ក្រុមហ៊ុន LG នៅវៀតណាម

ក្រុមហ៊ុន LG កំពុងដាក់លក់រោងចក្រផលិតស្មាតហ្វូននៅវៀតណាម


ក្រោយពីបានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារផលិតស្មាតហ្វូន ឥឡូវនេះក្រុមហ៊ុន LG របស់កូរ៉េខាងត្បូងកំពុងជួបប្រឈមនឹងបញ្ហាពិបាកស្វែងរកអ្នកទិញយករោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនមួយកន្លែងនៅក្នុងទីក្រុងហៃផុងប្រទេសវៀតណាម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
រោងចក្ររបស់ LG នៅប្រទេសវៀតណាម
ដោយ

ក្រុមហ៊ុន​យក្ស LG បាន​ស​ម្រ​ច​ចិត្ត បញ្ឈប់​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ចោល ហើយ​កំពុង​លក់​អាជីវកម្ម ដើម្បី​ឈាន​ទៅ​បិទ​រោង​ក្រ​ផលិតកម្ម​នៅ​ពេ​លេខា​ង​មុខ​។

ទោះ​យ៉ាងណា ក្រុមហ៊ុន​នេះ​នៅ​មិន​ទាន់​អាច​រកបាន​អ្នកទិញ​យក​រោងចក្រ​ផលិតកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហៃ​ផុង​ប្រទេស​វៀតណាម​នៅឡើយ​ទេ ដែល​រោងចក្រ​មួយ​នេះ អាច​ផលិត​ស្មា​ត​ហ្វូ​ន​ប្រហែល​១០​លាន​គ្រឿងក្នុង​មួយ​ឆ្នាំ​ៗ និង​មាន​ប្រហែល​ពាក់កណ្ដាល​នៃ​ទិន្នផល​សរុប​របស់​ក្រុមហ៊ុន LG​។

ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​វៀតណាម មាន​រោងចក្រ​ក្នុងស្រុក​របស់​ខ្លួន​ជាមួយនឹង​សមត្ថភាព​គ្រប់គ្រាន់​រួច​ទៅ​ហើយ និង​មិន​អាច​ចំណាយ​ទៅ​លើ​ការ​ទិញ​យក​រោងចក្រ​របស់ LG ដែល​មាន​តម្លៃ​ប្រមាណ ៩០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​បាន​ទេ​។

ប្រភព​ព័ត៌មាន​បាន​គូសបញ្ជាក់​ទៀត​ថា បើសិនជា LG មិន​អាច​លក់​រោងចក្រ​របស់​ខ្លួន​ទាំងមូល​បាន​ទេ នោះ​ក្រុមហ៊ុន​អាច​ពិចារណា​លក់​ផ្នែក​ខ្លះ​នៃ​រោងចក្រ​បាន​។

ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន LG បាន​ប្រកាស​ពី​ការ​ខាតបង់​សរុប ៤​ពាន់​៥​រយ​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ​។ ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​ថា ការ​បោះបង់​ចោល​អាជីវកម្ម​ស្មាន​ហ្វូ​ន ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង អាច​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ អាច​ផ្ដោត​លើ​ការ​ផលិត​គ្រឿង​បង្គុំ​រថយន្ដ​អគ្គិសនី ក៏​ដូច​ជា​ការ​ផលិត​ឧបករណ៍​ឆ្លាត​វៃ​សម្រាប់​គេហដ្ឋាន​ផ្សេង​ទៀត​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសថៃ កាន់តែក្ដៅឡើងហើយ

ប្រទេសថៃ ថ្មីៗនេះកំពុងមានរលកឆ្លងកូវីដ-១៩ថ្មី ខ្លាំងមិនចាញ់កម្ពុជានោះទេ ដោយចំនួនអ្នកឆ្លងក្នុងមួយថ្ងៃនៅក្នុងប្រទេសថៃ បានហក់ឡើងដល់ជិតពាន់នា…

ការផលិតវ៉ាក់របស់ឥណ្ឌាកំពុងខ្វះខាត ខណៈករណីឆ្លងរីករាលដាលក្នុងស្រុកកំពុងកើនឡើង

ប្រទេសឥណ្ឌា ជាប្រទេសផលិតវ៉ាក់សាំងកូវីដ-១៩ ធំមួយដែលគេរំពឹងថា ជាមូលដ្ឋានជំរុញការផលិតដើម្បីចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសជាច្រើនទៀតពិសេសន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ