រោងចក្រផលិតស្ករអំពៅ

រោងចក្រផលិតស្ករអំពៅខេត្តក្រចេះដំណើរការឡើងវិញក្រោយផ្អាកជាង១០ឆ្នាំ


រោងចក្រផលិតស្ករអំពៅមួយកន្លែង នៅខេត្តក្រចេះ បានបើកដំណើរការឡើងវិញ ដើម្បីផលិតស្ករអំពៅសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ បន្ទាប់ពីរោងចក្រនេះ បានផ្អាកដំណើរការខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំ។
រោងចក្រផលិតស្ករអំពៅ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានលទ្ធភាពផលិតស្ករអំពៅ ក្នុងបរិមាណ១ម៉ឺន៥ពាន់តោន ក្នុងមួយឆ្នាំ (រូបភាព៖ រដ្ឋបាលខេត្តក្រចេះ)
ដោយ

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​គូសបញ្ជាក់​ថា ការ​បើក​ដំណើរការ​រោងចក្រ​ផលិត​ស្ករអំពៅ​នេះ​ឡើង​វិញ ពិតជា​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​លើក​ស្ទួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ខេត្តក្រចេះ ក៏​ដូច​ជា សេដ្ឋកិច្ច​សង្គម​ទាំងមូល និង​អាច​ចូលរួម​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក របស់​ប្រជាពលរដ្ឋ​ថែម​មួយ​កម្រិត​ទៀត​ផង​។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា រោងចក្រ​ផលិត​ស្ករអំពៅ​នេះ បាន​ផ្អាក​ដំណើរការ​ផលិត​តាំងពី ឆ្នាំ​២០០៨ ដោយសារ​តែ​ជួប​វិបត្តិ​ក្ស័យធន​។ អភិបាលខេត្ត​រូប​នេះ បាន​បញ្ជាក់​បន្ត​ថា ពេល​នេះ ក្រុមហ៊ុន​កំពុង​រៀបចំ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ឡើង​វិញ​ហើយ ហើយ​នៅ​ខែធ្នូ​ខាង​មុខ​ក្រុមហ៊ុន​នឹង​ដាក់​ដំណើរការ​។ រោងចក្រ​នេះ នឹង​ត្រូវ​បើក​ដំណើរ​ឡើង​វិញ ក្រោយ​មានការ​វិនិយោគ​របស់​ក្រុមហ៊ុន កា​មេ​ដេ​នូ​វេ​ឈ័​រ របស់​វៀតណាម សហការ​ជាមួយ​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយ​រៀង ឯ​.​ក​។

ស្ថិត​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ឯកឧត្តម វ៉ា ថន បាន​គូសបញ្ជាក់​ថា ការ​ចាប់ផ្ដើម​ដំណើរការ​រោងចក្រ​ផលិត​ស្ករអំពៅ​ឡើង​វិញ​នេះ នឹង​ជួយ​ផ្ដល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​ប្រមាណ​២​ពាន់​នាក់ មានការ​ងារ​ធ្វើ និង​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បន្ថែម​សម្រាប់​ធ្វើការ​ក្នុង​ចម្ការ និង​រោងចក្រ​ផង​ដែរ​។

ដ្បិត​មិន​បង្ហាញ​ពី​ទំហំ​វិនិយោគ តែ​ឯកឧត្តម វ៉ា ថន បានឱ្យ​ដឹង​ថា ជា​ជំហាន​ដំបូង​ក្រុមហ៊ុន​បាន​ដាំ​ដុះ​ដំណាំ​អំពៅ លើ​ផ្ទៃដី​៣​ពាន់​ហិ​កតា និង​មាន​ផែនការ​បន្ថែម​ការ​ដាំ​ដុះ​ឱ្យ​បាន​១​ម៉ឺន​ហិ​កតា​ទៅ​ថ្ងៃ​ខាង​មុខ ខណៈ​សព្វថ្ងៃ​ដំណាំ​អំពៅ ចំនួន​៣​ពាន់​ហិ​កតា ត្រៀម​ប្រមូល​ផល​សម្រាប់​ផលិតកម្ម​ស្ករអំពៅ នៅ​ខែធ្នូ ខាង​មុខ​នេះ​។ ជាមួយ​គ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត​ក្រចេះ ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បង្កើន​ទុន​វិនិយោគ​បន្ថែម និង​ធ្វើ​យ៉ាងណា​ប្រើប្រាស់​ដី​ន​ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្កើត​ជា​ពហុ​ប្រយោជន៍​ឲ្យ​អស់​សក្តានុពល​។

សូម​បញ្ជាក់​ថា រោងចក្រ​ផលិត​ស្ករអំពៅ​នេះ ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ដែល​មាន​លទ្ធភាព​ផលិត​ស្ករអំពៅ ក្នុង​បរិមាណ​១​ម៉ឺន​៥​ពាន់​តោន ក្នុង​មួយ​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​គ្រោង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប ផង​ដែរ​៕

None



អត្ថបទបន្ទាប់


តើការនាំចេញពីកម្ពុជាទៅជប៉ុនសម្រេចបានលទ្ធផលអ្វីខ្លះក្នុងវិបត្តិកូវីដ១៩ នៅក្នុង១០ខែឆ្នាំនេះ?

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុននៅតែធ្វើបានល្អ នៅរយៈពេលជិត១ឆ្នាំកន្លងមកនេះ បើទោះបីជាមានវិបត្តិកូវីដ១៩មករំខានយ៉ាងណាក្ដី។ ជ…

វិបត្តិកូវីដ១៩បានជំរុញឲ្យការធ្វើពាណិជ្ជកម្មងាកមករកប្រព័ន្ធឌីជីថលកាន់តែច្រើនមិនធ្លាប់មាន

នៅរយៈពេលប្រមាណ២ឆ្នាំមកនេះ វិបត្តិនៃមេរោគកូវីដ១៩ បានធ្វើឲ្យសកម្មភាពនៃការធ្វើ អាជីវកម្មមួយចំនួនជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ នៅក្នុងស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ