រោងចក្រផលិតអាគុយរថយន្តអគ្គិសនី

ក្រុមហ៊ុន LG បោះទុន៣ពាន់លានដុល្លារ ពង្រីករោងចក្រផលិតអាគុយរថយន្តអគ្គិសនី ត្រៀមផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយក្ស Tesla


ក្រុមហ៊ុន LG Energy Solution បានប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយក្សអាមេរិក Tesla ដែលជាអតិថិជនដ៏ធំមួយ និងសម្រាប់ក្រុមហ៊ុនរថយន្តជាច្រើនដទៃទៀតផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាការប្រណាំងប្រជែងរបស់ក្រុមហ៊ុនកូរ៉េមួយនេះ ជាមួយនឹងក្រុមហ៊ុនលេខ១របស់ចិនផងដែរ ទៅលើការផលិតអាគុយរថយន្តអគ្គិសនីនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
LG ត្រៀមកញ្ចប់ ៣ពាន់លានដុល្លារ ពង្រីករោងចក្រផលិតអាគុយនៅកូរ៉េខាងត្បូង

ក្រុមហ៊ុន LG Energy Solution នឹងជំរុញការផលិតអាគុយប្រភេទ Cylindric នៅឯរោងចក្រក្នុងក្រុង Ochang ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនរថយន្តអាមេរិក Tesla គឺជាអ្នកទិញអាគុយប្រភេទនេះដ៏ធំមួយ ហើយត្រូវបានគេជឿជាក់ថា ក្រុមហ៊ុននេះនឹងស្នើសុំទិញកាន់តែច្រើនថែមទៀត។ក្រុមហ៊ុននេះ គ្រោងបង្កើតការងារថ្មីប្រមាណ ១៨០០កន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដល់ឆ្នាំ២០២៦។

ការវិនិយោគក្នុងទឹកប្រាក់ ៣ពាន់លានដុល្លាររបស់ LG Energy នេះ ក៏នឹងគាំទ្រផងដែរដល់ការអភិវឌ្ឍបច្ចេកវិទ្យារោងចក្រវៃឆ្លាតផ្អែក AI ដោយក្រុមហ៊ុននឹងនាំយកវាទៅរោងចក្ររបស់ខ្លួនដែលស្ថិតនៅក្រៅប្រទេស។

ជាមួយនឹងការបញ្ជាទិញពីក្រុមហ៊ុនផលិតរថយន្តសាកល ដែលមានតម្លៃជាង ២០០ពាន់លានដុល្លារនោះ ក្រុមហ៊ុន LG Energy កំពុងរត់ប្រណាំងនឹងការបង្កើនសមត្ថភាពនៅអាមេរិក កូរ៉េខាងត្បូង ចិន និងប៉ូឡូញ ដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែច្រើនថែមទៀត។

ក្រុមហ៊ុន LG Energy កំពុងពង្រីកប្រតិបត្តិការនៅអាមេរិកដែរប៉ុន្តែមានឧបសគ្គជាច្រើន។ កាលពីខែមីនា ក្រុមហ៊ុនបានប្រកាសផែនការសម្រាប់រោងចក្រអាគុយ Cylindric ក្នុងរដ្ឋ Arizona ប៉ុន្តែក្រោយមកបានផ្អាកវិញនៅក្នុងខែកក្កដា។ ការឡើងថ្លៃយ៉ាងគំហុកនូវតម្លៃពលកម្ម និងការសាងសង់ នៅអាមេរិក រួមជាមួយប្រាក់ដុល្លារឡើងថ្លៃ បានធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយនេះ ងាកមកដាក់ទុនវិនិយោគក្នុងស្រុកវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន LG Energy កំពុងសាងសង់រោងចក្រចំនួន៤ នៅអាមេរិកខាងជើងតាមរយៈការចូលរួមទុនគ្នាជាមួយនឹងក្រុមហ៊ុន GM, Honda និង Stellantis។ ដៃគូទាំងនេះ នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ខណៈដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ កំពុងដេញតាមប្រជែងជាមួយក្រុមហ៊ុនចិន CATL ដែលជាអ្នកផលិតអាគុយរថយន្តអគ្គិសនីធំបំផុតក្នុងលោក។




អត្ថបទបន្ទាប់


ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅថៃនឹងឈានដល់ ២,៥ពាន់លានដុល្លារ ប៉ុន្ដែមានទំនោរថយចុះនៅឆ្នាំក្រោយ

ព័ត៌មាន
ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅប្រទេសថៃនឹងមានដល់ទៅជាង ២៥០០ លានដុល្លារនៅឆ្នាំ២០២៣ ក៏ប៉ុន្ដែវាហាក់មានទំនោរថយចុះចន្លោះពី ០,៨% ទៅ ៦,៥% …

កូរ៉េខាងជើងរិះគន់យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន និងព្រមានពីវិធានការយោធាដើម្បីឆ្លើយតប

ព័ត៌មាន
ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃទី ២០ខែធ្នូនេះ បានធ្វើការថ្កោលទោសចំពោះយុទ្ធសាស្ត្រសន្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ