វិស័យពាណិជ្ជកម្ម

ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទំហំទឹកប្រាក់ជាង៤៨ពាន់លានដុល្លារនៅឆ្នាំ២០២៣


នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង៤៨ពាន់លានដុល្លារ ថយចុះជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង២២ពាន់លានដុល្លារកើនឡើងជិត២% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានទំហំជាង២៤ពាន់លានដុល្លារថយចុះប្រមាណ៥%។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសចិនបានឈរលើតាររាងកំពូលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង១២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣។ បន្ទាប់មក គឺទីផ្សារអាម៉េរិក ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ និងវៀតណាមឈរនៅចំណាត់ទី៣ ដែលមានទំហំពាណិជ្ជច្រើនជាងគេក្នុងចំណោមដៃគូពាណិជ្ជកម្មដទៃ។​

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៨ពាន់លានដុល្លារ ថយចុះជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ បើតាមរបាយការណ៍ដដែល ប្រទេសចិននៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជាង១២ពាន់លានដុល្លារកើនឡើង៥%។

រីឯអាម៉េរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាង៩ពាន់លានដុល្លារ ថយចុះជាង១% បន្ទាប់មក គឺវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មានទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារ កើនឡើងជាង៧%។ ទោះបីទំហំពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារមួយចំនួនហាក់មានការថយចុះ តែបើក្រឡេកទៅមើលការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារធំៗមួយចំនួនដូចជាទីផ្សារចិន និងវៀតណាមជាដើមសុទ្ធតែរក្សាបានកំណើនជាវិជ្ជមានគួរឲ្យកត់សម្គាល់។

ជុំវិញស្ថានភាពវិនិយោគ ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកត់សម្គាល់ឃើញថា ហាក់មានស្ថានភាពល្អប្រសើរជាងកាលអំឡុងដើមឆ្នាំ២០២៣ បន្ទាប់ពីពួកគេកត់សង្កេតឃើញទាំងស្ថានភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេង​ៗ ក៏ដូចជាការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សុទ្ធតែបង្ហាញសញ្ញាណវិជ្ជមាន នៅមួយរយៈចុងក្រោយនេះ។ កត្តាទាំងនេះហើយបានធ្វើឲ្យក្រុមអ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថា ទាំងស្ថានភាពវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានៅឆ្នាំ២០២៤នេះ នឹងល្អប្រសើរជាងឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទំហំទឹកប្រាក់មានជាង២២ពាន់លានដុល្លារ​ កើនឡើងជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានមូលហេតុអ្វីបានជាតម្លៃសត្វរស់ចុះថោក តែសាច់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់?

ព័ត៌មាន
ការធ្លាក់ចុះតម្លៃសត្វរស់នៅក្នុងស្រុកនៅតែជាបញ្ហាសម្រាប់កសិករ ដ្បិតអ្នកចិញ្ចឹមសត្វខ្នាតតូចជាច្រើនកំពុងប្រឈមមុខនឹងបោះបង់ និងក្ស័យធនកាន់តែច្រើន …

តើមានកត្តាអ្វីខ្លះធ្វើឱ្យការផលិតស្ករត្នោតកំពង់ស្ពឺ មិនអាចឆ្លើយតបនឹងការបញ្ជាទិញពីក្រៅប្រទេស?

ព័ត៌មាន
សមាគមស្ករត្នោតកំពង់ស្ពឺ បានអះអាងថា ទីផ្សារស្ករត្នោតកំពង់ស្ពឺនៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានតម្រូវការខ្ពស់មកទល់ពេលនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ