ជំងឺប៉េស្តជ្រូកអាហ្វ្រិក

អ្នកចិញ្ចឹមជ្រូកក្នុងស្រុកស្នើឱ្យរឹតបន្តឹងការនាំចូលសាច់ជ្រូកបង្កក ក្រោយអាជ្ញាធរវៀតណាម រកឃើញសាច់ជ្រូករាប់សិបតោនផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក


អាជ្ញាធរវៀតណាម កាលពីពេលថ្មីៗបានរកឃើញសាច់ជ្រូកបង្កករាប់សិបតោននៅទីតាំងស្តុកសាច់មួយកន្លែង ដែលត្រៀមចែកចាយនៅលើទីផ្សារ មានផ្ទុកជំងឺជ្រូកមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ បញ្ហានេះកំពុងបង្កជាក្តីបារម្ភដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ហើយពួកគេស្នើឱ្យក្រសួងស្ថានប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចូលសាច់ជ្រូកបង្កកពីប្រទេសនេះឱ្យបានហ្មត់ចត់ ដើម្បីបង្ការផលប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់កសិករខ្មែរ ដែលកំពុងជួបបញ្ហាតម្លៃជ្រូកមានការធ្លាក់ថ្លៃស្រាប់។
asdasd123123asdasdasdaknnijaoisdj09u091u321asdas
ដោយ

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិជឿជាក់ថា ប្រសិនបើមានការចរាចរសាច់ជ្រូកមានផ្ទុកជំងឺប៉េស្តអាហ្រ្វិកនៅលើទីផ្សារកម្ពុជា នោះវានឹងធ្វើឱ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មសាច់ជ្រូក ព្រោះជំងឺនេះអាចឆ្លងរាលដាលដល់សត្វជ្រូករបស់កសិករដទៃទៀត។ ស្ថិតក្នុងស្ថានភាព ដែលអាជ្ញាធរវៀតណាមបានរកឃើញសាច់ជ្រូកបង្កកមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក អ្នកជំនាញរូបនេះយល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែបង្កើតការត្រួតពិនិត្យ និងរឹតបន្តឹងចំពោះការនាំចូលសាច់បង្កកពីប្រទេសក្បែរខាងមួយនេះ ដើម្បីបង្ការផលប៉ះពាល់ដល់ការចិញ្ចឹមជ្រូកក្នុងស្រុក ដែលកំពុងជួបបញ្ហាជ្រូកធ្លាក់ថ្លៃស្រាប់ទៅហើយនោះ។

ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាហាក់បង្ហាញការព្រួយបារម្ភចំពោះការហូរចូលសាច់ជ្រូកបង្កកដែលមានផ្ទុកជំងឺប៉េស្តអាហ្រ្វិកពីប្រទេសជិតខាងក្នុងការធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូក និងអ្នកទទួលទានក្នុងស្រុក។ ការបង្ហាញក្តីបារម្ភរបស់ប្រធានសមាគមរូបនេះធ្វើឡើងក្រោយអាជ្ញាធរវៀតណាមរកឃើញសាច់ជ្រូកបង្កកប្រមាណជិត៤០តោននៅកន្លែងស្តុកសាច់មួយកន្លែងមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ស្នើដល់អាជ្ញាធរនៅតាមច្រកទ្វារព្រំដែនបង្កើនការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចូលឱ្យបានហ្មត់ចត់ ដើម្បីការពារផលប៉ះពាល់ និងលើកកម្ពស់ការចិញ្ចឹមជ្រូកនៅកម្ពុជា។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាជ្ញាធរវៀតណាមបានចុះបង្ក្រាបទីតាំងស្តុកសាច់ និងស្បែកជ្រូកបង្កកខុសច្បាប់ចំនួន៥កន្លែងនៅក្នុងខេត្តមួយរបស់វៀតណាម ហើយជាលទ្ធផល អាជ្ញាធររកឃើញថា សាច់ និងស្បែកជ្រូកបង្កកជិត៤០តោនមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា

លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារគូកមីន (KB Kookmin Bank) ដែលជាធនាគារលំដាប់ទីមួយនៅប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគហ៊ុនរ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងក្រុមហ៊ុន ផលិតគ្រឿងបរិក្ខារអគ្គិសនីរបស់ចិន ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ធំ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ