សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពីរង្វង់៤,៣%មកនៅ៣,៩%


ឥទ្ធិពល នៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងវិបត្តិភូមិសាស្ត្រនយោបាយដែលកំពុងឡើងកម្ដៅបានជំរុញឱ្យធនាគារពិភពលោក (World Bank) សម្រេចបន្ទាបការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាសម្រាប់ឆ្នាំ២០២៦ ពី៤,៣% មកនៅត្រឹម៣,៩%។ ទោះជាយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចនៅតែមានភាពជឿជាក់លើភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា ដោយសម្អាងលើសន្ទុះ នៃការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលនៅតែរក្សានិន្នាការវិជ្ជមានក្នុងដើមឆ្នាំ២០២៦ នេះ។
សេដ្ឋកិច្ចកម្ពុជា
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពី៤,៣%មកនៅត្រឹ៣,៩%របស់ធនាគារពិភពលោក គឺជាការវាយតម្លៃស្របតាមបរិបទនៃភាពមិនប្រាកដប្រជា នៃភូមិសាស្រ្តនយោបាយសកល ពិសេសស្ថានការណ៍នៅមជ្ឈិមបូព៌ា។ យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា អ្វីៗនឹងអាចមានការប្រែប្រួលនាពេលខាងមុខ ដោយសារតម្លៃប្រេងឆៅមានការធ្លាក់ចុះមកវិញខ្លះ បន្ទាប់ពីមានសញ្ញាវិជ្ជមានពីបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលអាចបន្ថយសម្ពាធលើថ្លៃដើមនាំចូល និងអតិផរណាជាសកលក្នុងរយៈពេលខ្លី។

តែយ៉ាងណា លោកបណ្ឌិត ឌុច ដារិន្ទ សង្គត់ធ្ងន់ថា នៅក្នុងស្ថានភាពនេះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបង្ហាញពីភាពធន់ ខណៈការនាំចេញក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៦ នៅបន្តមាននិន្នាការកើនឡើង ខណៈលំហូរវិនិយោគផ្ទាល់ពីបរទេសក៏មានការកើនឡើងផងដែរ។ ការណ៍នេះវាបានបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការពិពិធកម្មវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលជួយកាត់បន្ថយហានិភ័យពីក្រៅប្រទេស។

គួរបញ្ជាក់ថា ធនាគារពិភពលោកតាមរយៈទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ពី៤,៣% ដែលស្ថាប័ននេះបានព្យាករកាលពីអំឡុងខែតុលា ឆ្នាំ២០២៥ កន្លងមក មកនៅត្រឹម៣,៩%ភាគរយ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយសង្រ្គាមនៅមជ្ឈិមបូព៌ា និងការឡើងថ្លៃប្រេងឥន្ធនៈ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ព្រមានថា ការចរចាសន្តិភាពជាមួយអាម៉េរិកនឹងឥតន័យ បើអ៊ីស្រាអែលបន្តវាយប្រហារលីបង់

បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើប្រទេសលីបង់ក្នុងគោលដៅកម្ចាត់ក្រុមហេសបូឡាឱ្យដល់ឫសគល់កាលពីថ្ងៃទី៨ ខែមេសា ដោយបានផ្ដ…

Smart Axiata ដំឡើងអង់តែន 5G សរុប 750 ស្ថានីយ និងដាក់ចេញនូវគម្រោង 5G ថ្មី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅពេលដែលប្រជាជនកម្ពុជារាប់លាននាក់ត្រៀមខ្លួនធ្វើដំណើរ ជួបជុំក្រុមគ្រួសារ និងចូលរួមក្នុងកម្មវិធីអបអរសាទរនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ