តាមរយៈឥណទានមាសកើនទ្រព្យ អតិថិជនរបស់ អិលអូអិលស៊ី អាចទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ជាមួយនឹងការផ្ដល់ជូននូវអត្រាការប្រាក់សមរម្យ សុវត្ថិភាពខ្ពស់ និងទទួលបានការអនុម័តកម្ចីរហ័សបំផុតក្នុងរយៈពេលត្រឹម១០ ទៅ១៥នាទី។ មិនត្រឹមតែប៉ុណ្ណោះ ការរក្សាទុកមាស នៅស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺអតិថិជនអាចទទួលបាននូវទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានលើកឡើងថា “បច្ចុប្បន្ន ប្រជាជនកម្ពុជា ក៏មិនខុសពីប្រជាជននៅតំបន់អាស៊ីផ្សេងទៀត គឺនិយមចូលចិត្តប្រើប្រាស់ និងសន្សំមាសទុក ព្រោះមាសមិនត្រឹមតែជាគ្រឿងអលង្ការសម្រាប់ពាក់លម្អប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទ្រព្យសុវត្ថិភាពមួយផងដែរ។ លោកបន្ថែមថា ដោយមើលឃើញពីសក្ដានុពលនៃតម្រូវការឥណទានមាស គួបផ្សំនឹង អិលអូអិលស៊ី គ្រុប ដែលជាក្រុមហ៊ុនមេ មានជំនាញបច្ចេកទេស និងបទពិសោធច្បាស់លាស់ក្នុងការគ្រប់គ្រងឥណទានមាសនេះផង ទើបជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានសម្រេចដាក់ឱ្យប្រើប្រាស់សេវា ឥណទានមាសកើនទ្រព្យ ជាផ្លូវការ ដើម្បីផ្ដល់ជាជម្រើសសេវាឥណទានថ្មីបន្ថែម ដល់អតិថិជន”។
បើតាមការបញ្ជាក់របស់លោក សុខ វឿន តាមរយៈ ឥណទានមាសកើនទ្រព្យ អតិថិជន អាចអាចទទួលបានប្រាក់កម្ចីយ៉ាងឆាប់រហ័ស ដោយមិនមានតម្រូវលក្ខខណ្ឌស្មុគស្មាញអ្វីឡើយ ពោលគឺ អតិថិជន គ្រាន់តែមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ មានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរតែប៉ុណ្ណោះ។ សម្រាប់គ្រឿងមាស ដែលអាចយកមកដាក់ធ្វើជាទ្រព្យធានាបាន អាចជាមាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតទឹកមាសចាប់ពី ៦,៧ ទៅដល់ ១០ (១៦ការ៉ាត់ ដល់ ២៤ការ៉ាត់) និងមានទម្ងន់មាសចាប់ពី ១ជីឡើងទៅ។
អតិថិជនអាចស្នើកម្ចីបានរហូតដល់ ៧០% នៃតម្លៃមាស ស្របតាមតម្លៃទីផ្សារជាក់ស្ដែង ជាមួយអត្រាការប្រាក់ សមរម្យបំផុត។
គួរបញ្ជាក់ផងដែរថាផលិតផល «ឥណទានមាសកើនទ្រព្យ» ត្រូវបានអនុវត្តក្រោមស្តង់ដារសុវត្ថិភាព និងការគ្រប់គ្រងហានិភ័យយ៉ាងតឹងរ៉ឹង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានបទពិសោធយូរឆ្នាំនៅលើវិស័យ។ មាសដែលអតិថិជនយកមកតម្កល់ នឹងត្រូវរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាពខ្ពស់ មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងការធានាតាមនីតិវិធីវិជ្ជាជីវៈ ដើម្បីធានាថាទ្រព្យសម្បត្តិរបស់អតិថិជនមានសុវត្ថិភាព និងអាចទទួលបានវិញយ៉ាងពេញលេញនៅពេលអតិថិជនបង់សងកម្ចីរួច។ ជាមួយនឹងភាពច្បាស់លាស់ តម្លាភាព និងការផ្តល់សេវាកម្មដោយស្មោះត្រង់ អិលអូអិលស៊ី ប្តេជ្ញាធ្វើជាដៃគូហិរញ្ញវត្ថុដែលអតិថិជនអាចជឿទុកចិត្តបានក្នុងការគ្រប់គ្រង និងបង្កើនតម្លៃទ្រព្យសម្បត្តិរបស់ខ្លួន។
អតិថិជនអាចធ្វើការស្នើសុំ ឥណទានមាសកើនទ្រព្យ បាននៅ ការិយាល័យប្រតិបត្តិការ អិលអូអិលស៊ី ស្ថិតនៅ ផ្ទះលេខ៦៦៦បេ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមសូមទាក់ទង៖ 023 991 991/014 991 991/096 3 991 991/031 3 991 991