វិនិយោគនៅកម្ពុជា

មេដឹកនាំក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា


[ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង] – ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅ សណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
មេដឹកនាំក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ដោយ

កិច្ចប្រជុំនេះ បាន​ផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរក​ឱកាស​វិនិយោគដ៏​មានសក្តានុពល​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូកូរ៉េ ដែលបានចូលរួម​នៅក្នុង​ប្រជុំពិភាក្សានោះ រួមមានតំណាងជាន់ខ្ពស់​មកពីក្រុមហ៊ុន​ឈានមុខ​គេដូចជា LG Electronics, Hanshin, Daewoo E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី​ ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។

ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសកម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុនកូរ៉េក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន​កូរ៉េ​មួយ​ចំនួន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​ថ្មី និង​ពង្រីក​ប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅប្រទេស​កម្ពុជា។

ជាលទ្ធផលសំខាន់នៃកិច្ចប្រជុំ ក្រុមហ៊ុន WorldBridge Group ដែលជាអ្នកផ្តួចផ្តើម​ការជួបជុំអាហារ​ពេលព្រឹកជាមួយនឹងក្រុមមេដឹកនាំធុរកិច្ចកូរ៉េ​​បានប្រកាសថា ខ្លួននឹងចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo E&C ដើម្បីអភិវឌ្ឍគម្រោង​អចលនទ្រព្យ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញទំនុកចិត្តលើសក្តានុពល​នៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងកូរ៉េ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បី​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃប្រទេសទាំងពីរ។ កិច្ចប្រជុំបានបញ្ចប់ដោយមានការប្តេជ្ញាចិត្ត​ជាថ្មីពីភាគីទាំងសងខាង​ក្នុងការស្វែងរកមធ្យោបាយ​បន្ថែមទៀត​សម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីធ្វើឱ្យប្រាក់អឺរ៉ូ របស់សហភាពអឺរ៉ុប បន្តធ្លាក់ថ្លៃបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក?

ព័ត៌មាន
សារព័ត៌មាន Euro News បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា ថា ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណផ្លូវការរបស់សហភាពអឺរ៉ុបបានបន្តធ្លាក់ថ្លៃបើធ…

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានឆាប់

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ