ពាណិជ្ជកម្មកម្ពុជា

កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករចំនួន១,៦លានតោនកើនជាង៥៥%នៅ២ខែឆ្នាំ២០២១


ត្រឹមតែរយៈពេល២ដំបូងនៅឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករមានដល់ទៅប្រមាណ១លាន៦សែនតោន កើនឡើងដល់ទៅជាង៥៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយការនាំចេញមានទៅកាន់ទីផ្សារគោលដៅចំនួន២៥ប្រទេស។ នេះបើទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម ។
កប៉ាល់ចូលចតដាក់ទំនិញនៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ
ដោយ

សំណួរសួរថា តើមានកត្តានៅពីក្រោយអ្វីខ្លះទើបជំរុញឲ្យការនាំចេញកសិផលកម្ពុជាកើនឡើងគំហុកនៅ២ខែដើមឆ្នាំនេះ?

ចម្លើយខ្លីខ្លឹម ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមដែរថា ការកើនឡើងនៃការនាំចេញផលិតផលកសិកម្មនេះ អាចចាត់ទុកថា ជាបរិបទថ្មី នៃយុទ្ធសាស្រ្តការផ្លាស់ប្តូរមុខដំណាំរបស់ប្រទេសជិតខាងរបស់យើងនាពេលបច្ចុប្បន្ន ព្រោះមុខដំណាំមួយចំនួន មិនអាចទ្រទ្រង់ជីវភាពរស់នៅរបស់កសិកររបស់ពួកគេបានបន្តទៀត ជាមួយនឹងដីដាំដំណាំក្នុងប្រទេសទាំងនោះ ក៏កាន់តែចង្អៀតផងដែរ។ មិនតែប៉ុណ្ណោះ តម្រូវការប្រាក់ចំណូលខ្ពស់ក្នុងមនុស្សម្នាក់នៅប្រទេសក្បែរខាងយើងក៏កើនឡើង ស្របតាមកំណើនសេដ្ឋកិច្ចរបស់គេ។ ដូច្នេះ មានន័យថាមុខដំណាំមួយចំនួនដែលកម្ពុជានាំចេញកើនឡើងនេះ គឺដោយសារតែប្រទេសជិតខាងគេលែងសូវដាំ ដោយប្រទេសទាំងនោះងាកទៅដាំដំណាំផ្សេង ដែលវាជាឱកាសសម្រាប់មុខដំណាំរបស់កម្ពុជាងាយជ្រៀតចូលផ្គត់ផ្គង់តម្រូវការទីផ្សារ។

ទិន្នន័យដដែលនេះបានឲ្យដឹងទៀតថា ក្នុងចំណោមផលិតផលកសិកម្មដែលបាននាំចេញទាំងអស់មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញច្រើនជាងគេរួមានដូចជា ដំឡូងមីក្រៀមមានការនាំចេញជាង៨០ម៉ឺនតោន ខណៈដំឡូងមីស្រស់នាំចេញជាង១៥ម៉ឺនតោន ស្រូវនាំចេញជាង២៨ម៉ឺនតោន, ស្វាយចន្ទីប្រមាណ៨ម៉ឺនតោន, គ្រាប់ពោតក្រហមមានជិត៨ម៉ឺនតោន ផ្លែចេកស្រស់ជាង៧ម៉ឺនតោន និងផ្លែស្វាយស្រស់មានជាង៤ម៉ឺនតោនផងដែរ។

ដោយឡែក បើមើលទៅលើការនាំចេញអង្ករវិញ នៅរយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ជាង ៦៤លានដុល្លារ និងក្នុងបរិមាណជាង ៧ម៉ឺន៦ពាន់តោន ធ្លាក់ចុះដល់ទៅជាង៤៤% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។ សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ការថយចុះនេះ គឺបណ្តាលមកពីមូលហេតុចម្បង ដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តកើនខ្ពស់ រហូតដល់ជិត ៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩ទៅហើយ។

ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅប្រមាណជិត៥០% គិតជាបរិមាណគឺមានជាង ៣ម៉ឺន៧ពាន់តោន។ រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុបមានចំណែកជិត ២៥%។ ទីផ្សារបន្ទាប់ គឺអាស៊ានដែលមានចំណែក៨% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា៕

None



អត្ថបទបន្ទាប់


ការវិនិយោគរបស់ចិននៅអូស្ត្រាលីធ្លាក់ចុះជាង៦០%

ទំនាក់ទំនងរវាងប្រទេសចិន និងអូស្ត្រាលីនៅមួយរយៈចុងក្រោយនេះ ហាក់មិនសូវល្អប៉ុន្មានទេ ដោយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសង្គ្រាមពាក្យសម្ដីបានកើត…

លំនៅ​ឋាន​តម្លៃសមរម្យ​របស់​ក្រុមហ៊ុន World Bridge Homes ​លក់​អស់​ជាង​៩៧%​ហើយ

គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដែលជាគម្រោងផ្ទះតម្លៃសមរម្យដំបូងគេនៅកម្ពុជា អភិវឌ្ឍដោយក្រុមហ៊ុន WorldBridge Homes របស់មហាសេដ្ឋីអចលនទ្រព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ