ក្រុម ISIS

អាម៉េរិក បើកការវាយប្រហារដ៏ធំលើក្រុម ISIS នៅស៊ីរី ដើម្បីសងសឹកឱ្យយុទ្ធជនខ្លួន


កងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាថ្មីម្តងទៀតទៅលើក្រុមរដ្ឋឥស្លាម ISIL ឬ ISIS នៅក្នុងប្រទេសស៊ីរី។ ប្រតិបត្តិការសងសឹកដ៏ខ្លាំងក្លានេះ ធ្វើឡើងបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានឆ្មក់វាយប្រហារសម្លាប់ទាហានអាម៉េរិក២នាក់ និងអ្នកបកប្រែស៊ីវិលម្នាក់កាលពីខែធ្នូ កន្លងទៅ។
ក្រុម ISIS
ដោយ

បើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Al Jazeera ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ថា កងកម្លាំងយោធាអាម៉េរិកបានបើកការវាយប្រហារជាថ្មីទៅលើគោលដៅ ISIS ជាច្រើនកន្លែងនៅទូទាំងប្រទេសស៊ីរីកាលពីវេលាម៉ោង៥:៣០ល្ងាច ថ្ងៃទី១០ ខែមករា។ ទីបញ្ជាការនេះ បានព្រមានធ្ងន់ៗថា អាម៉េរិកនឹងនៅតែបន្តឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើក្រុម ISIS ធ្វើបាបយុទ្ធជនរបស់អាម៉េរិក ហើយអាម៉េរិកនឹងតាមសម្លាប់ពួកគេនៅគ្រប់ទីកន្លែងក្នុងពិភពលោក ទោះព្យាយាមគេចវេះដល់កន្លែងណាក៏ដោយ។

សហរដ្ឋអាម៉េរិក បានដាក់ឈ្មោះប្រតិបត្តិការនេះថា «Hawkeye Strike» ដែលជាការឆ្លើយតបចំពោះហេតុការណ៍លបវាយឆ្មក់កាលពីថ្ងៃទី១៣ ខែធ្នូ។ ការវាយប្រហារនោះ ត្រូវបានអនុវត្តដោយខ្មាន់កាំភ្លើងម្នាក់ ដែលក្រោយមកក្រសួងមហាផ្ទៃស៊ីរី បានបញ្ជាក់ថា ជាសមាជិកនៃកងកម្លាំងសន្តិសុខ ហើយគ្រោងនឹងបណ្តេញចេញ​ព្រោះមានទស្សនគតិជ្រុលនិយម។

យោធាសហរដ្ឋអាម៉េរិក បានចាប់ផ្តើមប្រតិបត្តិការ Hawkeye Strike តាំងពីថ្ងៃទី១៩ ខែធ្នូ ជាមួយនឹងការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើក ដែលបានវាយប្រហារទៅលើគោលដៅចំនួន៧០កន្លែងនៅទូទាំងភាគកណ្តាលប្រទេសស៊ីរី ដែលមានហេដ្ឋារចនាសម្ព័ន្ធយោធា និងឃ្លាំងអាវុធរបស់ក្រុម អៃស៊ីល (ISIL) ដោយបានសម្លាប់ និងចាប់ខ្លួនយុទ្ធជន ISIL បានចំនួន២៥នាក់។

អ្នកវិភាគយោធា មើលឃើញថា ការវាយប្រហារលើកនេះបង្ហាញពីការបន្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ក្នុងការបង្ក្រាបក្រុម ISIL ដែលនៅតែមានសកម្មភាពនៅតំបន់មជ្ឈិមបូព៌ា ទោះបីសមត្ថភាពរបស់ក្រុមនេះ ត្រូវបានបន្ថយយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ប៉ូលិសថៃ ត្រៀមសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ១០នាក់ ដែលជាប់ពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋជន

នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានប្រកាសថា ប៉ូលិសថៃ កំពុងត្រៀមស្នើសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ចំ…

វៀតណាម ដាក់មហិច្ឆតាឈានទៅសម្រេចអតិរេកពាណិជ្ជកម្ម២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦

វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា រំពឹងសម្រេចបានអតិរេកពាណិជ្ជកម្ម ឬការនាំចេញធំជាងការនាំចូលឈានដល់ប្រមាណ២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦ ក្រោយស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ