

ក្នុងកម្មវិធី «ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌» ប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងចំណុចវិថីលោកអ្នកឧកញ៉ា លី ហួរ (៧៧៧) ក្នុងបុរី វិមានភ្នំពេញ គម្រោងទី១២ ឌឹ សេនត្រល ខាប់ភីថល ស្ថិតក្នុង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឆ្លៀតឱកាសនេះ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ លី សុភារី បានថ្លែងកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់កំលាំងកាយចិត្តរបស់លោកគ្រូអ្នកគ្រូពេទ្យបម្រើការងារក្នុងមន្ទីរពេទ្យកុមារអង្គរដែលជួយសង្គ្រោះជីវិតកុមារកម្ពុជាជារៀងរាល់ថ្ងៃ ដែលជាការចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។

ទន្ទឹមនឹងនេះគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា និងលោកជំទាវ ក៏ដូចជាក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ជាកិច្ចការជួយសង្គម ជាពិសេសជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានកុមារសម្រាកព្យាបាលរាប់លាននាក់ និងមានកុមារចន្លោះពី ៣០០ ទៅ៤០០នាក់មកព្យាបាលជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ដែលក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង និងបន្តរៀបចំជាបន្តបន្ទាប់ទៀត។


