#ហេដ្ឋារចនាសម្ព័ន្ធ

Articles by Tag ហេដ្ឋារចនាសម្ព័ន្ធ

អ្នកជំនាញ​រិះគន់ថា រដ្ឋាភិបាលល្មមដល់ពេលលុបបំបាត់ទម្លាប់ធ្វើលូកាយផ្លូវហើយ

ដោយ​ ​ ខេមបូណូមីស
បញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃអភិបាលកិច្ច។ នាពេលថ្មីៗនេះ មហាជននៅលើបណ្ដាញសង្គមបានបង្ហាញការហួសចិត្ត និងរិះគន់យ៉ាងខ្លាំង ក្រោយវិថីថ្មីសន្លាងលេខ ៩៣ ឬផ្លូវរថភ្លើងចាស់ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទើបតែសាងសង់រួចរាល់មិនទាន់បានប៉ុន្មានផង បែរជាត្រូវគេយកគ្រឿងចក្រមកជីកកកាយខ្ទេចមួយចំហៀងផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកតាមក្រោយទៅវិញ។