អត្ថបទពាណិជ្ជកម្ម

បុគ្គលិក និងអតិថិជនរបស់ អិលអូអិលស៊ី បរិច្ចាគថវិកា ២៤លានរៀល សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥


អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា បន្ដចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លាជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ក្នុងការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
បុគ្គលិក និងអតិថិជនរបស់ អិលអូអិលស៊ី បរិច្ចាគថវិកា ២៤លានរៀល សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥
ដោយ
អំពី LOLC

បន្ទាប់ពីបានផ្សព្វផ្សាយពីយុទ្ធនាការសប្បុរសធម៌នេះ អិលអូអិលស៊ី ទទួលបានថវិកាបរិច្ចាគជាទឹកប្រាក់សរុបចំនួន ២៤.000.000 រៀល ពីបុគ្គលិក និងអតិថិជន ដែលនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីសមានចិត្ត និងការចូលរួមរបស់ អិលអូអិល ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា។

អិលអូអិលស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកផ្តល់មូលនិធិដល់កុមារកម្ពុជា ដែលកំពុងត្រូវការជំនួយក្នុងការត្រួតពិនិត្យ និងព្យាបាល។ ការរួមចំណែកដ៏មានអត្ថន័យនេះ បានឆ្លុះបង្ហាញពីស្មារតីរួបរួម និងចិត្តសប្បុរសរបស់ប្រជាជនខ្មែរ។

សូមជម្រាបថា នេះមិនមែនជាលើកដំបូងឡើយ ដែលអិលអូអិលស៊ី បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ កន្លងមក អិលអូអិលស៊ី បានចូលរួមយ៉ាងសកម្ម នៅក្នុងការឧបត្ថម្ភគាំទ្រសម្រាប់ការលើកកម្ពស់ដល់វិស័យសុខាភិបាល គុណភាពអប់រំ និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។




អត្ថបទបន្ទាប់


ផ្សារហ៊ុនអាចទទួលបានក្រុមហ៊ុនចំនួន៣ចុះបញ្ជីឆាប់ៗ ខណៈបច្ចុប្បន្នទីផ្សារអាចកៀរគរទុនបានជាង៥០០លានដុល្លារ

មេផ្សារភាគហ៊ុនកម្ពុជាបានអះអាងថា នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនចំនួន៣ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬមូលបត្របំណុល ខណ…

កម្ពុជា ប្រកាន់គោលជំហរឥតងាករេ នឹងបញ្ជូនសំណុំរឿងវិវាទព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាគោលជំហរឥតងាករេក្នុងការបញ្ជូនករណីវិវាទតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃ នៅតំបន់រសើបមុំបី ប្រាសាទតាមាន់ធំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ