ការនាំចេញអង្ករថៃ

ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ៩លានតោនក្នុងឆ្នាំ២០១៩


បើទោះបីជា សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩មកនៅត្រឹម ៩លានតោនក៏ដោយ ថៃនៅតែមិនអាចសម្រេចគោលដៅនេះបានដដែល ដោយធ្វើបានប្រមាណ ៨លានតោនប៉ុណ្ណោះ គឺដោយសារតែជួបនឹងបញ្ហាគ្រោះធម្មជាតិ និងរងផលប៉ះពាល់ពីការប្រកួតប្រជែងរបស់ ចិន និងភូមា។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
ចិនបញ្ចេញលក់អង្ករស្ដុកចាស់ កំពុងប៉ះខ្លាំងដល់ទីផ្សារអង្ករថៃ និងវៀតណាម ខណៈកម្ពុជាប៉ះតិចតួច (រូបភាព៖ http://www.hanoitimes.vn/)
ដោយ

លោក ចារឿន ឡៅធម្មតាស ប្រធាន​សមាគម​អ្នកនាំចេញ​អង្ករថៃ​បានឲ្យដឹងថា ការនាំចេញ​អង្ករ ក្នុងឆ្នាំ ២០១៩ គឺនៅ​ទាបជាងគោលដៅ ៩លានតោន ពោលគឺ​សម្រេចបានត្រឹម ៨លានតោន​តែប៉ុណ្ណោះ។

លោក បន្តថា ក្នុងរយៈពេល ១១ខែ​​ ដើមឆ្នាំ ២០១៩នេះ ថៃ បានធ្វើការនាំចេញ​អង្ករប្រមាណ ៧លានតោន ថយចុះរហូតដល់ទៅ​ ៣០% ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំ​២០១៨ ដែលរកចំណូល​បានជិត​ ៣ពាន់លាន​ដុល្លារ​អាមេរិក ថយចុះជាង ២៤%។

លោក ចារឿន បន្ថែមថា ការធ្លាក់ចុះនេះ គឺដោយសារតែ ថៃ​មិនបាន​អភិវឌ្ឍន៍​ពូជស្រូវថ្មី អស់រយៈ​ពេលជាង​ ៣០ឆ្នាំមក​ហើយ មានន័យថា ថៃធ្វើការ​នាំចេញ​អង្ករពូជ​ដដែលជាង ៣០ឆ្នាំហើយ ដោយឡែក វៀតណាម​បានបង្កើតពូជ​ស្រូវជាច្រើន​ប្រភេទ​ជារៀងរាល់ឆ្នាំ ដើម្បីបម្រើ​ដល់ សេចក្តី​ត្រូវការ​របស់​អតិថិជន​ទូទាំង​សកលលោក។

លើសពីនេះទៅទៀត គុណភាព​អង្ករថៃ បានថយចុះ​ដោយសារតែ គ្រោះធម្មជាតិ និងការឡើង​កម្តៅ​ផែនដី ជាពិសេសគឺ​ការផ្លាស់ប្តូរ​របៀបដាំដុះ ដោយប្រើប្រាស់​ថ្នាំគីមី​ច្រើន ប៉ះពាល់​ដល់រសជាតិ និងគុណ​ភាពអង្ករ។

ទាក់ទងនឹងការ​ប្រកួតប្រជែង​ជាមួយ បណ្តាដៃគូ​សំខាន់ៗ តម្លៃអង្ករចិន ដែលដាក់លក់​លើទីផ្សារ គឺមាន​តម្លៃប្រមាណ ៣០០​ដុល្លារអាមេរិក ហើយអង្ករថៃ ដែលមាន​ប្រភេទ​ស្រដៀងគ្នា​នោះ លក់ក្នុងតម្លៃ ៣៩០ដុល្លារអាមេរិក​ឯណោះ ខណៈដែល​វៀតណាម លក់ជាង​៣៦០ដុល្លារ​អាមេរិក និងឥណ្ឌា លក់ជាង​៣៧០ដុល្លារ​អាមេរិក។

លើសពីនេះ ចិន នៅតែបន្តបង្កើត​ប្រភេទពូជស្រូវ​ជាច្រើនមុខទៀត ដែលទទួល​បានទិន្នផល​ខ្ពស់ មានន័យថា ចិន នឹងពង្រីក​ការនាំចេញ​អង្ករទៅកាន់ បណ្តាប្រទេស​អាស៊ាន ដោយលក់​ក្នុងតម្លៃទាប ហើយនៅ​ពេលនោះ ទីផ្សារអង្ករថៃ​នឹង​រងទុក្ខ​ខ្លាំង​ជាងគេបំផុត។

គួរជម្រាបថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ​បាននាំចេញ​អង្ករជាង ១១លានតោន ដែលបាន​ក្លាយជា ប្រទេស​នាំចេញ​អង្ករធំ លំដាប់លេខ ២ លើ​សកលលោក​នោះ បន្ទាប់ពីប្រទេស​ឥណ្ឌា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅហក់កើនឡើងដល់ ៧០ ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើង

ព័ត៌មាន
តម្លៃប្រេងបានបន្ដហក់កើនឡើងគិតត្រឹមថ្ងៃចន្ទ ទី៦ មករានេះ ខណៈដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង កំពុងតែបន្តកើនឡើងក្ដៅឡើងៗ ក្រោយពីសហរដ្ឋអាម…

ចាប់ផ្តើមឆ្នាំថ្មី ចិនសម្រេចបន្ធូរបន្ថយពន្ធលើទំនិញនាំចូលជាង ៨៥០មុខ

ព័ត៌មាន
ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឲ្យកាន់តែមានគុណភាពខ្ពស់នៅក្នុងឆ្នាំថ្មី ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រកាសសម្រេចបន្ធូរបន្ថយពន្ធលើទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ