ឧក្រិដ្ឋកម្មឆបោក

លោក លី សុង មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ត្រូវបានកម្ពុជា ដកសញ្ជាតិ និងបញ្ជូនទៅកាត់ទោសនៅចិន ពាក់ព័ន្ធការលាងលុយកខ្វក់៤ពាន់លានដុល្លារ


លោក លី សុង មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ត្រូវបានកម្ពុជា ដកសញ្ជាតិ និងបញ្ជូនទៅកាត់ទោសនៅចិន!! តើបុរសឈ្មោះ លី សុង (LI XIONG) ជានរណា? ហើយហេតុអ្វីបានជាអាជ្ញាធរកម្ពុជា សម្រេចដកសញ្ជាតិ និងចាប់បញ្ជូនខ្លួនត្រឡប់ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញ៉ាលបែបនេះ? តាមពិតទៅបុរសម្នាក់នេះ គឺជាតួអង្គដ៏សំខាន់ ក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន និងជាអតីតប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន ជាពិសេសឧក្រិដ្ឋកម្មលាងលុយកខ្វក់ដ៏សម្បើមរហូតដល់ទៅ៤ពាន់លានដុល្លារអាម៉េរិក។
ឧក្រិដ្ឋកម្មឆបោក
ដោយ

សារព័ត៌មាន China Daily បានទម្លាយថា លោក លី សុង គឺជាដៃស្តាំដ៏ជិតស្និទ្ធបំផុតរបស់លោក ចេន ហ្ស៊ី (Chen Zhi) អគ្គនាយកក្រុមហ៊ុន Prince Group និងជាមេខ្លោងឧក្រិដ្ឋកម្មឆបោកឆ្លងដែន និងលាងលុយកខ្វក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅចិន កាលពីខែមករា កន្លងទៅ។

ក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា បានប្រកាសពីប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយសមត្ថកិច្ចចិន។ បុរសដើមកំណើតចិន ដែលធ្លាប់មានសញ្ជាតិខ្មែរឈ្មោះ លី សុង ត្រូវបានឃាត់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិនភ្លាមៗ ដើម្បីបន្តនីតិវិធីច្បាប់។ បើតាមការអះអាងរបស់ក្រសួងមហាផ្ទៃ លោក លី សុង ត្រូវបានដកសញ្ជាតិខ្មែរភ្លាមៗតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នារវាងសមត្ថកិច្ច នៃកម្ពុជា និងសមត្ថកិច្ចចិន អស់រយៈពេលជាច្រើនខែកន្លងមក។

យោងតាមប្រភពពីក្រសួងមហាផ្ទៃ ការដកសញ្ជាតិខ្មែរពីបុរសម្នាក់នេះ បានធ្វើឡើងបន្ទាប់ពីរកឃើញភស្តុតាងរឹងមាំនៃសកម្មភាពឧក្រិដ្ឋដែលផ្ទុយនឹងច្បាប់កម្ពុជា។ សារព័ត៌មាន China Daily បានទម្លាយថា លោក លី សុង គឺជាដៃស្តាំដ៏ជិតស្និទ្ធបំផុតរបស់លោក ចេន ហ្ស៊ី (Chen Zhi) អគ្គនាយកក្រុមហ៊ុន Prince Group និងជាមេខ្លោងឧក្រិដ្ឋកម្មឆបោកឆ្លងដែន និងលាងលុយកខ្វក់រាប់ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅចិន កាលពីខែមករា កន្លងទៅ។ លោក ចេន ហ្ស៊ី បានប្រើប្រាស់ក្រុមហ៊ុន Prince group ធ្វើជាមុខរបរស្របច្បាប់ ដើម្បីប្រព្រឹត្តបទល្មើសឆបោក ចំណែកឯ លោក លី សុង ឯណោះវិញ ត្រូវបានគេស្គាល់ថា ជាអតីតប្រធានក្រុមហ៊ុនហួយវ័ន គ្រុប ក៏យកក្រុមហ៊ុន ហួយវ័ន ដើម្បីបិទបាំងផងដែរ ។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុន ហួយវ័ន ត្រូវបានសហរដ្ឋអាម៉េរិក ចោទប្រកាន់ថា ជាម៉ាស៊ីនលាងលុយដ៏ធំសម្បើម ដែលបានចរាចរប្រាក់ចំណូលខុសច្បាប់យ៉ាងហោចណាស់ ៤ពាន់លានដុល្លារ ចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

ក្នុងចំណោមទឹកប្រាក់ដ៏មហាសាលនោះ អាជ្ញាធរអាម៉េរិក បានរកឃើញថា ក្រុមហ៊ុន ហួយវ័ន បានជួយលាងលុយឱ្យក្រុមហែកឃ័រ (Hacker) កូរ៉េខាងជើងប្រមាណ ៣៧លានដុល្លារ និងជាង៣០០លានដុល្លារទៀតបានមកពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជុំវិញពិភពលោក។ ប្រតិបត្តិការបកស្បែកមុខលោក លី សុង នៅពេលនេះមិនត្រឹមតែជាភាពជោគជ័យ នៃកិច្ចសហការរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាព្រមានយ៉ាងច្បាស់ទៅកាន់បណ្តាញឧក្រិដ្ឋជនឆ្លងដែនថា កម្ពុជា មិនមែនជាជម្រកសុវត្ថិភាពសម្រាប់លាក់ខ្លួនទៀតឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិបត្តិប្រេងឡើងថ្លៃ! តើកម្ពុជា គួររៀបចំយុទ្ធសាស្ត្របែបណា ដើម្បីទប់ទល់នឹងការឡើងថ្លៃសំបុត្រយន្តហោះ?

ឥទ្ធិពល នៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានរុញច្រានឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន១៨ ក្នុងចំណោម៣៦ ដែលមានប្…

លោក ត្រាំ ព្រមានដកខ្លួនចេញពីសង្គ្រាមអ៊ីរ៉ង់ និងឌឺដងដាក់សម្ពន្ធមិត្តឱ្យទៅរកប្រភពប្រេងដោយខ្លួនឯងទៅ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាម៉េរិកអាចនឹងដកខ្លួនចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ខាងមុខនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ