វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត

ត្រឹម​តែ​៥​ឆ្នាំ ទំហំ​ទឹក​ប្រាក់​ធានា​សរុប​នៃ​​វិស័យ​​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ជាង​១​ពាន់​លាន​ដុល្លារ


គិត​ចាប់​តាំង​ឆ្នាំ​២០១២ មក​ទល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ហាក់​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​​ទំហំ​ទឹក​ប្រាក់​ធានា​សរុប​មាន​រហូត​ដល់​ជាង ១​ពាន់​លាន​ដុល្លារ​អារមេរិក ខណៈ​ដែល​ក្រុមហ៊ុន​ដែល​បម្រើ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នេះ មាន​មិន​ទាន់​ដល់​១០​ក្រុមហ៊ុន​ផង។
ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ជាង​គេ​នៅកម្ពុជា។
ដោយ

ទោះ​បី​ជា​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នេះ ហាក់​មិន​ទាន់​បាន​ឈរ​ជើង​នៅ​ទីផ្សារ​កម្ពុជា​យូរ​រាប់​ទសវត្សរ៍​យ៉ាង​ណា​ក្ដី ប៉ុន្ដែ គេ​សង្កេត​ឃើញ​ថា ការ​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ត្រឹម​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ប៉ុណ្ណោះ វិស័យ​មួយ​នេះ​បាន​និង​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យកត់​សម្គាល់។

គិត​រហូត​មក​ទល់​ពេល​នេះ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​ធានា​រ៉ាប់រង​ទើប​តែ​មាន​ចំនួន​១៣​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​មាន​ចំនួន ៧​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ចំនួន​៦​ក្រុមហ៊ុន។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បាន​លើក​ឡើង​ថា បើ​គិត​ត្រឹម​រយៈពេល​ឆមាស​ទី១​ឆ្នាំ​នេះ ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​ទិញ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​បង់​ចូល​ទៅ​ក្នុង​វិស័យ​នេះ ឬ​ហៅ​ថា បុព្វលាភ​រ៉ាប់រង​ដុល មាន​សរុប​រហូត​ដល់​៦៨​លាន​ដុល្លារ​អាមេរិក ពោល​គឺ​កើន​ឡើង​២១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា

លោក​បន្ត​ថា ការ​រីក​ចម្រើ​នៃ​វិស័យ​ធានា​រ៉ាប់រង​ក៏​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​របស់​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​នានា អំពី​សារសំខាន់​នៃ​ការ​ធានា​រ៉ាប់រង ខណៈ​ដែល​ចំណូល​របស់​ប្រជាជន​ក៏​មាន​កំណើន​កាន់​តែ​ខ្ពស់​ជាង​មុន​ផង​ដែរ។ តួយ៉ាង​នៅ​ឆ្នាំ​២០១៦ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ដល់​១៣០២​ដុល្លារ​អាមេរិក។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា ហ្វតតេ (Forte) បាន​​លើក​​ឡើង​​ថា វិស័យ​ធានា​រ៉ាប់រង​បាន​ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ហើយ​ឧស្សាហ​កម្ម​ធានា​រ៉ាប់រង​នេះ​ដែរ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​កៀរគរ​ប្រភព​ទុន​សម្រាប់ វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​សហការ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង ជាមួយ​ស្ថាប័ន​ក៏​ដូចជា​ភាគី​ដែល​ពាក់ព័ន្ធ​នានា​ជា​ច្រើន​ទៀត។ 

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​ធំ​ថ្មី​មួយ​ទៀត គឺ​ក្រុមហ៊ុន​ធានា​រ៉ាប់រង AIA Cambodia បាន​ហក់​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ដែល​វា​បាន​ញ៉ាំង​ឲ្យ​វិស័យ​មួយ​នេះ កាន់តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី៖ បើ​ចង់​ធ្វើ Business កុំ​រៀន​មហាវិទ្យាល័យ Business!

ព័ត៌មាន
លោក​ឧកញ៉ា គួច ម៉េងលី បាន​ស្ពាយ​ចំណេះដឹង បទពិសោធ និង​ទុន​មួយ​ចំនួន​ពី​អាមេរិក មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០៥…

ក្រុមហ៊ុន​ផ្សារ​ទំនើប​ខ្នាត​យក្ស​របស់​ថៃ Central Group បាន​ហួស​ទៅ​វិនិយោគ​នៅ​វៀតណាម មុន​កម្ពុជា​ទៅ​ហើយ!

ព័ត៌មាន
ក្រុមហ៊ុន សិនត្រាល់ គ្រុប (Central Group) របស់​ថៃ​ដ៏​​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ កំពុង​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ