Advertisement
គម្រោង​វិនិយោគ​ឯកជន-​រដ្ឋ

គម្រោង​វិនិយោគ​ឯកជន​​ធំៗ​ចំនួន​៤ ត្រូវ​បាន​រដ្ឋាភិបាល​ដក​យក​មក​គ្រប់គ្រង​វិញ


មិន​ដល់​ពីរ​ខែ​ស្រួល​បួល​ផង ស្ពាន​ចំនួន​ពីរ គឺ​ស្ពាន លី យ៉ុងផាត់ ឬ​ស្ពាន​ព្រែក​ព្នៅ និង​ស្ពាន​កោះកុង ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ទិញ និង​ដក​យក​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​ជំនួស​វិញ។
ស្ពាន​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង ជា​គម្រោង​វិនិយោគ​ឯកជនទី៤ ដែល​ត្រូវរដ្ឋ​ទិញ​យក​មក​គ្រប់​គ្រង​វិញ។
ដោយ
Advertisement

ក្រៅពី​ស្ពាន​ទាំង​ពីរ ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​ដក​យក​តំបន់​អង្គរ ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា សុខ គង់ មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​កាល​ពី​ឆ្នាំ​២០១៦ ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​ពលរដ្ឋ។ 

ក្រៅពី​នេះ រដ្ឋាភិបាល​ក៏​បាន​ដក​យក​ផ្លូវ​ជាតិ​លេខ​៤​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ទៀត ដើម្បី​ឲ្យ​រដ្ឋ​គ្រប់គ្រង​ឡើង​វិញ​​ផង​ដែរ។ ការ​ដក​យក​​គម្រោង​វិនិយោគ​ឯកជន​ដើម្បី​ប្រគល់​ឲ្យ​រដ្ឋ​ជា​អ្នក​គ្រប់គ្រង ត្រូវ​បាន​ពលរដ្ឋ​អបអរ​សាទរ​ជា​ខ្លាំង ពីព្រោះ ការ​សម្រេច​នេះ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស។

ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត តេង ដឺលុច សាស្រ្តាចារ្យ​សេដ្ឋកិច្ច បាន​អត្ថាធិប្បាយ​ថា ជាទូទៅ រដ្ឋ​មិន​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​កសាង​​គម្រោង​ធំៗ​ទេ គឺ​មាន​តែ​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធ្វើ​ការ​វិនិយោគ។

លោក​បន្ត​ថា ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន គឺ​ជា​ផល​ចំណេញ​ទាំង​សង​ខាង ពោល ពលរដ្ឋ​ឆាប់​បាន​ប្រើប្រាស់ ឯ​វិស័យ​ឯកជន​ទទួល​បាន​ផល​ចំណេញ។

លោក​អត្ថាធិប្បាយ​ថា៖ «ការ​ដក​យក​សម្បត្តិ​ឯកជន​ដោយ​មិន​ទាន់​ចប់​កុងត្រា​ត្រឹមត្រូវ នឹង​ប៉ះពាល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន មក​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា»។

យ៉ាងណា​ក៏​ដោយ លោក តេង ដឺលុច អះអាង​ថា ការ​ដក​យក​គម្រោង​វិនិយោគ​ពី​វិស័យ​ឯកជន​នេះ គឺ​ជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​និង​រដ្ឋាភិបាល។ លោក​យល់​ថា មុន​ការ​ដក​យក​គម្រោង​វិនិយោគ​ពី​ក្រុមហ៊ុន​ណា​មួយ រដ្ឋ​និង​ក្រុមហ៊ុន​នោះ​ប្រាកដ​ជា​មាន​ការ​ព្រមព្រៀង​គ្នា​ជា​មិន​ខាន។ 

សូម​បញ្ជាក់​ថា តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​យក​ស្ពាន​កោះកុង​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​ជំនួស​វិញ ចាប់​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា តទៅ។

ស្ពាន​កោះកុង​នេះ គឺ​ជា​ស្ពាន​ឆ្លង​ដៃ​សមុទ្រ​ពី​ទីរួម​ខេត្ត​កោះកុង ភ្ជាប់​ទៅ​ច្រក​អន្តរជាតិ ចាំយាម រវាង កម្ពុជា​-ថៃ។ ស្ពាន​នេះ​កសាង​តាំង​ពី​ឆ្នាំ​២០០២​មក​ម៉្លេះ ដែល​មាន​ប្រវែង​១៩០០​ម៉ែត្រ៕   




អត្ថបទបន្ទាប់


តើ​កម្ពុជា​អាច​ដណ្ដើម​តំណែង​មាស​ស​ល្អ​បំផុត​លើ​ពិភព​លោក​បាន​មក​វិញ​ទេ នៅ​ឆ្នាំ​នេះ?

ព័ត៌មាន
ធ្លាប់​តែ​ល្បី​រន្ទឺ​ពី​កេរ្ដិ៍​ឈ្មោះ​របស់​អង្ករ​របស់​កម្ពុជា​ថា​ជា​អង្ករ​ល្អ​បំផុត​លេខ​១​លើ​ពិភព​លោក​បី​ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្ដែ នៅ​ព...

អ្នក​ដឹក​ជញ្ជូន​​ទំនិញ​ឆ្លង​កាត់​​ថៃ​អាច​នឹង​ប៉ះពាល់ នៅ​ពេល​ច្បាប់​គយ​ថ្មីថៃ​ចូល​ជា​ធរមាន

ព័ត៌មាន
ប្រសិន​បើ​អ្នក​ជា​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​កម្ពុជា ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ អ្នក​អាច​នឹង​រង​ផល​ប៉ះពាល់​នៅ​ពេល​ខាង​មុខ​នេះ ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ