
កម្មវិធីនេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ព្រមទាំងក្រុមគ្រួសារ និងសាធារណៈជនសរុបប្រមាណជិត ១០០០នាក់ ។

នៅចុងបញ្ចប់នៃកម្មវិធី អ្នកឧកញ៉ា លី ហួរ
បានប្រកាស ជាសាធារណៈនូវថវិកា ដែលប្រមូលបានមានចំនួន ៨.៥២៧,៦៦ ដុល្លារ ហើយអ្នកឧកញ៉ា មានប្រសាសន៍ថា ក្រុមហ៊ុន លី ហួរ គ្រុប នឹងបរិច្ចាគថវិកាបន្ថែមចំនួន ៨០.៣៦០,៣៤ ដុល្លារ ដើម្បីបង្រ្គប់ចំនួន ៨៨.៨៨៨ ដុល្លារ ហើយថវិកានេះនឹងយកទៅ
ប្រគល់ជូន មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្មវិធីដើម៉ារ៉ាតុននេះ មិនត្រឹមតែបានអនុញ្ញាតអោយអ្នកចូលរួមបានបរិច្ចាគ ចូលមូលនិធិគន្ធបុប្ជាកម្ពុជា ដោយក្តីរីករាយ ប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវសុខភាពល្អ និងបង្ហាញ នូវស្នាមញញឹម សប្បាយៗអបអរសាទរសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ក្នុងរាត្រីនេះផងដែរ។

ជាចុងក្រោយ អ្នកឧកញ៉ា ថ្លែងអរគុណ
ដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារដែលបានរៀចំ សម្របសម្រួលកម្មវិធីនេះយ៉ាងរលូន ដោយបិទបញ្ចប់កម្មវិធីពោរពេញដោយស្នាមញញឹម។


