

កម្មវិធី «លីហួរ វេរឈ្នះ» ផ្ដល់រង្វាន់ជាទឹកប្រាក់ ពី ៥០ដុល្លារ ដល់ ៥០០ដុល្លារ ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២១ ។ អតិថិជនដែលបានទទួលរង្វាន់សម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង។

លោក ប្រាក់ សារ៉ុម អាជីវករលក់អីវ៉ាន់ចាប់ហួយ នៅខណ្ឌសែនសុខ បានបង្ហាញក្ដីរំភើប ដោយលោកបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ៥០០ដុល្លារអាមេរិក ពីកម្មវិធី លីហួរ វេរលុយ ឈ្នះរង្វាន់ ដោយការប្រើប្រាស់សេវាកម្ម លីហូរវេរលុយ ដើម្បីផ្ទេរថវិកាប្រចាំថ្ងៃរបស់អាជីវកម្មគាត់។
លោក ប្រាក់ សារ៉ុម៖ «វេរច្រើន មួយអាទិត្យ ពីរទៅបីដែរ។ វេរទៅឱ្យម៉ូយអីវ៉ាន់ផ្សេងៗ។ មានក្ដីរំភើប រីករាយ អរគុណដល់ក្រុមហ៊ុន លីហួរ វេរលុយ [ខ្ញុំ]បានត្រូវ ឈ្នះរង្វាន់ពិតប្រាកដមែន»។

ដោយឡែក កញ្ញា ច្រឹក ស្រីនី អ្នកបម្រើការក្នុងហាងបោកអ៊ុន ក្នុងខណ្ឌទួលគោក បាននិយាយដោយក្ដីរីករាយ ដោយកញ្ញាទើបតែប្រើប្រាស់សេវាកម្ម លីហួរ វេរលុយ ប៉ុន្ដែក៏អាចឈ្នះរង្វាន់។
កញ្ញា ច្រឹក ស្រីនី៖ «ខ្ញុំទើបវេរបានម្ដង វេរឱ្យបងប្រុស ១០ម៉ឺន។ សប្បាយចិត្ត មិនធ្លាប់ឈ្នះរង្វាន់ពីមុខមកផង»។

ចំណែក លោក ស៊ិន ម៉ៅ អ្នកប្រកបរបររត់ម៉ូតូឌុប រស់នៅខណ្ឌពោធិ៍សែនជ័យ ក៏បានបង្ហាញចំណាប់អារម្មណ៍រំភើប ដោយគ្រាន់តែប្រើប្រាស់សេវាវេរលុយ ក៏បានឈ្នះរង្វាន់។
លោក ស៊ិន ម៉ៅ៖ «ខ្ញុំវេរច្រើនដងដែរ ខ្ញុំវេរផ្ញើទៅឱ្យកូន និងម្ដាយ នៅឯស្រុក។ អ៊ីចឹងខ្ញុំឧស្សាហ៍វេរ មួយខែពីរដងៗ។ ខ្ញុំមិននឹកស្មានថា ត្រូវរង្វាន់មែន! ត្រេកអរ សប្បាយចិត្តមែនទែន ការពិត ដល់បានមកផ្ទាល់អ៊ីចឹង ជឿជាក់ ពិតជាត្រូវរង្វាន់ពិតមែន»។
ចំពោះ លោក ពុធ សាមុតថា អាជីវករលក់ដូក្នុងផ្សារធំថ្មី បានបង្ហាញរំភើប ថ្លែងដោយទឹកមុខរីករាយ ដែលទទួលបានរង្វាន់ពី លីហួរ វេរលុយ ឈ្នះប្រាក់ ដោយការប្រើប្រាស់សេវាផ្ទេរប្រាក់ក្នុងជីវភាពរបស់លោកប្រចាំថ្ងៃ។
លោក ពុធ សាមុតថា៖ «សេវាកម្ម លីហួរ វេរលុយ បើខាងកូនខ្ញុំនៅខេត្តព្រៃវែង គាត់ថា បើលីហួរមួយ គឺស្រួល នៅជិតផ្ទះ សេវាកម្មលឿនរហ័ស ហើយនិយាយអំពីនៅភ្នំពេញ យើងទៅដាក់លុយ ក៏វាស្រួល មានសុវត្ថិភាពល្អ ទីកន្លែងស្រឡះល្អ បុគ្គលិករួសរាយរាក់ទាក់»។
លោកបន្ថែមថា៖ «សូមផ្ដាំផ្ញើ ទាំងបងប្អូនកូនក្មួយ អាជីវកម្មផ្សារធំថ្មី និងបងប្អូនទាំងអស់នៅទូទាំងប្រទេសទាំងអស់ ជួយប្រើនូវសេវាកម្ម វេរលុយ លីហួរ រហ័សទាន់ចិត្ត និងបានទទួលរង្វាន់ពិត ដូចខ្ញុំអ៊ីចឹង»។
លោក យុន ផន នាយកប្រតិបត្តិក្រុមហ៊ុន លីហួរ វេរលុយ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ នៅពេលក្រុមហ៊ុន លីហួរ វេរលុយ មានឱកាសផ្ដល់រង្វាន់ដល់អតិថិជន ដោយកម្មវិធីវេរឈ្នះ របស់ លីហួរ វេរលុយ ចាប់រង្វាន់ជូបអតិថិជនជាប្រចាំខែ និងមានរហូតដល់ចំណាច់ឆ្នាំ២០២១ ។
លោក យុន ផន៖ «ខ្ញុំសូមអរគុណចំពោះអតិថិជនទាំងអស់
ដែលតែងតែគាំទ្រ ក្រុមហ៊ុន លីហួរ វេរលុយ ហើយក៏ខ្ញុំសប្បាយចិត្តមែនទែន
នៅពេលដែលក្រុមហ៊ុនមានឱកាសផ្ដល់រង្វាន់ ដល់បងប្អូន ដែលតែងតែ
គាំទ្រក្រុមហ៊ុន លីហួរ វេរលុយ កន្លងមក។ ខ្ញុំសុំឱ្យបងប្អូនទាំងអស់ ឈ្នះរង្វាន់ក្ដី
មិនទាន់ឈ្នះរង្វាន់ក្ដី សូមបងប្អូនធ្វើការវេរលុយ ជាមួយក្រុមហ៊ុនលីហួរ វេរលុយ
នៅភ្នាក់ងារលីហួរ វេរលុយ មួយណាក៏បាន ទាំង២៥ខេត្តក្រុង
បងប្អូននឹងមានឱកាសឈ្នះរង្វាន់ រហូតដល់ ៥០០ដុល្លារ»។

សូមបញ្ជាក់ថា កម្មវិធី «លីហួរវេរឈ្នះ» ផ្ដល់រង្វាន់ពី ៥០ដុល្លារ ដល់ ៥០០ដុល្លារ ដល់អតិថិជន និងភ្នាក់ងារលីហួរវេរលុយ ដោយអតិថិជនគ្រាន់តែធ្វើការវេរលុយ ជាមួយភ្នាក់ងារវេរលុយ របស់ លីហួរវេរលុយ ជិត ៦.០០០ កន្លែង នៅទូទាំងប្រទេស ។
ទាំងអតិថិជន និងទាំងភ្នាក់ងារលីហួរវេរលុយ នៅកម្ពុជា ក៏ដូចជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង សុទ្ធតែមានឱកាសឈ្នះរង្វាន់ពីកម្មវិធី លីហួរវេរឈ្នះនេះ ៕