អត្ថបទក្រុមហ៊ុន

ឃែស យូ អាប់ អបអរឆ្នាំថ្មីជាមួយការបើកដំណើរការសាខាសេវាបញ្ចាំ នៅសង្កាត់ភ្នំពេញថ្មី


ឃែស យូ អាប់ ដែលជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ និងជាបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ បានបិទបញ្ចប់ឆ្នាំ ២០២២ តាមរយៈការបើកសម្ពោធសាខា ហ្វ្រែនឆាយរបស់ខ្លួនថ្មីមួយទៀត នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីផ្ដល់សេវាបញ្ចាំ ស្របច្បាប់ដល់ប្រជាពលរដ្ឋដែលត្រូវការសេវាហិរញ្ញវត្ថុរហ័ស ។
ឃែស យូ អាប់ អបអរឆ្នាំថ្មីជាមួយការបើកដំណើរការសាខាសេវាបញ្ចាំ នៅសង្កាត់ភ្នំពេញថ្មី
ដោយ

នេះជា​សាខា ហ្វ្រែនឆាយ ទី ៨ ហើយ​របស់ ឃែស យូ អាប់ ដូច្នេះ សាខាប្រតិបត្តិការ​សរុបទាំងសាខាហ្វ្រែនឆាយ និងសាខា​ផ្ទាល់​មាន​​ ២៦ សាខា នៅ​រាជធានីភ្នំពេញ​ និងបណ្ដាខេត្ត​ទូទាំង​ប្រទេស ។

ក្រុមហ៊ុន ឃែស យូ អាប់ បានឲ្យដឹងថា ការ​ពង្រីកចំនួនសាខា​នេះ គឺដើម្បីបំពេញតម្រូវការ​សេវាបញ្ចាំស្របច្បាប់​​ ដែល​ជាសេវាហិរញ្ញវត្ថុ​រហ័ស និងស្របច្បាប់​ ដើរតួនាទីសំខាន់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែលកំពុង​ខ្វះសាច់ប្រាក់​ អាចទទួលបាន​សាច់ប្រាក់​ឆាប់រហ័ស​ ដើម្បីដោះស្រាយ​បញ្ហាបន្ទាន់នានា។

ទន្ទឹមនឹង​ការ​បើកសាខាថ្មីនេះ ឃែស យូ អាប់ ​ក៏លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់សេវា​​បញ្ចាំ ដែលមានការចុះបញ្ជីត្រឹមត្រូវ និង​ស្រប​ច្បាប់ ដើម្បីចៀស​វាង​នូវ​ហានិភ័យ​នានា ដែលអាច​កើតឡើងបាន ។

សាខា​ហ្វ្រែនឆាយ​ដែលទើបសម្ពោធថ្មី​នេះ មាន​អាសយដ្ឋាន ផ្ទះលេខ ១០៩ ផ្លូវ ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១”

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១…

តោះមកជិះរថយន្តក្រុង Air Bus ដ៏ទំនើបជាមួយវិរៈ ប៊ុនថាំ

ព័ត៌មាន
រថយន្តក្រុងប្រភេទ Air Bus ៤៥ កៅអី ដំបូងគេ មានវត្តមានហើយ ជាមួយនឹងក្រុមហ៊ុន វិរៈប៊ុន ថាំ ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនធំជាងគេនៅកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ