បច្ចេកវិទ្យា

ឆ្នាំ​២០២០ ឡាន​បើក​បរ​បាន​ដោយ​ខ្លួន​ឯង​នឹង​មានចំនួន​​១០​លាន​គ្រឿង​


រថយន្ត​អាច​បញ្ជា​បើក​បរ​ដោយ​ខ្លួន​វា​បាន លែង​ជា​គំនិត​ស្រមើ​ស្រមៃ​ទៅ​អនាគត​ទៀត​ហើយ។ បច្ចុប្បន្ន វា​ក្លាយ​ជា​ការពិត​រួច​ទៅ​ហើយ។ ក្រុមហ៊ុន​មួយ​ចំនួន ដូចជា Mercedes, BMW និង Tesla បាន​បញ្ចេញ​រួច​ហើយ ឬ​នឹង​បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ នូវ​ម៉ាក​រថយន្ត​ដែល​អាច​បើក​បរ​ដោយ​ខ្លួន​វា​បាន។
រថយន្ត​អាច​បើក​បរ​ដោយ​គ្មាន​អ្នក​បញ្ជាដែល​បង្កើត​សាកល្បង​ដោយ Google

ហើយ​បច្ចុប្បន្ន​នេះ សូម្បី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក៏​កំពុង​សិក្សា​សាកល្បង​បង្កើត​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​ផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុន​ Google បាន​ប្រកាស​ធ្វើការ​សាកល្បង​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​របស់​ខ្លួន នៅ​រដ្ឋកាលីហ្វ័រញ៉ា នៅ​រដូវ​ក្ដៅ​ខាង​មុខ។ 

យោង​តាម​របាយការណ៍ BI Intelligence របស់​សារព័ត៌មាន​អេឡិចត្រូនិក Business Insider នៅ​ឆ្នាំ​២០២០ នៅ​លើ​ដង​វិថី​នានា​នៅ​លើ​ពិភព​លោក​ នឹង​មាន​រថយន្ត​ដែល​បើក​បរ​ដោយ​ខ្លួន​ឯង​បាន ចំនួន ១០​លាន​គ្រឿង។

របាយការណ៍​នេះ បាន​កំណត់​និយមន័យ​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​ថា ជា​រថយន្ត​ប្រភេទ​ណា​ក៏​ដោយ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ដែលអនុញ្ញាត​ឲ្យ​រថយន្ត​បន្ថែម​ល្បឿន ចាប់​ហ្វ្រាំង​ និង​កាច់​ចង្កូត​លើ​ផ្លូវ​ដោយ​មាន​ការ​បញ្ជា​តិច​តួច ឬ​ដោយ​គ្មាន​ការបញ្ជា​សោះ​ពី​អ្នក​បើកបរ។

របាយការណ៍​ដដែល បាន​ចែក​រថយន្ត​បើក​ដោយ​ខ្លួន​ឯង​ជា​ពីរ​ប្រភេទ គឺ​ទីមួយ ប្រភេទ​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ និង​ប្រភេទ​ស្វ័យ​ប្រវត្តិ​១០០​ភាគរយ។

ទោះ​បី​ពិភព​លោក​នឹង​ឃើញ​មាន​រថយន្ត​ដែល​អាច​បើក​បរ​ដោយ​ខ្លួន​ឯង​បាន នៅ​លើ​ដង​ផ្លូវ​ក្នុង​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ក្ដី ក៏​នៅ​មាន​ភាព​ប្រឈម​និង​ឧបសគ្គ​មួយ​ចំនួន​ដែល​គេ​ត្រូវ​ដោះស្រាយ​ដូច​គ្នា​ដែរ។

ទីមួយ តម្លៃ​ត្រូវ​តែ​ឲ្យ​ចុះ​ទាប និង​ទីពីរ ត្រូវ​មាន​បទ​បញ្ញត្តិ​ច្បាស់​លាស់​ជុំវិញ​បច្ចេកវិទ្យា​បើក​ដោយ​ខ្លួន​ឯង​ជាក់លាក់​មួយ​ចំនួន​ នៅ​មុន​ពេល​គេ​អាច​អនុញ្ញាត​ឲ្យ​រថយន្ត​បែប​នេះ​បើក​បរ​នៅ​លើ​ផ្លូវ​សាធារណៈ​បាន៕




អត្ថបទបន្ទាប់


ចិន អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម

ព័ត៌មាន
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​របស់​វៀតណាម គិត​ត្រឹម​ខែ​មករា ដើម​ឆ្នាំ​២០១៧​នេះ ចំណែកឯ​កូរ៉េ​ខាង​ត្បូង និងសហរដ្ឋ​...

កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ទាក់​ទាញ​វិនិយោគ​ទុន​អឺរ៉ុប?

ព័ត៌មាន
កម្ពុជានៅមានភាពខ្វះខាតជាច្រើនក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ខណៈ​ដែល​ទឹក​ប្រាក់​វិនិយោគ​ជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ