វិធានការបិទខ្ទប់-ផ្សារមូលបត្រ

អ្នកជំនាញ៖វិធានការបិទខ្ទប់មិនបានធ្វើឲ្យរង្គោះរង្គើប្រេះស្រាំដល់ផ្សារមូលបត្រខ្លាំងនោះទេ


ក្រុមអ្នកជំនាញផ្សារភាគហ៊ុននៅកម្ពុជា អះអាងថា សកម្មភាពនៃការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជានៅតែមានសកម្មភាពជាធម្មតា នៅក្រោយចូលឆ្នាំខ្មែរ ទោះបីជាមានវិធានការការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ដោយ។ ពោលគឺបញ្ហាទាំងអស់នេះ មិនបានធ្វើឲ្យរង្គោះរង្គើប្រះស្រាំដល់ផ្សារមូលបត្រខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស
ដោយ

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡេ​ក្រាម​ថា នៅ​ថ្ងៃ​ចូល​ធ្វើការ​ដំបូង បន្ទាប់​ពី​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ លោក​សង្កេត​ឃើញ​ថា សកម្មភាព​នៃ​ការ​ជួញ​ផ្សារ​ហ៊ុន នៅ​មាន​ភាព​ជា​ប្រក្រតី ដូចនឹង​ថ្ងៃមុន​ចូល​ឆ្នាំ​ថ្មី​ដែរ បើ​ទោះជា​អាជ្ញា​ធរមាន​ដាក់​ចេញ​វិធានការ​ការ​បិទ​ខ្ទប់​(Lockdown) រាជធានី​ភ្នំពេញ និង​ទីក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល​ក៏​ដោយ​។

ឯកឧត្តម ហុង សុ​ហួរ បាន​បន្ថែម​ថា នៅ​អំឡុង​ពេល​បិទ​ខ្ទប់​(Lockdown)​នេះ​ដែរ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ធ្លាប់​មាន​បំណង​ថា នឹង​ផ្អាក​ដំណើរ​ជា​បណ្តោះអាសន្ន​សិន​ដែរ តែ​ក្រោយ​មានការ​ពិភាក្សា និង​ពិចារណា​ច្បាស់លាស់ ក៏​សម្រេច​មិន​ផ្អាក​វិញ ដោយសារ​តែ​ការ​ជួញដូរ​អាច​ធ្វើ​បាន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជា​ធម្មតា​ផង ម្យ៉ាងទៀត ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ផង​។

ចំណែក​លោក លោក ព្រំ វិសុទ្ធ អគ្គនាយក​អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រិ​ធី ភី​អិ​ល​ស៊ី វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍ ក្រោយ​បញ្ចប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ការ​បិទ​ខ្ទប់​(Lockdown)​នៅ​តែ​បន្ត​មែន​ក្ដី តែ​សកម្មភាព​ជួញ​ក្នុង​ផ្សារ​ហ៊ុន គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ បើសិនជា​ការ​បិទ​ខ្ទប់​(Lockdown) បន្ត​អូស​បន្លាយ​យូរ​ទៀត នោះ​សកម្មភាព​នៃ​ការ​ជួញដូរ​ក៏​អាច​នឹង​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​។

ទោះ​បែប​នេះ​ក្តី បើ​តាម​ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បញ្ជាក់​ថា ជា​គោលការណ៍​ផ្សារភាគហ៊ុន​មិន​ចង់​បិទ​នោះ​ទេ ថែម​ទាំង​ពិចារណា​លើ​ការ​បើក​ដំណើរការ​ពេល​ថ្ងៃ​បុណ្យ​នា​ពេល​ខាង​មុខ​ទៀត ព្រោះថា វា​ពាក់ព័ន្ធ​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ ប៉ុន្តែ​បើសិន​នៅ​ក្នុង​ករណី​ដែល​មានការ​ជូនដំណឹង​ថ្មី ឬ​បទបញ្ជារ​ពី​រាជរដ្ឋាភិបាល​ជុំវិញ​វិធានការ​រឹត​បន្តឹង នោះ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​នឹង​ពិចារណា​អនុវត្ត​តាម​ការ​ជាក់ស្តែង​។

តាម​ទិន្ន័យ​សង្ខេប​ពី​ការ​ជួយ​ដូរ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩ ខែមេសា​បាន​បង្ហាញ​ថា បើ​ទោះបី​ភាគហ៊ុន ៤ ក្រុមហ៊ុន ថយ​ចុះ ប៉ុន្តែ​ស​ន្ទ​ស្សន៍​ផ្សា​រមូល​ប​ត្រ បាន​កើនឡើង​បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ពោល​គឺ​មាន​កំណើន ០,៣៥% មក​បិទ​ត្រឹម ៦៤១,៤១ ពិន្ទុ​។ ភាគហ៊ុន​ចំនួន ៤ បាន​ធ្លាក់​ចុះ​ចន្លោះ​ពី ១០៛ ទៅ ៤០៛ ក្នុង​មួយ​ហ៊ុន ដោយ​ក្នុង​នោះ រួម​មាន ភាគហ៊ុន​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​, តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​, ភាគហ៊ុន​ក្រុមហ៊ុន​ផា​ស្ទិ​ក ខេ​ម​បូ​ណូ​ឌា និង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ ទន្ទឹម​នឹង​នេះ តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ចំនួន ២​ទៀត មានការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ គឺ​ភាគហ៊ុន​របស់ ក្រុមហ៊ុន​ហ្គ្រេ​ធ្វី​ន​អ៊ី​ន​ធើ​នេ​សិន​ណ​ល និង​ភាគហ៊ុន​ធនាគារ​អេ​ស៊ី​លី​ដា ខណៈ​ដែល​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​រក្សា​ថ្លៃថេរ​ដដែល​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប នៅ​ថ្ងៃ​ទី ១៩ ខែមេសា មាន​ចំនួន ជិត​១៥១​លាន​រៀល ដែល​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ចំណែក​ដល់​ទៅ ៧៥%៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


តើកម្ពុជាអាចប្រឈមនឹងការខ្វះខាតស្បៀងដែរទេ នៅអំឡុងពេលមានវិធានការបិទខ្ទប់?

ក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជូនពលរដ្ឋ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការណ៍បិ…

ថៃ​ខ្វះគ្រែពេទ្យ, គ្រោង​ឲ្យ​អ្នកជំងឺស្រាល​ចេញ​ពី​មន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះ

អាជ្ញាធរ​សុខាភិបាលថៃកំពុង​គូសវាស​ផែនការ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូវីដស្រាលៗ ដែលគ្មានរោគសញ្ញា​ ចេញ​ពីមន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះដោយខ្លួន​ឯ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ