ប្រធានមន្ទីរបញ្ជកោណថា ប្រទេសចិនជាអ្នកកកូរកកាយសណ្តាប់ធ្នាប់ពិភពលោ

ហេតុអ្វីបានជាអាមេរិកចាត់ទុកប្រទេសចិនជាអ្នកគំរាមកំហែង និងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក?


រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡ៉យដ៍ អូស្ទីន (Lloyd Austin) បានថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងចំណុចស្នូលដ៏សំខាន់មួយជាមួយប្រទេសចិន ហើយអាមេរិកត្រូវប្រាកដថា ខ្លួនត្រូវតែបង្កើនសមត្ថភាពយោធា និងធ្វើអ្វីៗតាមតែអាចធ្វើទៅបានដើម្បីធានា គុណតម្លៃស្នូលរបស់អាមេរិក មិនមែនតាមអ្វីដែលចិនចង់បាន ក្នុងការធ្វើជាអ្នកកំណត់ជោគវាសនានៃសណ្តាប់ធ្នាប់ពិភពលោកក្នុងសតវត្សទី២១នេះនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ហេតុអ្វីបានជាអាមេរិកចាត់ទុកប្រទេសចិនជាអ្នកគំរាមកំហែង និងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក?

លោក អូស្ទីន បាននិយាយថា «ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលមានទាំងឆន្ទៈ កម្លាំង និងអំណាចកាន់តែខ្លាំងឡើងក្នុងការកំណត់រៀបចំសណ្តាប់ធ្នាប់តំបន់ និងបន្ទាប់មកគឺអភិក្រមពិភពលោក ឱ្យសមទៅនឹងអ្វីដែលលោកចាត់ទុកថា ជាទំនោរតាមបែបផ្តាច់ការនោះ»។ ដូច្នេះហើយលោក អូស្ទីន ថា អាមេរិកនឹងមិនអនុញ្ញាតឱ្យវាកើតឡើងជាដាច់ខាត។

ការថ្លែងឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកនេះ គឺធ្វើឡើងនៅបណ្ណាល័យប្រធានាធិបតី រូណាល រេហ្កេន ដោយលោក ឡ៉យដ៍ អូស្ទីន ក៏បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនដែរ។ ក្នុងនោះលោកបានគូសបញ្ជាក់ដែរថា អាមេរិកនឹងនៅតែបន្តប្តេជ្ញាជួយអាវុធយោធាដល់អ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោនសូមបញ្ជាក់ម្តងទៀតថា យើងនឹងមិនចូលធ្វើសង្គ្រាមផ្ទាល់ជាមួយរុស្ស៊ីនោះទេ។

ប៉ុន្តែប្រធានមន្ទីរបញ្ជកោណរូបនេះបានសង្កត់ធ្ងន់ចំៗថា «អ្វីដែលអាមេរិកនឹងជួបប្រទះ និងត្រៀមខ្លួនប្រកួតប្រជែងនៅប៉ុន្មានឆ្នាំខាងមុខនេះ គឺសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចូលទៅកំណត់អនាគតនៃសន្តិសុខនៅអឺរ៉ុប ហើយពួកគេនឹងកំណត់ថា តើកូនៗ និងចៅៗរបស់យើង នឹងទទួលបាននៅពិភពលោកមួយដែលមមានសិទ្ធិសេរីភាព និងបើកចំហរដោយច្បាប់ ឬក៏ពួកគេនឹងប្រឈមមុខនឹងរបបផ្តាច់ការដែលគ្រប់គ្រង់ដោយកម្លាំងបង្ខិតបង្ខំ និងភាពភ័យខ្លាចនោះ»។

ទោះបីជាយ៉ាងណាក៏ដោយ លោក អូស្ទីន លើកឡើងថា រវាងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរធំៗទាំងពីរ ពោលគឺប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ប្រទេសចិននៅតែមានហានិភ័យខ្លាំងជាង។ ទន្ទឹមនឹងគ្នានេះ ដើម្បីជាឆ្លើយតបនៃគ្រោះថ្នាក់នាពេលខាងមុខនេះ «អាមេរិកនឹងដាក់ចេញនូវការចំណាយយោធាដ៏ច្រើនមិនធ្លាប់មានពីមុន ហើយមន្ទីរបញ្ចកោណក៏នឹងធ្វើការផ្តោតជាសំខាន់លើការកើនឡើងរបស់ប្រទេសចិនថា វាពិតជាមានការគំរាមកំហែងខ្លាំងដល់តួនាទីរបស់អាមេរិកនៅក្នុងពិភពលោក។

គួរជម្រាបថា កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រសួងការពារជាតិអាមេរិកបានចេញផ្សាយរបាយការណ៍មួយស្តីពីសន្តិសុខប្រចាំឆ្នាំរបស់ប្រទេសចិន ដែលបានព្រមានថា ទីក្រុងប៉េកាំងប្រហែលជាអាចបង្កើនការស្តុកទុកក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ១,៥០០ គ្រាប់នៅឆ្នាំ២០៣៥។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏ទើបតែបានសាកល្បងជោគជ័យនូវយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយនុយក្លេអ៊ែរប្រភេទថ្មីបំផុតរបស់ខ្លួនគឺ B-21 Raider ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការរីកចម្រើនដ៏ឆាប់រហ័សនៃប្រព័ន្ធអ៊ីនធឺណេត លំហរអាកាស និងសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។

មែនទែនទៅ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកមានកញ្ចប់បថវិកាយោធាដ៏ធំបំផុតសម្រាប់ភ្នាក់ងារសហព័ន្ធទាំងអស់ ហើយវាអាចទទួលបានរហូតដល់ ៨៤៧ ពាន់លានដុល្លារអាមេរិកនៅក្នុងថវិកាឆ្នាំ២០២៣ ប្រសិនបើសភាអាមេរិកសម្រេចអនុម័តកញ្ចប់ថវិកានោះនៅទីបំផុត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតស៊ូមតិផ្នែកការពារជាតិខ្លះអះអាងថា វានៅតែមិនគ្រប់គ្រាន់ដើម្បីធ្វើទំនើបកម្ម និងតាមឱ្យទាន់ប្រទេសចិន ពីព្រោះការចំណាយភាគច្រើនគឺទៅលើបុគ្គលិកយោធា។ បើតាមការិយាល័យថវិកាសភា (CBO) ប៉ាន់ប្រមាណថា ប្រហែលមួយភាគបួននៃថវិកាការពារជាតិត្រូវបានចំណាយលើបុគ្គលិកយោធាដូចជាប្រាក់ខែ ការថែទាំសុខភាព និងការចូលនិវត្តន៍ជាដើម៕




អត្ថបទបន្ទាប់


អ៊ុយក្រែន និងបណ្ដាប្រទេសនៅតំបន់បាល់ទិកស្តីបន្ទោសប្រធានាធិបតីបារាំងខ្លាំងៗ បន្ទាប់ពីស្នើឱ្យមាន «ការធានាសន្តិសុខ» សម្រាប់រុស្ស៊ី

ព័ត៌មាន
តាមសំណូមពររបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលថា ប្រទេសបស្ចិមលោកគួរតែពិចារណាពីតម្រូវការរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ ប្…

អ៊ីស្រាអែល លុបចោលពន្ធគយលើការនាំចូលរថយន្តពីកូរ៉េខាងត្បូង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចូលជាធរមាន

ព័ត៌មាន
រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចលុបចោលការយកពន្ធគយលើការនាំចូលផលិតកសិកម្ម និងឧស្សាហកម្មពីកូរ៉េខាងត្បូង ដែលរួមមានទាំងរថយន្តផងដែរ ដែលវាជាផ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ