មីស៊ីលកូរ៉េខាងជើង

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល២គ្រាប់បន្ថែមទៀត


សេចក្តីរាយការណ៍ពីយោធាកូរ៉េខាងត្បូងឲ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់ទៀតហើយនៅថ្ងៃអង្គារទី២៥មករានេះ ដែលជាការសាកល្បងលើកទី៥ហើយគិតតាំងពីដើមឆ្នាំ២០២២មក ពោលគឺក្នុងពេលមិនដល់មួយខែផង។ ប្រភពពីយោធាទីក្រុងសេអ៊ូល ឲ្យដឹងទៀតថា មីស៊ីលកូរ៉េខាងជើងត្រូវបានគេកំណត់បានថា ជាប្រភេទមីស៊ីល Cruise Missile ដែលវាស្រដៀងនឹងមីស៊ីលប្រភេទប៉ាលីស្ទិកដែរ ហើយវាត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគកើតនៃប្រទេសកូរ៉េខាងជើង និងបានធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ (រូបភាព៖ KCNA) )
ដោយ

ស្រប​ពេល​ដែល​ស្ថាន​ការ​ពិភពលោក​កំពុង​តែ​តានតឹង​ខ្លាំង​ពិសេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា និង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ប្រទេស​កូរ៉េ​ខាងជើង​ឯណោះ​វិញ បាន​បន្ដ​បាញ់​បង្អួត​មី​ស៊ី​ល​របស់​ខ្លួន​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង តាម​ការ​រាយការណ៍​ពី​យោធា​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​ថ្មី​ទៀត​ហើយ​។

ប្រសិនបើ​ការ​បាញ់​សាកល្បង​លើក​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ពិតមែន វា​គឺជា​លើក​ទី​៥​ហើយ ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន​ស្រប​ទៅ​តាម​ការ​តាំងចិត្ត​របស់​ប្រមុខ​ដឹកនាំ​លោក​គី​ម ជុង​អ៊ុ​ន ដែល​បាន​សច្ចា​ថា​លោក​នឹង​បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​។ 

ការ​សាកល្បង​មី​ស៊ី​ល​កូរ៉េ​ខាងជើង​នៅ​ដើមឆ្នាំ​២០២២​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សកម្មភាព​ដ៏​ធំ​បំផុត​សម្រាប់​ព្យុ​ង​យ៉ាង ចាប់តាំងពី​ការ​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​ចាប់ពី​ឆ្នាំ​២០១៩​មក​។ អង្គ​លេខាធិការ​អង្គការសហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​សកម្មភាព​ទាំងនេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​បងប្អូន​កូរ៉េ​ទាំង​ពីរ​វិល​ចូល​តុ​ចរចា​ឡើង​វិញ​។

បើ​តាម​អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​របស់​យោធា​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ការ​បន្ត​សាកល្បង​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​ពី​របប​ក្រុង​ព្យុ​ង​យ៉ាង គឺជា​ការ​ព្យាយាម​បន្ថែម​កម្តៅ និង​ភាព​តានតឹង​ទៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ដើម្បី​សាកល្បង​ភាព​អត់ធ្មត់​របស់​រដ្ឋបាល​លោក ចូ បៃ​ឌិន ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូ​រគោល​ជំហរ​មក​កាន់​កូរ៉េ​ខាងជើង​។

ជាក់ស្តែង ព្យុ​ង​យ៉ាង​ព្យាយាម​ដាក់​លក្ខខណ្ឌ ឲ្យ​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម​ទាំងឡាយ​មក​លើ​ខ្លួន និង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា ជា​ថ្នូរ​នឹង​ការ​ឈប់​សាកល្បង​អាវុធ​មី​ស៊ី​លត​ទៅ​ទៀត​។ យ៉ាងណាមិញ ភាព​ជាប់​គាំង​នៅ​តែ​បន្ត​កើត​មាន​រវាង​វ៉ា​ស៊ី​តោន និង​ព្យុ​ង​យ៉ាង ដោយហេតុ​ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក ពិសេស​ក្រោម​រដ្ឋបាល​រប​សោ់ក ចូ បៃ​ឌិន ហាក់​មិនសូវ​បង្ហាញ​ការ​យកចិត្តទុកដាក់​ប៉ុន្មាន​ឡើយ​មក​លើ​បញ្ហា​ក្រុង​ព្យុ​ង​យ៉ាង ។

ជា​រឿយ​ៗ កូរ៉េ​ខាងជើង​ក៏​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ខ្លះ​ដែរ ពី​ប្រទេស​ចិន និង​រុ​ស្សី ដែល​ប្រទេស​ទាំង​ពីរ​នេះ បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដក​ការ​ហាមឃាត់​ការ​នាំ​ចេញ​ផលិតផល​ពី​កូរ៉េ​ខាងជើង ដូច​ជាស​ម្លៀ​កន​បំពាក់ គ្រឿង​សមុទ្រ និង​វាយ​ន​ភណ្ឌ​ជាដើម​។ 

សូម​ជម្រាប​ថា មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​បាន​សាកល្បង​នៅ​ថ្ងៃ​អង្គារ​នេះ ជា​ប្រភេទ​មី​ស៊ី​ល​ដែល​អាច​ហោះ​ក្នុង​កម្រិត​រយៈកម្ពស់​ទាប ដើម្បី​គេច​ផុត​ពី​ការ​ចាប់​បាន​នូវ​រា​ដា ហើយ​វា​មិន​ស្ថិត​ក្រោម​ការ​ហាមឃាត់​របស់​អង្គការសហប្រជាជាតិ​ឡើយ​។ ទោះបីជា​ប្រភេទ​មី​ស៊ី​ល​ដែល​មិនសូវ​គំរាមកំហែង​ខ្លាំង តែ​អ្នកជំនាញ​អះអាង​ថា នេះ​ជា​អ្វី​ដែល​ព្យុ​ង​យ៉ាង​កំពុង​ធ្វើ និង​អាច​បន្ត​អភិវឌ្ឍ​ឲ្យ​បាន​ប្រសើរ​បន្ថែម​ទៀត​នា​ពេល​អនាគត​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិថិជនរបស់ធនាគារអេស៊ីលីដានឹងទទួលបានប្រាក់វិញ ៣០% ក្រោយទូទាត់ជាមួយបណ្ណយូភីអាយនិមិត្តសញ្ញាថ្មី

ព័ត៌មាន
កាន់តែពិសេសជាមួយបណ្ណយូភីអាយនិមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា អតិថិជនអាចធ្វើការប្តូរយកបណ្ណជាមួយនិមិត្តសញ្ញាថ្មី ដែលមានការរចនាដ៏ស្រស់ស្អ…

សម្តេចតេជោ ហ៊ុន សែន នឹងជួបលោក មីន អ៊ុងឡាំង តាមវីដេអូដើម្បីបន្តពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ានម៉ា លោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៦ មករា ដើម្បីពិភាក្សាលើបញ្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ