គម្រោងដឹកជញ្ជូនផ្លូវទឹកតាមទន្លេបាសាក់

គម្រោងដឹកជញ្ជូនផ្លូវទឹកតាមទន្លេបាសាក់ នឹងបញ្ចប់ការសិក្សានៅដើមឆ្នាំក្រោយ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងភាគីពាក់ព័ន្ធពន្លឿនការសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងថ្មីមួយក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យដឹកជញ្ជូននៅកម្ពុជា។ ថ្នាក់ដឹកនាំក្រសួងបានដាក់ឱសានវាទដល់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធធ្វើយ៉ាងសិក្សាគម្រោងនេះឲ្យបានចប់នៅត្រឹមខែមករា ឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងនេះក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងចូលរួមកាត់បន្ថយការចំណាយថវិកា និងពេលវេលា។

នាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងភាគីពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសិក្សាលើគម្រោងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ជំរុញឲ្យក្រុមហ៊ុន និងភាគីពាក់ព័ន្ធពន្លឿនការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ឲ្យបានចប់យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗមួយចំនួន ដែលស្នើឡើងដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះឲ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយតាមផែនការដែលបានរំពឹងទុក។

ជុំវិញការអភិវឌ្ឍន៍គម្រោងដឹកជញ្ចូនតាមផ្លូវទឹកនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានចាត់ទុកគម្រោងបង្កើតផ្លូវទឹកសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញក្របខណ្ឌក្នុងស្រុក និងក្រៅស្រុក គឺអ្វីដែលអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកទន្ទឹងរង់ចាំជាយូរមកហើយ។ រង់ចាំ ក៏ដោយសារការដឹកជញ្ជូនតាមផ្លូវទឹកវាមិនត្រឹមតែជួយធ្វើឲ្យការដឹកជញ្ជូនបានលឿន និងកាត់បន្ថយការចំណាយប៉ុណ្ណេះទេ ថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ និងការខូចខាតផ្លូវថ្នល់ទៀតផង។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី ការធ្វើពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់កម្ពុជាស្ទើរតែ៨០%ទៅហើយ ដែលប្រើប្រាស់ការដឹកជញ្ជូនតាមមធ្យោបាយផ្លូវទឹក ខណៈការដឹកជញ្ជូនតាមផ្លូវគោកមានប្រមាណតែ២០%ប៉ុណ្ណោះ។

គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ ត្រូវបានសិក្សាឡើងដើម្បីជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឲ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកផ្ទៃក្នុងប្រទេស ក៏ដូចជាតភ្ជាប់ជាមួយអន្តរជាតិឲ្យកាន់តែងាយស្រួលបន្ថែមទៀត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន META ជួយបង្កើនសុវត្ថិភាពអនឡាញសម្រាប់ស្ត្រីកម្ពុជាតាមរយៈយុទ្ធនាការសុវត្ថិភាពថ្មី

ព័ត៌មាន
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារ…

គយពន្យារពេលបង់ពន្ធ-អាករលើរថយន្តចង្កូតស្តាំគ្មានពន្ធចុះបញ្ជីរួច រហូតដល់ចុងឆ្នាំនេះ

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ចុងឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ