ព្រលានយន្តហ្វីលីពីនផ្អាកដំណើរការ

ព្រលានយន្តហោះធំបំផុតទី២នៅហ្វីលីពីនផ្អាកដំណើរការ ក្រោយយន្តហោះរបស់កូរ៉េចុះចតរអិលជ្រុលហួសផ្លូវ


ព្រលានយន្តហោះអន្តរជាតិ Mactan Cebu ដែលជាព្រលានយន្តហោះធំបំផុតទី២ របស់ហ្វីលីពីន ត្រូវបានផ្អាកការហោះហើរជាបណ្ដោះអាសន្ន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី បន្ទាប់ពីមានករណីយន្តហោះរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ បានចុះចតរអិលជ្រុលហួសផ្លូវ ក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល កាលពីយប់ថ្ងៃទី ២៣ ខែតុលា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដោយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានរបស់ហ្វីលីពីន។
បិទព្រលានយន្តហោះធំបំផុតទី២ របស់ហ្វីលីពីន ក្រោយមានយន្តហោះចុះចតជ្រុលហួសផ្លូវ

ទោះយ៉ាងណា ក្នុងហេតុការណ៍ឧបទ្ធវហេតុនេះ មិនមានអ្នករងរបួស​នោះឡើយ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន​​ព្រលាន​យន្តហោះអន្តរជាតិ Mactan-Cebu របស់ហ្វីលីពីន​បាន​ឱ្យដឹងថា នៅវេលាខ្ទង់ម៉ោង ១១យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២២ ជើងហោះហើរ​លេខ KE631 របស់​ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air ដែលធ្វើដំណើរ​ចេញពីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង បាន​ចុះចតរអិលហួសផ្លូវ ក្នុងអំឡុង​ពេល​មាន​ភ្លៀងធ្លាក់ខ្លាំង នៅព្រលាន​យន្តហោះហ្វីលីពីនមួយនេះ។

បន្ទាប់ពី មានហេតុការណ៍នេះកើតឡើង អាកាសយានដ្ឋាន​អន្តរជាតិ Mactan Cebu នៅថ្ងៃទី ២៤ ខែតុលា ក៏បាន​ប្រកាសផ្អាកដំណើរការហោះហើរ​ចេញចូលព្រលានយន្ដហោះនេះ ដើម្បី​ធ្វើការ​លើកយន្ដហោះ ដែលបាក់បែកដោយសារចុះចតខុសផ្លូវនោះចេញ ហើយ​ការបើកដំណើរការព្រលានយន្ដហោះឡើងវិញពេលណានោះ ខាងក្រុមហ៊ុន​នឹងធ្វើការជូន​ដំណឹងនៅពេលក្រោយទៀត។

ប្រភពដដែល​បញ្ជាក់ថា ក្នុងហេតុការណ៍នេះ ពុំមាន​នរណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ ដោយ​អ្នកដំណើរទាំងអស់​ចំនួន ១៦២នាក់ និង​ក្រុមបុគ្គលិក​បម្រើការលើយន្តហោះ ១១នាក់ ត្រូវបាន​ជម្លៀស​ចេញពីយន្តហោះភ្លាមៗ​ដោយមានសុវត្ថិភាព។

បើតាមទិន្នន័យពី Flightradar24 ដែល​តាមដានចរាចរណ៍ផ្លូវអាកាស បង្ហាញឱ្យដឹងថា យន្តហោះកូរ៉េមួយនេះ បានហោះវិលជុំវិញ​​ព្រលានយន្តហោះហ្វីលីពីន Mactan-Cebu ​ជាច្រើនដង ហើយបានព្យាយាមចុះចត​២ដង ​នៅតែមិនបាន​សម្រេច ហើយពេល​ប៉ុនប៉ង​ចុះចតលើកទី៣ ក៏ជ្រុលហួសធ្លាក់ផ្លូវតែម្តង។

ប្រធានក្រុមហ៊ុន Korean Air លោក Woo Keehong បាន​និយាយថា នឹងមានការស៊ើបអង្កេត​ជុំវិញ​ហេតុការណ៍​ខាងលើនេះ ធ្វើឡើង​ដោយ​អាជ្ញាធរ​អាកាសចរណ៍​ប្រទេសទាំងពីរ ដើម្បីរកមូលហេតុ​ពិតប្រាកដ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី៣ មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
សេដ្ឋកិច្ចអាមេរិក នៅមួយរយៈកន្លងមកនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនរួមទាំងវិបត្តិអតិផរណា និងថាមពលជាដើម។ ប៉ុន្ដែ សម្រាប់ត្រីមាសទី៣ នៅឆ្នាំនេះ …

'The Closer' ឧបករណ៍សម្រាប់គាស់ដបរបស់ស្រាបៀរ Heineken® អាចធ្វើឲ្យកុំព្យូទ័ររបស់អ្នក Sleep នៅពេលអ្នកគាស់ស្រាបៀរ!

ព័ត៌មាន
នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួនគឺ ‘The Closer’ ដែលរំលឹកអតិថិជនឱ្យថ្លឹងថ្លែងពេលវេលា សម្រាប់កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ