អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ប្រារព្ធសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយរីករាយ និងអធិកអធម!


ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានប្រារព្ធឡើង យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីតាំងស្នាក់ការកណ្តាលក្រុមហ៊ុនដែលស្ថិតនៅអគារលេខ ២៤៣-២៤៤ ផ្លូវ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ។
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានប្រារព្ធឡើង យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

លោកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃក្រុមហ៊ុន លី ហួរ លីស៊ីង រួមទាំងដៃគូសហការអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួម ដើម្បីអបអរសាទរក្នុងឱកាស​នៃកម្មវិធីនេះ។

លោកស្រី សាន​ សោម៉ានី នាយិកាប្រតិបត្តិ ថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២២ ដែលបានគ្រោងទុក បុគ្គលិកគ្រប់រូបនៃក្រុមហ៊ុន លី​ ហួរ លីស៊ីង ភីអិលស៊ី គឺត្រូវមាននូវស្មារតីសាមគ្គីភាពជាក្រុម ឧស្សាហ៍ព្យាយាម និងបំពេញកិច្ចប្រតិបត្តិការរបស់ខ្លួនដោយស្មោះត្រង់ទាំងអស់គ្នា»។ 

ពិធីជប់លៀងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ បានចាប់ផ្តើមបើកកម្មវិធីដោយ វេលាពេលព្រឹក បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្មាទានសីល ដើម្បីចម្រើនសិរីសួស្តី ព្រមទាំងមានការសម្តែង របាំត្រុដិ និងរបាំជូនពរ ដើម្បីជម្រះឧបទ្រពចង្រៃ លើករាសីឲ្យសិរីមង្គលផងដែរ។ វេលាពេលរសៀល បុគ្គលិកគ្រប់រូបនៃក្រុមហ៊ុន លី​ ហួរ លីស៊ីង ភីអិលស៊ី បានចូលរួមលេងល្បែងប្រជាប្រិយកំសាន្ត ដូចជា ចោលឈូង ដណ្តើមស្លឹកឈើ លាក់កន្សែង ទាញព្រ័ត្រជាដើម ពោរពេញដោយចំណងមិត្តភាពយ៉ាងជិតស្និត និងសប្បាយរីករាយក្រៃលែង។ វេលាពេលល្ងាចនិងយប់ បានបដិសណ្ឋារកិច្ចគណៈធិបតី និងភ្ញៀវកិត្តិយស ព្រមទាំងថតរូបអនុស្សាវរីយ៍ជុំគ្នា និងពិសារអាហារសាមគ្គី កម្មវិធីរាំកំសាន្តជាមួយក្រុមតន្ត្រីផងដែរ។ ពិធីជប់លៀងនេះ បានរៀបចំនូវកម្មវិធីប្រគល់រង្វាន់ សម្រាប់បុគ្គលិកឆ្នើមដែលបំពេញការងារបានល្អ ក្នុងឆ្នាំ២០២១។ ហើយក៏មានកម្មវិធីសប្បាយៗជាច្រើន ដូចជាចែករង្វាន់សម្លៀកបំពាក់ស្អាតដាច់គេ និងកម្មវិធីលេងល្បែងកម្សាន្តដើម្បីទទួលបានរង្វាន់ជាច្រើន និងទាក់ទាញផងដែរ ដែលនាំឲ្យបរិយាកាសក្នុងពិធីជប់លៀងកាន់តែរំភើប និងសប្បាយរីករាយខ្លាំងឡើង។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាមរតកវប្បធម៌ប្រពៃណីជាតិខ្មែរយូរយារណាស់មកហើយ ដែលតែងតែប្រារព្ធជាប្រចាំ។ ក្រុមហ៊ុន លី​ ហួរ លីស៊ីង​ ភីអិលស៊ីង ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នឹងចូលរួមសហការ ថែរក្សា មរតកប្រពៃណីវប្បធម៌ខ្មែរនេះ អោយគង់វង្ស​ យូរអង្វែរ រៀងរហូតតទៅ។ ទន្ទឹមនឹងនេះដែរ ឆ្នាំ ២០២២នេះ​ គឺជាឆ្នាំនៃការរំពឹងទុកថ្មី គោលដៅថ្មី ដើម្បីពង្រីកខ្លួន និងចាប់យកឱកាសទីផ្សារឲ្យកាន់តែធំ របស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ីង។

គួរជម្រាបជូនថា នៅឆ្នាំ២០២១ ក្រុមហ៊ុនបានសម្រេចគោលដៅលើសពីការរំពឹងគិតទុក ដែលនាំឲ្យរំពឹងមើលលើការពង្រីកទីផ្សារបន្ថែមដោយបង្កើតនៅផលិតផលថ្មីៗ​ និងមានភាពបត់បែន ដូចជា សេវាកម្ម Lease-back រថយន្ត ដោយគ្រាន់តែយករថយន្តរបស់លោកអ្នកមក Lease-back ជាមួយក្រុមហ៊ុនលី ហួរ លីស៊ីង លោកអ្នកនឹងទទួលបាន សាច់ប្រាក់ ៩០% នៃតម្លៃរថយន្តរបស់លោកអ្នក ជាមួយអត្រាការប្រាក់សមរម្យ និងបង់ប្រាក់ត្រលប់វិញរយៈពេលយូរ «លុយក៏បាន រថយន្តក៏នៅ» ព្រមទាំងផ្តល់ប្រូម៉ូសិនពិសេសៗជាច្រើនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកស្រុកកំពង់លែងអបអរឆ្នាំថ្មីជាមួយនឹង«សង្ក្រាន្តភ្នំទូកមាស»ដ៏ធំបំផុត រៀបចំឡើងដោយមូលនិធិរបស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ

ព័ត៌មាន
ខេត្តកំពង់ឆ្នាំង -- នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អ្នកស្រុកអ្នកភូមិចាស់ក្មេងប្រុសស្រីដ៏ច្រើនកុះករមកពីគ្រប់ទិសទ…

ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ សម្រាប់ការធ្វើដំណើរកម្សាន្ដអំឡុងឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ