុរកិច្ចបង្កើតថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្តើម នៅប្រទេសកម្ពុជា


ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ - សហគ្រិនខ្មែរ ដោយមានកិច្ចសហការ ជាមួយ ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េ បានចាប់ផ្តើមកម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ជាកម្មវិធីបណ្តុះបណ្តាល ដែលមានប្រសិទ្ធិភាពខ្ពស់ ត្រូវបានបង្កើតឡើងដើម្បីជួយធុរកិច្ចថ្មីដែលមានសក្តានុពល ឱ្យទទួលបានជោគជ័យនៅក្នុងការបង្កើតផលិតផលស្របនឹងតម្រូវការទីផ្សារ និងការធ្វើពាណិជ្ជកម្ម។
សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការ កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ ដល់ធុរកិច្ចបង្កើតថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្តើម នៅប្រទេសកម្ពុជា។
ដោយ
អំពី Khmer Enterprise

ក្រោយពីការបញ្ចប់រដូវកាលទី១ កម្មវិធីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនឱ្យរស់រវើក ដែលនឹងជួយដល់និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ប្រែក្លាយគំនិតច្នៃប្រឌិតរបស់ពួក គេទៅជាការពិត។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា "កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរមានលក្ខណៈពិសេសខុសពីកម្មវិធីសិក្សាទូទៅ វាគឺជាវេទិកាសម្រាប់ សហគ្រិនជំនាន់ក្រោយក្នុងការចាប់ផ្តើមគំនិតធុរកិច្ចថ្មីរបស់ពួកគេ។ និស្សិតចំនួន ៣,០០០ នាក់ ដែលទើបតែបញ្ចប់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) គឺអាចចុះឈ្មោះបានភ្លាមៗ ហើយកម្មវិធីនេះនឹងជួយបង្ហាញផ្លូវដល់ស្ថាបនិកថ្មីឱ្យបោះជំហានទៅចាប់ក្តីស្រមៃរបស់ពួកគេ"។

កម្មវិធីនេះតម្រូវសម្រាប់ស្ថាបនិកដែលមានសក្កានុពល

កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ គឺជាកម្មវិធីអភិវឌ្ឍន៍ធុរកិច្ចដែលមានរយៈពេល ១២សប្តាហ៍ ត្រូវបានរៀបចំឡើងដើម្បីជួយ ដល់ធុរកិច្ចថ្មីដែលស្ថិតក្នុងដំណាក់កាលដំបូង ទាក់ទាញអតិថិជន ធ្វើឱ្យប្រសើរឡើងនូវផលិតផលដែលត្រូវទៅនឹង តម្រូវការទីផ្សារ និង ធ្វើបទបង្ហាញដោយភាពជឿជាក់នៅទីសាធារណៈ។ នៅក្នុងជុំនីមួយៗ មានធុរកិច្ចថ្មីចំនួន ១០ នឹងទទួលបានការគាំទ្រក្នុងមួយជុំ និងមានធុរកិច្ចថ្មីសរុបរហូតដល់ ៣០ ឬស្ថាបនិកចំនួន ៦០នាក់ នៅក្នុងកម្មវិធីទាំង ៣ជុំ។

កម្មវិធីសិក្សាគោលសង្កត់ធ្ងន់លើ៖

-ភាពរីកចម្រើនផ្នត់គំនិត ​និង​ការ​ធ្វើប្រតិបត្តការ​ឡើងវិញ​យ៉ាងឆាប់រហ័ស (iteration)

-ការទាក់ទាញ និងការរក្សាអតិថិជន

-ការអភិវឌ្ឍបទបង្ហាញអាជីវកម្ម និងការត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកការបណ្តាក់ទុន

-ការប្រើប្រាស់ឧបករណ៍គ្មានកូដ និងបញ្ញាសិប្បនិមិ្មត សម្រាប់ផលិតភាពនៅក្នុងការគ្រប់គ្រង

ក្រោយពីបញ្ចប់កម្មវិធី ស្ថាបនិកនឹងទទួលបានយុទ្ធសាស្រ្ត វិធីសាស្រ្ត ដែលពួកគេត្រូវការដើម្បីប្រកួតប្រជែងក្នុងទីផ្សាររួម ជាមួយ​ការធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម បង្ហាញដល់អ្នកចូលរួមទាំងក្នុងស្រុកនិងក្រៅស្រុកមុនពេលបញ្ចប់នៃជុំនីមួយៗ។

ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង នឹងនាំយកជំនាញបច្ចេកទេសលំដាប់ថ្នាក់អន្តរជាតិ មកក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា:

មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង, ក្រុមហ៊ុន 2080 Ventures មានជំនាញ និង បទពិសោធន៍ដ៍ធំទូលាយក្នុងការពន្លឿនធុរកិច្ចថ្មី និងការបណ្តាក់ទុន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួននៅក្នុងប្រទេស កម្ពុជា អាចធានាបានថាអ្នកចូលរួកម្មវិធីនេះនឹងទទួលបានការណែនាំប្រកបដោយស្តង់ដារ តម្រូវតាមបញ្ហាប្រឈមក្នុង ស្រុក និងកាលានុវត្តភាពក្នុងតំបន់។

លោក Timur Daudpota ដៃគូស្ថាបនិកនៃ ក្រុមហ៊ុន 2080 Ventures ប្រចាំប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍ថា “បេសកកម្មរបស់យើងគឺប្រែក្លាយ ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា ឱ្យរីកចម្រើននិងអាចពង្រីកខ្លួនបាន ដើម្បីត្រៀមខ្លួនសម្រាប់ អាស៊ាន ឬ ទៅកាន់ថ្នាក់តំបន់ផ្សេងទៀត”។ “យើង​មាន​មោទនភាព​ក្នុង​ការ​រួម​ដៃគ្នា​ ជាមួយ​សហគ្រិនខ្មែរ​ក្នុង​ការ​កសាង ​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយនវានុវត្តន៍ក្នុង​ប្រទេស​កម្ពុជា។”

ការបើកដំណើរប្រកបដោយការជម្រុញទឹកចិត្ត

កម្មវិធីនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីស្ថាបនិកធុរកិច្ចថ្មី ស្ថាប័នគាំទ្រសហគ្រិនភាព និង គ្រូណែនាំ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីគោលបំណងរបស់ កម្មវិធីមគ្គទេសក៍ ធុរកិច្ចខ្មែរ និងផ្តល់ឱកាសភ្ជាប់បណ្តាញសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនក្នុងកម្ពុជា។

អ្នកចូលរួមបានកោតសរសើរពីការសម្ពោធនៃកម្មវិធីនេះ ដោយការផ្តោតលើយុទ្ធសាស្ត្ររីកចម្រើនដែលអាចអនុវត្តន៍បាន ដោយបានសម្គាល់ការបើកដំណើរប្រកបដោយអំណោយផល នាសម័យកាលនវានុវត្តន៍ និងបរិវត្តកម្មបច្ចេកវិទ្យា។




អត្ថបទបន្ទាប់


តើកំណើននាំចូលដែក និងដែកថែមជិត៦០% នៅ៥ខែឆ្នាំនេះ វាបានបង្ហាញពីភាពរីកចម្រើននៃវិស័យសំណង់ ឬយ៉ាងណា?

វិស័យសំណង់អាចចាត់ទុកជាអនុវិស័យមួយ ដែលបានរងផលប៉ះពាល់ខ្លាំងពីធ្លាក់ចុះសេដ្ឋកិច្ចជាសកល ជាពិសេសក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ…

សហព័ន្ធឧស្សាហកម្មថៃ ព្រមានថា ទំហំពាណិជ្ជកម្មរបស់ថៃ ជាង៥ពាន់លានដុល្លារនឹងរងផលប៉ះពាល់ បើបិទព្រំដែនជាមួយកម្ពុជា

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ថា វិធានការបិទព្រំដែនថៃ-កម្ពុជា អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែនថៃ ដែលម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ