សេវា​បញ្ញើ​២៤​ម៉ោង

ក្រុមហ៊ុនអន្តរជាតិធំៗ ២ ចាប់ដៃគ្នា ផ្ដល់សេវាបញ្ញើ ពេញ ២៤ម៉ោងជារៀងរាល់ថ្ងៃ នៅកម្ពុជា


សេវាបញ្ញើ ពេញ ២៤ម៉ោង ក្នុងមួយថ្ងៃ និងពេញ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនធំៗពីរ គឺ ក្រុមហ៊ុនដឹកជញ្ជូន Kerry Express ហាង លក់រាយ Circle K នេះ ត្រូវបានគេមើលឃើញថា គឺជាគំរូសំខាន់មួយជំរុញដល់ភាពរីកចម្រើននៃវិស័យដឹកជញ្ជូននៅកម្ពុជាថែមមួយកម្រិតទៀត។
ក្រុមហ៊ុនអន្តរជាតិធំៗ ២ ចាប់ដៃគ្នា ផ្ដល់សេវាបញ្ញើ ពេញ ២៤ម៉ោងជារៀងរាល់ថ្ងៃ នៅកម្ពុជា
ដោយ

ថ្លែងក្នុង ពិធីចុះ អនុស្សរណៈ យោគយល់ គ្នារវាង ក្រុមហ៊ុន ទាំងពីរ លោក Steven Yos នាយក ប្រតិបត្តិ នៃក្រុមហ៊ុន T.H C.V.S ដែលគ្រប់ គ្រងលើ ហាង​លក់​ទំនិញរាយ​ Circle K បានឲ្យ​ដឹងថា ដោយសារតែ​មានគោលដៅ​ដូចគ្នា​ទៅនឹង ក្រុមហ៊ុន Kerry Express ក្នុងការ​ផ្តល់ភាព​ងាយស្រួល​ សុវត្ថិភាព​ និងការទទួល​ខុសត្រូវ ដល់​អតិថិជន ការចាប់​ដៃគូ​នេះ នឹងអនុញ្ញាត​ឲ្យ ប្រជាពលរដ្ឋ​កម្ពុជា អាចប្រើប្រាស់​សេវាបញ្ញើ នៅគ្រប់​ហាង Circle K និងអាច​ផ្ញើបាន​ទៅពេញ​ទូទាំង​ប្រទេស។ 

លោក Dickson Pang ប្រធានគ្រប់គ្រង​ផ្នែកភស្តុភារ​នៃក្រុមហ៊ុន Kerry Express បានឲ្យ​ដឹងដែរ​ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា និងសេវាកម្មថ្មីៗ ពិតជា​សំខាន់​ណាស់ ក្នុងការ​សម្រប​ទៅតាម តម្រូវការ​របស់​អតិថិជន ហើយការ​បម្រើ​សេវាកម្ម​ទម្រង់​ថ្មីនេះ នឹងកាន់តែ​ផ្តល់ភាព​ងាយស្រួល​ដល់ អតិថិជន ក្នុងការផ្ញើ និងទទួលបញ្ញើ បានឆាប់​រហ័ស​បំផុត។ សូមជម្រាប​ដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Kerry Express មានទីតាំង​បម្រើ​សេវា​បញ្ញើ ជាង​ ១០០កន្លែង ហើយក្រោយ​កិច្ចសហការ​ជាមួយ​ហាង Circle K នឹងកើន​ដល់ជាង ១២០កន្លែង​នៅទូទាំង​ប្រទេស។

ដោយសារតែ វិស័យ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក កាន់តែ​រីកចម្រើន​នោះ ក្រុមហ៊ុន Kerry Express ក៏កំពុង​តែរៀប​ចំសេវាកម្ម​ថ្មីៗ ដើម្បី​គាំទ្រដល់ អាជីវកម្ម​អនឡាញ និងសម្រាប់​សហគ្រាស​ខ្នាតតូច និងមធ្យម​នៅកម្ពុជា​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានលំដាប់ខ្ពស់ ចាត់ទុកគុណភាព និងសោភ័ណភាពសំណង់ ជាកត្តាស្នូលសម្រាប់ការប្រជែងទីផ្សារ

ព័ត៌មាន
ការអភិវឌ្ឍ​សំណង់លំនៅដ្ឋាន ពិសេស លំនៅដ្ឋានលក្ខណៈបុរី បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់ទិសទាំងនោះនៃរាជធានីភ្នំពេញ។ អ្វីដែល គួរឲ្យចាប់អារម្មណ៍ន…

ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ផ្ញើលិខិតទៅសហភាពអឺរ៉ុប ជំទាស់ការទប់ស្កាត់ប្រេងដូង​របស់ខ្លួនចូលទីផ្សារអឺរ៉ុប

ព័ត៌មាន
ប្រមុខរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានចេញមុខចុះហត្ថលេខារួមគ្នា លើលិខិតមួយ ជំទាស់ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់ទប់ស្កាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ