Advertisement
ភាពយន្តខ្មែរ​​​មួយ ទៅចូលរួមប្រកួត​ពាន​រង្វាន់ Oscar

ខ្សែ​ភាពយន្ត​​ខ្មែរ «តន្រ្តី​ជីវិត» ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួត​យក​ពាន​រង្វាន់​"អូស្ការ" នៅ​ហូលីវូដ


គណ:កម្មការ​អូស្ការ ខេមបូឌា នៅថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា​នេះ បាន​ជ្រើសរើស​ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា «តន្រ្តី​ជីវិត» ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា សម្រាប់​ប្រកួត​យក​ពាន​រង្វាន់​ភាពយន្ត​លក្ខណៈ​អន្តរជាតិ​ អូស្ការ លើក​ទី៩២ នៅ​សហរដ្ឋ​អាមេរិក។
ខ្សែ​ភាពយន្ត​​ខ្មែរ «តន្រ្តី​ជីវិត» ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួត​យក​ពាន​រង្វាន់​"អូស្ការ" នៅ​ហូលីវូដ
ដោយ
Advertisement

ពិធីប្រគល់​ពាន​រង្វាន់​លើក​ទី៩២​នេះ នឹង​ផ្តល់​រង្វាន់​ដល់​ខ្សែ​ភាពយន្ត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៩ ហើយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រោង​មហោស្រព នៅ​ហូលីវូដ ទីក្រុងឡូសអាង់ឡេសនៃរដ្ឋកាលីហ្វ័រញ៉ា។ពិធីប្រគល់ពានរង្វាន់លើកទី៩២នេះ នឹងធ្វើឡើងនៅថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០។

សមាជិក​គណៈកម្មាធិការ​បោះឆ្នោត​ជ្រើសរើស​ខ្សែ​ភាពយន្ត​នេះ រួមមាន លោក លី ប៊ុនយីម, លោក លី យូស្រេង, លោកស្រី ឌីសាវ៉េត, លោក ទេព រិនដារ៉ូ, លោក គ្លូត រតនា, លោក ប៊ូ បញ្ញា, លោក អ៊ាប ជាម៉េង និងលោកស្រី ស កេសារ៉ា។

ខ្សែ​ភាពយន្ត​ឈ្មោះ «តន្រ្តី​ជីវិត» ដឹកនាំ​ដោយ​លោកស្រី ខេលី សូ និង​លោក​ សុខ វិសាល គឺ​ជា​រឿង​ជំនាន់​ក្រោយ​ដែល​និយាយ​ពី​ស្នេហា សង្រ្គាម និង​ទំនាក់​ទំនង​ស្នេហា អម​ជាមួយ​នឹង​បទ​«ចម្ប៉ា​បាត់ដំបង»​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត។ ក្នុង​សាច់​រឿង បាន​បង្ហាញ​ពី​សម័យ​កាល​៣​ផ្សេង​គ្នា ដែល​ជីវិត​មនុស្ស​ក្នុង​៣​ជំនាន់​នោះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយសារ​របប​ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់។

លោកស្រី ខេលី សូ, អ្នកនិពន្ធ និង​ជា​អ្នក​ដឹកនាំ​ខ្សែ​ភាពយន្ត​«តន្ដ្រី​ជីវិត» បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ថា «តន្ដ្រី ឆ្លង​ឧបសគ្គ ឆ្លង​ពេល​វេលា អាច​បញ្ជូន​យើង និង​ភ្ជាប់​យើង​ឡើង​វិញ។ ខ្ញុំ​ដឹង​ថា បើ​ទោះបី​ជា​អ្នក​ជំនាន់​ក្រោយ​មិន​បាន​យល់​ពី​អត្ថន័យ​នៃ​ចម្រៀង​នេះ​ក្ដី តែ​បន្ទាប់​ពី​បាន​ស្ដាប់​ឮ​នូវ​បទ​ចម្រៀង ពួកគេ​នឹង​ចង់​ស្វែងយល់​ពី​ចម្រៀង​មួយ​បទ​នេះ។»

លោក សុខ វិសាល ដែល​ជា​ដៃគូ​ដឹកនាំ ខ្សែ​ភាពយន្ត​ តន្ដ្រីជីវិត បាន​និយាយ​ដែរ​ថា «តន្ត្រី​តែងតែ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា។ គ្រប់​គ្នា​ថែមទាំង​និយាយ​ទៀត​ថា តន្ត្រី គឺ​ជា​ព្រលឹង​របស់​ប្រជាជន​កម្ពុជា។ ក្នុង​នាម​ខ្ញុំ​ជា​ផលិតករ​តន្រ្តី​ម្នាក់​ផង​ដែរ ខ្ញុំ​គិត​ថា ខ្សែ​ភាពយន្ត​នេះ​ពិត​ជា​និយាយ​អំពី​ព្រលឹង​របស់​ប្រជាជន​កម្ពុជា និង​អ្វី ដែល​បាន​ឆ្លងកាត់​ក្នុង​រយៈពេល ៤០​ឆ្នាំ​កន្លង​មក។»

ឈុត​មួយ​នៅក្នុង​ខ្សែ​ភាពយន្ត «តន្ត្រី​ជីវិត»។

លោក សុខ វិសាល បាន​បន្ត​ថា ខ្សែ​ភាពយន្ត​នេះ គឺ​ដូចជា​បទ​ចម្រៀង​មួយ​បទ ដែល​និយាយ​អំពី​អ្វី​ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លង​កាត់ ទាំង​សេចក្តី​រីករាយ និង​សេចក្តី​សង្ឃឹម​នៅ​ចំណុច​ផ្ដើម​នៃ​រឿង រីឯ​ផ្នែក​កណ្តាល​បង្ហាញ​នូវ​ភាព​ក្រៀមក្រំ និង​ទុក្ខ​សោក ហើយ​ទីបញ្ចប់​នៃ​សាច់​រឿង​បាន​បង្ហាញ​ពី​ភាព​អត់​ធន់​​របស់​ប្រជាជន​យើង​តាមរយៈ​ការប្តេជ្ញា​ចិត្ត​ឆ្ពោះ​ទៅ​មុខ ដោយ​មិន​បាន​បំភ្លេច​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អតីតកាល​នោះ​ឡើយ។

គួរ​រំឭក​ថា ប្រទេស​កម្ពុជា​បាន​បញ្ជូន​ខ្សែ​ភាពយន្ត​ដំបូង​នៅ​ឆ្នាំ​១៩៩៤ ដែល​មាន​ចំណង​ជើង​ថា «អ្នក​ស្រែ» របស់​លោក រិទ្ធី ប៉ាន់។ កម្ពុជា​បាន​បញ្ជូន​ខ្សែ​ភាពយន្ត​ចំនួន​៧​ហើយ ដើម្បី​ប្រកួត​ ហើយ​រឿង​ចុង​ក្រោយ គឺ​រឿង «ផ្លូវ​គ្មាន​ឈ្មោះ» របស់​លោក រិទ្ធី ប៉ាន់ កាល​ពី​ឆ្នាំ២០១៨៕

Advertisement



អត្ថបទបន្ទាប់


អាកាសចរណ៍ Thai Airway ត្រូវបានអាជ្ញាធរថៃ ធ្វើសវនកម្ម បន្ទាប់ពីក្រុមហ៊ុននេះ ទើប​ប្រកាសពីការ​ខាតបង់ជាង ២២០ លានដុល្លារ

ព័ត៌មាន
ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airway International បានប្រកាស​ពីខាតបង់​ចំណូលសុទ្ធ នៅពាក់កណ្ដាល ឆ្នាំ២០១៩នេះ ថាមានរហូតដល់ ជ...

អាជ្ញាធរថៃ ទាមទារឲ្យក្រុមហ៊ុន Thai Airway បញ្ជាក់លម្អិតពីទិដ្ឋភាពទាក់ទងនឹងរបាយការណ៍ខាតបង់

ព័ត៌មាន
ក្រសួងដឹកជញ្ជូនថៃ ទាមទារឲ្យក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway International PLC (THAI) ផ្ដល់នូវព័ត៌មានលម្អិតបន្ថែមទៀត ចំពោះរបាយការណ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ