អត្ថបទក្រុមហ៊ុន

តោះមកជិះរថយន្តក្រុង Air Bus ដ៏ទំនើបជាមួយវិរៈ ប៊ុនថាំ


រថយន្តក្រុងប្រភេទ Air Bus ៤៥ កៅអី ដំបូងគេ មានវត្តមានហើយ ជាមួយនឹងក្រុមហ៊ុន វិរៈប៊ុន ថាំ ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនធំជាងគេនៅកម្ពុជា ។
តោះមកជិះរថយន្តក្រុង Air Bus ដ៏ទំនើបជាមួយវិរៈ ប៊ុនថាំ
ដោយ

ការធ្វើដំណើរក្នុងទិសដៅ ភ្នំពេញ - ក្រុងព្រះសីហនុ និងក្រុងព្រះសីហនុ​-ភ្នំពេញ ប្រើពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះជាមួយរថយន្តក្រុង Air bus 45 កៅអីនេះ ។

ការផ្ដល់សេវាដឹកអ្នកដំណើរតាម​​រថយន្តក្រុង Air bus នេះ ចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ នេះហើយ ។

ជាមួយរថយន្តក្រុង Air bus នេះដែរ គឺជាប្រភេទរថយន្តថ្មីទំនើប ដែលអ្នកធ្វើដំណើរទាំងអស់ នឹងទទួលបាននូវ អារម្មណ៍ដូចកំពុងតែនៅលើយន្តហោះ ដោយមាន​កៅអីធំទូលាយ ផាសុកភាព បន្ទប់ទឹកប្រកបដោយអនាម័យ ហើយ​ក្រុមហ៊ុនក៏មានផ្ដល់ជា​អាហារសម្រន់ និងឧបករណ៍កម្សាន្ត ក្នុងពេលធ្វើដំណើរផងដែរ។

សូមបញ្ជាក់ផងដែរ សម្រាប់ការបើកដំណើរការនៃរថយន្តនេះដោយធ្វើដំណើរពីភ្នំពេញ-ក្រុងព្រះសីហនុ និងក្រុងព្រះសីហនុ-ភ្នំពេញ ចាប់ពីថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ២០២២ មាន​ពីរវេន គឺម៉ោង ០៨៖១៥ នាទីព្រឹក និងម៉ោង ១២:៤៥ នាទី​រសៀល​៕




អត្ថបទបន្ទាប់


ឃែស យូ អាប់ អបអរឆ្នាំថ្មីជាមួយការបើកដំណើរការសាខាសេវាបញ្ចាំ នៅសង្កាត់ភ្នំពេញថ្មី

ព័ត៌មាន
ឃែស យូ អាប់ ដែលជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ និងជាបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ បានបិទបញ្ចប់ឆ្នាំ ២០២២ តាមរយៈការបើកសម្ពោ…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុក

ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) កំពុងសហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីពង្រីងក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ