អត្ថបទក្រុមហ៊ុន

ការបើកដំណើរការនូវកម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២


សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នៅថ្ងៃនេះ។ វគ្គទី១ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ បានដំណើរការចាប់ពីខែមីនា ដល់រហូតដល់ខែកក្កដា ឆ្នាំ២០២២។
ការបើកដំណើរការនូវកម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២

ក្នុងអំឡុងពេលនៃវគ្គទី១ កម្មវិធីនេះបានទទួលបានជិត ៩០ ពាក្យពីក្រុមហ៊ុនដែលមកពី វិស័យផ្សេងៗគ្នា ដែលក្នុងនោះពាក្យចំនួន​ ៥០ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យកសិកម្ម ២៦ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យផលិតកម្ម និង ៨ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យសេវាកម្ម។

កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរបានមានប្រសាសន៍ថា៖“ប្រទេសកម្ពុជាបានបន្ថយការរឹតបន្តឹងការធ្វើដំណើរក្នុងប៉ុន្មានខែចុងក្រោយនេះ រួមជាមួយនឹងប្រទេសដទៃទៀតនៅទូទាំងពិភពលោក​ កម្មវិធីនេះគឺបង្កើតឡើងយ៉ាងពិសេសសម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានការលើកទឹកចិត្តក្នុងការអភិវឌ្ឍទីផ្សារនាំចេញថ្មី។ ការពង្រីកលទ្ធភាពទៅកាន់ទីផ្សារអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមមួយរបស់ សហគ្រិនខ្មែរ ដើម្បីស្របតាមយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្រោយសម័យកាលកូវីដ-១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា”។

សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី ១បានលើក​ឡើងថា៖ “កម្មវិធី EMDG គឺជាឱកាសដ៏ល្អសម្រាប់ សហគ្រាសធុនតូច និងមធ្យម ទាំងអស់ក្នុងការបង្កើនសក្តានុពលនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងអនុញ្ញាតឱ្យ សហគ្រាសធុនតូច និងមធ្យម អាចធ្វើការវិនិយោគក្នុងសកម្មភាពលើកកម្ពស់ការនាំចេញកាន់តែច្រើនថែមទៀត”។ ជាមួយនឹងមតិកែលម្អពី សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី១ កម្មវិធី EMDG វគ្គទី២ នេះត្រូវបានរចនាឡើងដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍ ទីផ្សារនាំចេញរបស់ពួកគេជាមួយនឹងដំណើរការនៃកម្មវិធី និង ការដាក់ពាក្យដែលកាន់តែមានភាពងាយស្រួលជាងមុន។

កម្មវិធី EMDG វគ្គទី២ នឹងផ្តល់ជាការទូរទាត់ឱ្យវិញរហូតដល់ ៥០% នៃការចំណាយសរុបទាក់ទងនឹងផែនការអភិវឌ្ឍន៍ទីផ្សារនាំចេញ។ ជាមួយនឹងវិធីសាស្រ្តទូរទាត់ការចំណាយ សហគ្រាសធុនតូច និងមធ្យម អាចរៀបចំផែនការសកម្មភាពផ្សព្វផ្សាយនាពេលអនាគត និងកសាងទីផ្សារនាំចេញប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។

ការអភិវឌ្ឍទីផ្សារអន្តរជាតិ និងសកម្មភាពលើកកម្ពស់ការនាំចេញមានសារៈសំខាន់ណាស់សម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនការនាំចេញ ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានរំខានដោយសារការរាតត្បាតនៃជំងឺ កូវីដ-១៩។ កម្មវិធី EMDG ត្រូវបានបង្កើតឡើងជាពិសេសដើម្បីគាំទ្រ សហគ្រាសនាំចេញ និង សហគ្រាស ដែលមានបំណងចង់នាំចេញឱ្យបោះជំហានទៅមុខ អភិវឌ្ឍ និងពង្រីកទីផ្សារនាំចេញជាសកល។

កម្មវិធីនេះបើកទទួលពាក្យពីក្រុមហ៊ុនចុះបញ្ជីនៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី EMDG និងលក្ខន្តិកៈ​ ផ្សេងៗអាចស្វែងរកបាននៅក្នុងគេហទំព័រ https://emc-consulting.asia/2022/08/02/launch-of-kes-export-market-development-grant-emdg-cohort-2/

ដាក់ពាក្យមកកាន់កម្មវិធី EMDG តាមរយៈ៖ ​​ https://bit.ly/3AQquwS

ថ្ងៃផុតកំណត់៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២

សម្រាប់ចម្ងល់បន្ថែម សូមចុះឈ្មោះចូលវគ្គព័ត៌មានរបស់យើងតាមរយៈ៖ ​https://bit.ly/3Pygsoi




អត្ថបទបន្ទាប់


ចិនទម្លាក់អត្រាការប្រាក់គោលដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្ដែមិនទម្លាក់ចោលវិធានការគ្មានកូវីដ១៩ដ៏តឹងរ៉ឹងឡើយ

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនម្តងទៀតនៅថ្ងៃចន្ទទី២២សីហា ស្របពេលដែលអ្នកតាក់តែងគោលនយោបាយទីក្រុងប៉េកាំ…

កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន ក្រោយការចរចារជាមួយកូរ៉េខាងជើងទទួលបរាជ័យ

ព័ត៌មាន
មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ