ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge របស់ថៃ តម្លៃ២៨ពាន់លានដុល្លារអាម៉េរិក គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០


រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក សុរិយា ជួងរុងរឿងគីត (Suriya Juangroongruangkit) បានអះអាងថា ដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge ភាគខាងត្បូងរបស់ថៃ តម្លៃ២៨ពាន់លានដុល្លារអាម៉េរិក គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក សុរិយា ជួងរុងរឿងគីត (Suriya Juangroongruangkit) បានថ្លែងកាលពីថ្ងៃទី១ ខែកក្កដា ថា មន្ត្រីពាក់ព័ន្ធនឹងកែសម្រួលចំណុចលម្អិតនៃគម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge ឱ្យស្របតាមមតិយោបល់របស់ក្រុមវិនិយោគិន និងពលរដ្ឋក្នុងមូលដ្ឋាន ហើយដំណើរការកែតម្រូវនេះនឹងបញ្ចប់នៅត្រីមាសទី៣ឆ្នាំនេះ។

លោករំពឹងថា ការងាររចនា និងការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ការសាងសង់កំពង់ផែដែលជាផ្នែកមួយនៃគម្រោង Land Bridge នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ហើយការងាររចនាផ្លូវរថភ្លើង និងផ្លូវហាយវ៉េតាមបណ្តោយគម្រោងដឹកជញ្ជូន Land Bridge នឹងបញ្ចប់នៅឆ្នាំក្រោយ។

លោកបានបន្តថា រដ្ឋាភិបាលថៃ នឹងជ្រើសរើសក្រុមហ៊ុនម៉ៅការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងចុះកិច្ចសន្យានៅដើមឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃរូបនេះបានឱ្យដឹងទៀតថា ការសាងសង់គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge នឹងត្រូវបែងចែកជា៣ដំណាក់កាល ដោយការសាងសង់ដំណាក់កាលទី១ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ហើយនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០៣០។ ចំណែកឯការសាងសង់ដំណាក់កាលទី២ នឹងចាប់ផ្តើមនៅឆ្នាំ២០៣១ ហើយបញ្ចប់នៅចុងឆ្នាំ២០៣៤ ខណៈដែលការសាងសង់ដំណាក់កាលទី៣ នឹងចាប់ផ្តើមនៅឆ្នាំ២០៣៥ ហើយបញ្ចប់នៅចុងឆ្នាំ២០៣៦។

សូមបញ្ជាក់ថា គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge នឹងតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអែនដាមែន។ គម្រោងនេះរួមបញ្ចូលទាំងកំពង់ផែមួយតម្លៃ៩ពាន់លានដុល្លារអាម៉េរិក ស្ថិតក្នុងខេត្តរ៉ាក់ណង បែរទៅរកសមុទ្រ Andaman និងកំពង់ផែតម្លៃមួយទៀតតម្លៃជាង៨,៣ពាន់លានដុល្លារអាម៉េរិក ស្ថិតក្នុងខេត្តជុំផុនបែរទៅរកឈូងសមុទ្រថៃ ព្រមទាំងផ្លូវហាយវ៉េ និងផ្លូវរថភ្លើងដែលរួមបញ្ចូលគ្នាមានតម្លៃជាង៩,៧ពាន់លានដុល្លារអាម៉េរិក។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក សុរិយា ជួងរុងរឿងគីត (Suriya Juangroongruangkit) បាននិយាយថា គម្រោងផ្លូវដឹកជញ្ជូនដ៏មហិច្ឆតា Land Bridge នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសថៃ ហើយនឹងជួយបង្កើតការងារដល់ទៅ២៨ម៉ឺនកន្លែងនៅក្នុងខេត្តទាំងពីរខាងលើនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហ្វីលីពីន ក្លាយជាប្រទេសកំពូលខាងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតអគ្គិសនីនៅក្នុងតំបន់

ប្រទេសហ្វីលីពីន បានក្លាយជាកំពូលប្រទេសដែលប្រើប្រាស់ធ្យូងថ្មច្រើនបំផុតទី៧នៅលើពិភពលោក និងជាប់លំដាប់ទី១នៅអាស៊ាន ដោយវ៉ាដាច់ឥណ្ឌូនេស៊ី និងមហ…

ក្រុមហ៊ុនអង់គ្លេសផលិតថ្មរថយន្តអគ្គិសនី ដែលអាចបញ្ចូលថាមពលលឿនត្រឹមតែ៥នាទី

ក្រុមហ៊ុនរបស់អង់គ្លេសមួយបានបង្ហាញផលិតផលថ្មីរបស់ខ្លួន គឺផលិតផលថ្មលីចូមអ៊ីយ៉ុងថ្មីមួយសម្រាប់ប្រើក្នុងរថយន្តអគ្គិសនី ដែលអាចផ្ទុកថាមពលអគ្គិសនី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ