អាកាសយានដ្ឋានខេត្តកោះ​កុង

អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុងនឹងចាប់ផ្តើមបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២១


មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ក្រុមការងារសារព័ត៌មានសេដ្ឋកិច្ច ឌីជីថល ខេមបូណូមីស ថា ព្រលានយន្តហោះអន្តរជាតិតារាសាគរកោះកុង គ្រោងនឹងរៀបចំផែនការបើកប្រតិបត្តិការហោះហើរជាលើកដំបូង នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះហើយ បន្ទាប់ពីបានបញ្ចប់ការសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២០កន្លង ដែលបានវិនិយោគអស់ទឹកប្រាក់ ៣៥០លានដុល្លារ នៅក្នុងដំណាក់កាលទី១ ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះ
ដោយ

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ក្រុមការងារខេមបូណូមីសថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន ដែលមានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុប រាប់ទាំងព្រលានយន្ដហោះ និង ការអភិវឌ្ឍតំបន់ផ្សេងៗទៀតមានដល់ទៅ ៤ម៉ឺន ៥ពាន់ហិកតា នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ប្រាប់ខេមបូណូមីសទៀតថា សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរនៅដំណាក់កាលទី១ ចំណាយអស់ថវិកាប្រមាណ៣៥០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង ២១៨ហិកតា ។ ដោយឡែក ដំណាក់ទី២និងទី៣ ត្រូវរង់ចាំមើលពី ១០ទៅ១៥ឆ្នាំទៀតសិន ថាតើមានតម្រូវការធំប៉ុនណាដែរ បើមានតម្រូវការបន្ថែម ក្រុមហ៊ុននឹងពង្រីកសបន្ថែមទៀត។ អាកាសយានដ្ឋាននេះមានសមត្ថភាព អាចផ្ទុកយន្តហោះធន Boeing 777 និង Airbus A340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។

ជុំវិញទៅនឹងការសាងសង់ព្រលានយន្ដហោះនេះដែរ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា កម្ពុជាក៏កំពុងមានគម្រោងសាងសង់ព្រលានយន្ដហោះថ្មីមួយទៀតតម្លៃ១០០លានដុល្លារនៅឯខេត្តមណ្ឌលគិរី ដោយគម្រោងនេះ ត្រូវបានសិក្សាពីលទ្ធភាពរួចរាល់ហើយ និងកំពុងរង់ចាំការវាយតម្លៃពីស្ថាប័នពាក់ព័ន្ធ ដើម្បីអាចឈានទៅរៀបចំនីតិវិធីសម្រាប់ដំណើរការសាងសង់ ដែលរំពឹងថានឹងអាចធ្វើឡើងនៅចុងឆ្នាំ២០២១នេះ  ឬ ដើមឆ្នាំក្រោយនេះតែម្តង។ 

ទាក់ទងនឹងរឿងរ៉ាវនេះដែរ ឯកឧត្តម តុប សុភក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងដែរថា ការរៀបចំសាងសង់ព្រលានយន្តហោះថ្មី នៅក្នុងខេត្តមណ្ឌលគិរី គឺជាដំណឹងដ៏ល្អ ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តនេះ ដោយនឹងជំរុញកំណើនទេសចរបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រៅតែពីព្រលានយន្ដហោះព្រលានយន្ដហោះតារាសាគរខេត្តកោះកុង និងគម្រោងព្រលានយន្ដហោះនៅខេត្តមណ្ឌលគិរីនេះដែរ កម្ពុជាក៏កំពុងសាងសង់បន្ថែមនូវព្រលានយន្ដហោះធំថ្មីៗចំនួន២បន្ថែមទៀត គឺព្រលានយន្ដហោះភ្នំពេញថ្មី និងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង ​Samsung​ នឹង​ចាយ​ទុន​១៧​ពាន់​លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង គឺ Samsung បានប្រកាសថា ខ្លួនបានត្រៀមដើមទុនប្រមាណ១៧ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិ…

ចរាចរណ៍ចេញ-ចូលខេត្តព្រះសីហនុត្រូវបានផ្អាកហើយ លើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ!

ព័ត៌មាន
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែមីនា ២០២១ បានសម្រេចការធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្ដក្រុង រថយន្ដឈ្នួល រថយន្ដតាក់ស៊ី និងមធ្យោបាយដឹកអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ