វិស័យចិញ្ចឹមសត្វ

តើមានមូលហេតុអ្វីបានជាតម្លៃសត្វរស់ចុះថោក តែសាច់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់?


ការធ្លាក់ចុះតម្លៃសត្វរស់នៅក្នុងស្រុកនៅតែជាបញ្ហាសម្រាប់កសិករ ដ្បិតអ្នកចិញ្ចឹមសត្វខ្នាតតូចជាច្រើនកំពុងប្រឈមមុខនឹងបោះបង់ និងក្ស័យធនកាន់តែច្រើន ប៉ុន្តែបើសង្គេតមើលការលក់សាច់នៅលើទីផ្សារវិញនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល។ តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃសាច់សត្វរស់ធ្លាក់ចុះ តែសាច់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់? តើបញ្ហានេះនឹងប៉ះពាល់យ៉ាងណាខ្លះដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា?
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នជ្រូករស់ត្រូវបានឈ្មួញចុះទិញក្នុងតម្លៃចន្លោះពីជាង៥ពាន់ទៅ៦ពាន់រៀលក្នុង១គីឡូក្រាម ប៉ុន្តែការដាក់លក់នៅលើទីផ្សារមានតម្លៃចាប់ពីជាង១ម៉ឺនរៀលទៅ២ម៉ឺនរៀលក្នុង១គីឡូក្រាម ដែលបញ្ហានេះពុំបានផ្ដល់ផលចំណេញដល់អ្នកទទួលទាននោះទេ។ លើសពីនេះបញ្ហានេះ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់អ្នកចិញ្ចឹម និងមកលើវិស័យចិញ្ចឹមសត្វទាំងមូលនៅកម្ពជាផងដែរ។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យតម្លៃជ្រូករស់ចុះថោក តែការលក់នៅលើទីផ្សារនៅតែមានតម្លៃថ្លៃ គឺអាចបណ្តាលមកពីការលក់របស់អាជីវករនៅលើទីផ្សារមានការធ្លាក់ចុះបរិមាណ ដែលជំរុញឱ្យពួកគេត្រូវលក់ក្នុងកម្រិតតម្លៃមួយខ្ពស់ដើម្បីរក្សាប្រាក់ចំណូល។ ម្យ៉ាងទៀតដោយសារផ្នែកខ្លះនៃជ្រូកដូចជាត្រចៀក អណ្ដាត គ្រឿងក្នុង និងឆ្អឹងជាដើមលក់បានក្នុងតម្លៃថោក ដោយសារការហូរចូលនៃគ្រឿងក្នុងបង្កក បានជំរុញឱ្យអាជីវករត្រូវពង្រឹងតម្លៃនៃការលក់សាច់ និងផ្នែកមួយចំនួនទៀត។

ទោះបីការលក់សាច់នៅលើទីផ្សារមានតម្លៃខ្ពស់មិនសមតុល្យជាមួយតម្លៃសាច់សត្វរស់ក៏ពិតមែន តែសម្រាប់លោក ស្រ៊ុន ពៅ ការលក់ក្នុងតម្លៃខ្ពស់នេះ គឺអាជីវករលក់បានតែអំឡុងពេលព្រឹកប៉ុណ្ណោះ លុះដល់អំឡុងម៉ោង១០តទៅ គឺអាជីវករអាចនឹងលក់ក្នុងតម្លៃប្រមាណ៨ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។

ជុំវិញបញ្ហាតម្លៃសត្វរស់នៅកម្ពុជានេះដែរ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលសាច់បង្កក អ្នករកស៊ីពាក់ព័ន្ធ និងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមរបស់អ្នកចិញ្ចឹមសត្វក្នុងស្រុក ដែលកំពុងជួបបញ្ហាការធ្លាក់ចុះតម្លៃសត្វរស់។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានចាត់ទុកការជួបពិភាក្សាគ្នានេះ គឺជាការផ្តល់ក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់កសិករចិញ្ចឹមសត្វនៅកម្ពុជា៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


គម្រោង CAPFISH ជំរុញឱ្យសហគ្រាសកែច្នៃផលិតផលជលផលនៅកម្ពុជា ប្រើបច្ចេកវិទ្យាសម្ងួតដោយថាមពលពន្លឺព្រះអាទិត្យ

សហភាពអឺរ៉ុប(EU) បានគាំទ្រថវិកាក្នុងការបង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃផល ផលិតផលជលផល ខ្នាតតូច និងមធ្យមនៅកម្ពុជាតាមរយៈក…

ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទំហំទឹកប្រាក់ជាង៤៨ពាន់លានដុល្លារនៅឆ្នាំ២០២៣

នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង៤៨ពាន់លានដុល្លារ ថយចុះជិត២% បើធៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ