ខេត្តព្រះសីហនុ

ចរាចរណ៍ចេញ-ចូលខេត្តព្រះសីហនុត្រូវបានផ្អាកហើយ លើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ!


រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែមីនា ២០២១ បានសម្រេចការធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្ដក្រុង រថយន្ដឈ្នួល រថយន្ដតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈរហូតមានការជូនដំណឹងជាថ្មី ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ចរាចរណ៍ចេញ-ចូលខេត្តព្រះសីហនុត្រូវបានផ្អាកហើយ លើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ!
ដោយ

ការបិទ​ចរាចរណ៍បណ្ដោះអាសន្ន​ចេញចូលខេត្តព្រះសីហនុ​នេះ គឺធ្វើឡើង​បន្ទាប់ពី​ខេត្ត​ជាប់មាត់​សមុទ្រ​មួយនេះ មានការ​ផ្ទុះរាលដាល​កាន់តែខ្លាំង​បន្ទាប់ពីរាជធានីភ្នំពេញ​ ដោយគិតត្រឹមថ្ងៃទី ៤ ខែមីនា ចំនួន​អ្នកឆ្លង​ក្នុងខេត្ត​នេះ មានដល់ទៅ ៨០នាក់​ហើយ។

យ៉ាងណាក៏ដោយ បើតាម​សេចក្ដីជូនដំណឹងរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ចំពោះ​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​នៅតែបន្ដ​ដំណើរការ​ជាធម្មតា ប៉ុន្ដែ​ត្រូវ​កម្រិត​ចំនួន​មនុស្ស​ជាក់លាក់​ត្រឹមតែ​២នាក់​ប៉ុណ្ណោះ។

អាជ្ញាធរខេត្ត​ព្រះសីហនុ​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែលកំពុង​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ សូមផ្អាក​ការធ្វើដំនើរ​ចេញ-ចូល​ ទៅមករាជធានីខេត្ត​ផ្សេង​មួយរយៈសិន រហូតដល់​មានការ​ជូន​ដំណឹង​ជាថ្មី​ ដើម្បីឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​បាន​នូវ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ និងទីតាំងពាក់ព័ន្ធាននា ដើម្បី​កំណត់ជា​មណ្ឌល​ចត្តាឡីស័កឲ្យបាន​ចប់សព្វគ្រប់សិន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុងនឹងចាប់ផ្តើមបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ក្រុមការងារសារព័ត៌មានសេដ្ឋកិច្ច ឌីជីថល ខេមបូណូមីស ថា ព្រលានយន្តហោះអន្តរជា…

រកឃើញអ្នកឆ្លង២៣នាក់បន្ថែមទៀត ក្នុងនោះមាន ២នាក់នៅកោះកុង

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ បានបង្ហាញរបាយការណ៍រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៣នាក់ថ្មីបន្ថែមទៀត ដោយសុទ្ធសឹងជាអ្នកពាក់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ