សេដ្ឋកិច្ចអាស៊ាន

កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ឆ្នាំ២០២៥ ត្រូវបានរដ្ឋមន្ត្រីអាស៊ាន ចាប់ផ្តើមពិភាក្សាយ៉ាងផុសផុល


ទោះបីជា តំបន់អាស៊ាន នៅតែបន្តប្រយុទ្ធជាមួយករណីឆ្លងមេរោគកូវីដ១៩ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក៏ដោយ រដ្ឋមន្ត្រីអាស៊ាន បានប្តេជ្ញាធ្វើការសិក្សាលើ កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលទូទាំងតំបន់ នៅឆ្នាំ ២០២៣ ហើយក៏ចាប់ផ្តើមបើកការពិភាក្សាអំពី កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន នៅឆ្នាំ ២០២៥ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន The Straits Times កាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ានឆ្នាំ២០២៥

លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ប្រទេស​សិង្ហ​បុរី បាន​លើក​ឡើង​ថា ការ​ផ្តោត​ទៅ​លើ កំណែទម្រង់​ឌី​ជី​ថ​ល នឹង​ធ្វើ​ឲ្យ​លំហូរ​ទំនិញ និង​សេវាកម្ម កាន់តែ​រលូន ហើយ​ទិន្នន័យ​នេះ នឹង​ធ្វើ​ឲ្យ​តំបន់​អាស៊ាន កាន់តែ​ទាក់ទាញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​មក​ពី​ជុំវិញ​សកលលោក​។

លោក បន្ត​ថា អាស៊ាន នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​ពាណិជ្ជកម្ម​សេរី និង​បើកចំហរ ហើយនឹង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ ទោះបីជា​មាន​បញ្ហា​ប្រឈម​បង្ក​ឡោះ​ង​ដោយ វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ក៏​ដោយ​។

ដោយ​តំបន់​អាស៊ាន កំពុង​ងើបឡើង​ពី វិបត្តិ​មេរោគ​កូ​វី​ដ​១៩ វា​ពិតជា​ចាំបាច់​ណាស់ ក្នុង​ការ​ចាប់​យក​ឱកាស​រីក​ចម្រើន​ថ្មី​ៗ នៅ​ក្នុង​ផែ្ន​ក​ឌី​ជី​ថ​ល និង​ស្ថិរភាព ដើម្បី​សបញ្ជាក់​ថា អាស៊ាន នៅ​តែ​ទាក់ទាញ​ទាំង​ជំនួញ​ពាណិជ្ជកម្ម និង​វិនិយោគ​សម្រាប់ ដៃគូ មក​ពី​ជុំវិញ​សកលលោក​។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី ៥៣ កាលពីដើម​ខែកញ្ញា​នេះ រដ្ឋមន្ត្រី​អាស៊ាន បាន​គាំទ្រ​ដល់​ផែនទី​បង្ហាញផ្លូវ ដែល​មាន​បំណង​កែប្រែ​បញ្ហា​ទៅ​ជា ឱកាស តាម​រយៈ​កំណែទម្រង់​ឌី​ជី​ថ​ល និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កាន់តែ​ប្រសើរ រហូត​ដល់​ឆ្នាំ ២០២៥​។ 

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី ៥៣ កាលពីដើម​ខែកញ្ញា​នេះ រដ្ឋមន្ត្រី​អាស៊ាន បាន​គាំទ្រ​ដល់​ផែនទី​បង្ហាញផ្លូវ ដែល​មាន​បំណង​កែប្រែ​បញ្ហា​ទៅ​ជា ឱកាស តាម​រយៈ​កំណែទម្រង់​ឌី​ជី​ថ​ល និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កាន់តែ​ប្រសើរ រហូត​ដល់​ឆ្នាំ ២០២៥​។

ផែនទី​បង្ហាញផ្លូវ​នេះ នឹង​បង្ហាញ​អំពី​គំនិត​ផ្តួចផ្តើម​ឌី​ជី​ថ​ល ដែល​ជំរុញ​ឲ្យ​ភាព​ប្រកួតប្រជែង​របស់​តំបន់​អាស៊ាន ក្នុង​រយៈពេល​មធ្យម និង​វែង ហើយ​ក៏​បង្កើត​មូលដ្ឋាន​គ្រឹះ សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​អាស៊ាន ដែល​លំហូរ​ទំនិញ សេវាកម្ម និង​ទិន្នន័យ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​បង្កើត​ច្បាប់ បទ​ប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង​ទេព​កោសល្យ​។

កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល បាន​បង្កើត​ច្បាប់ពាណិជ្ជកម្ម និង​សម្របសម្រួល​អន្តរ​ប្រតិបត្តិការ​រវាង ប្រព័ន្ធ​ឌី​ជី​ថ​ល​នៃ​សេដ្ឋកិច្ច ពីរ ឬ​ច្រើន ហើយ​វា​ក៏​បាន​គាំទ្រ​ដល់ លំហូរ​ទិន្នន័យ​ឆ្លង​ព្រំដែន ការពារ​ទិន្នន័យ​ឯកជន សិទ្ធិ​អ្នក​ប្រើប្រាស់ និង​លើកទឹកចិត្ត​ឲ្យ​មានការ​បង្កើត​ថ្មី ច្នៃប្រឌិត​នៅ​ក្នុង​បច្ចេកវិទ្យា​ប​ញ្ញ​សប្ប​និមិត្ត A.I.​។

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​អាស៊ាន ក៏​បាន​លើក​ឡើង​ដែរ​ថា សេដ្ឋកិច្ច​ក្នុង​តំបន់ កំពុង​ងើបឡើង​ដោយ ផលិតផល​ក្នុងស្រុក​សរុប​នៅ​អាស៊ី​អាគ្នេយ៍ រំពឹង​នឹង​កើនឡើង ៤% នៅ​ឆ្នាំ ២០២១​នេះ និង​កើន​ដល់ ៥,២% នៅ​ឆ្នាំ ២០២២​ខាង​មុខ​។

ក្នុង​ឆ្នាំ ២០២០​កន្លង​ទៅ សេដ្ឋកិច្ច​អាស៊ាន ធ្លាក់​ចុះ ៣% ដោយសារ​តែ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ហើយ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឲ្យ​ប្រសើរ​ឡើង​វិញ ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ នៅ​តែ​ជា​អាទិភាព​សំខាន់ ហើយ​ការ​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​សារពើពន្ធ គឺជា​រឿង​ចាំបាច់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ នឹងទទួលបានវ៉ាក់សាំង១,៣លានដូសបន្ថែមទៀតពីជប៉ុន

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នឹងបរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca ដែលផលិតនៅក្នុងជប៉ុនបន្ថែមប្រមាណ១លាន៣សែនដូ…

វៀតណាមនឹងបើកកោះត្រល់ ឬកោះភូកុក ទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច នៅខែវិច្ឆិកាខាងមុខ

ព័ត៌មាន
ក្រោយការដាក់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ-១៩ ពេលនេះប្រទសវៀតណាម គ្រោងនឹងបើកកោះត្រល់ ឬកោះភូកុក ជាគោលដៅទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ