IKEA-វៀតណាម

ក្រុមហ៊ុន​លក់​រាយ​គ្រឿង​សង្ហារិម​ដ៏​ធំ​បំផុត​នៅលើពិភពលោក គ្រោង​បើក​ផ្សារចែកចាយ​នៅវៀតណាម


IKEA (អាយគា) គឺ​ជាក្រុមហ៊ុន​លក់​រាយគ្រឿង​សិង្ហារិម​របស់​ប្រទេស​ស៊ុយអែត ដែល​ធំជាងគេ​បំផុត​នៅលើ​ពិភព​លោក។ ឥឡូវនេះ ផ្សារ​គ្រឿង​សិង្ហារិម IKEA នេះ គ្រោង​វិនិយោគទឹក​ប្រាក់ប្រហែល ៤៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​បើក​សាខានិង​ឃ្លាំង​ចែកចាយ នៅ​ក្នុងទីក្រុង​ហាណូយ។
ផ្សារ​លក់​គ្រឿង​សិង្ហារិម​របស់​ស៊ុយអែត នៅទីក្រុងម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ។
ដោយ

ប្រព័ន្ធ​និង​ឃ្លាំងលក់រាយ​នៅទីក្រុង​ហាណូយ​នេះ នឹង​បម្រើ​ដល់​តម្រូវការទីផ្សារ​អាស៊ីអាគ្នេយ៍ទាំងមូល។ បច្ចុប្បន្ន ក្រុមហ៊ុន IKEA កំពុងចរចា​ចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ការចុះផ្សាយរបស់សារព័ត៌មាន​ជាភាសា​អង់គ្លេស នៅ​ប្រទេស​វៀតណាម។

មែនទែនទៅ ក្រុមហ៊ុន​លក់​រាយ​គ្រឿង​សង្ហារិម​ខ្នាត​យក្ស​របស់​ស៊ុយអែតនេះ បានសម្លឹង​មើល​ការចូលមក​រកស៊ី​នៅ​ប្រទេស​វៀតណាម តាំងពីឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយ​កាលនោះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ផែនការ​បើក​សាខានៅ​ប្រទេស​វៀតណាម ក្នុងពេល ៥ឆ្នាំ។

ការដែល​ក្រុមហ៊ុនលក់​​សិង្ហារិម​ដ៏ធំបំផុត​នៅ​លើ​ពិភព​លោក​មួយ​នេះ សម្លឹង​ឃើញ​ប្រទេសវៀតណាម​ជា​ចម្បង ដោយសារ​ទីផ្សារប្រទេស​នេះ​ធំ។ បើ​យោងតាម​សភាព​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​របស់វៀតណាម ទីផ្សារ​គ្រឿង​សិង្ហារិម​ប្រណីត​និង​ទំនិញ​តុបតែងលម្អ​ក្នុង​អគារ​និងផ្ទះ​សម្បែង មានតម្លៃ​ដល់​ទៅ ២ពាន់ ៥០០លានដុល្លារអាមេរិក ដោយ​ក្នុង​នោះ​ទំនិញ​គ្រឿង​សិង្ហារិម​ប្រណីត​ប្រហែល ៨០% សុទ្ធ​តែនាំ​ចូល​មក​ពីអឺរ៉ុប។ 

ក្រុមហ៊ុន​លក់​សិង្ហារិម IKEA ដែល​បង្កើត​ឡើង​នៅឆ្នាំ​១៩៤៣ នៅប្រទេស​ស៊ុយអែត ជាក្រុមហ៊ុន​ផលិត​ ច្នៃប្រឌិត និង​លក់​គ្រឿង​សិង្ហារិម សម្ភារៈ​ផ្ទះបាយ និង​គ្រឿងប្រើប្រាស់​ក្នុង​គេហ​ដ្ឋាន​។ IKEA គឺ​ជា​ក្រុមហ៊ុន​លក់រាយ​គ្រឿង​សិង្ហារិម​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដែលមាន​ផ្សារជា​សាខាជាង ៤០០សាខា នៅ​ក្នុង​ ៤៩​ប្រទេស។ នៅ​អាស៊ីអាគ្នេយ៍ ផ្សារនេះ​មាន​វត្តមាននៅ​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ។ ដោយ​ឡែក​ផ្សារ​នេះ មិន​ទាន់​មាន​វត្តមាន​នៅកម្ពុជា​នៅឡើយទេ៕




អត្ថបទបន្ទាប់


រថភ្លើងចេញចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ «កំពុងឯកោ»

ព័ត៌មាន
ទើបតែបើកដំណើរការ បានជិត១ឆ្នាំ ប៉ុណ្ណោះ ខ្សែរថភ្លើងចេញចូលព្រលានយន្ដហោះ ដែលមានផ្លូវដែកពុះកាត់កណ្ដាលទ្រូងថ្នល់ ប្លែក និងដំបូងគេនៅកម្ពុជានោះ…

រដ្ឋនឹងត្រូវខាត ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពី​ដកកាំកុងត្រូល ចេញ​ពីច្រក​ព្រំដែន

ព័ត៌មាន
នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដកកាំកុងត្រូល និងស្ថាប័ននានាចេញឲ្យអស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ