ក្រុមហ៊ុនផលិតបន្ទះឈីបចិន

ក្រុមហ៊ុនផលិតបន្ទះឈីបចិនធំមួយត្រូវបានអាជ្ញាធរអង់គ្លេសស៊ើបអង្កេត


អាជ្ញាធរអង់គ្លេសនឹងបើកការសិក្សា និងស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិន ឈ្មោះ និចភឺរៀ (Nexperia) ក្រោយក្រុមហ៊ុនចិនមួយនេះបានប្រកាសនៅថ្ងៃច័ន្ទសប្តាហ៍នេះថា ខ្លួននឹងចំណាយទឹកប្រាក់ដ៏សម្បើមដើម្បីទិញយកក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អង់គ្លេសមានឈ្មោះថា ញ៉ូផត វ៉ាហ្វឺ ហ្វាប (Newport Wafer Fab)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
បន្ទះឈីប

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​បូ​រី​ស ច​ន​សុ​ន បាន​ប្រាប់​ទៅ​កាន់​សភាជាតិ​អង់គ្លេស​ថា លោក​សម្រេច​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ចិន​នេះ គឺ​ដោយសារ​តែ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អង់គ្លេស​បាន​រក​ឃើញ​ថា វា​អាច​ជា​ការ​គំរាមកំហែង ដល់​អនាគត​នៃ​វិស័យ​បច្ចេកវិទ្យា​បន្ទះ​ឈី​ប​របស់​អង់គ្លេស​។

លោក បូ​រី​ស ច​ន​សុ​ន បាន​គូ​បញ្ជាក់​ទៀត​ថា អង់គ្លេស​និង​វិនិច្ឆយ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធានា​ថា ការ​ទិញ​យក​ក្រុមហ៊ុន​អង់គ្លេស​ពី​សំណាក់​ក្រុមហ៊ុន​ចិន​នេះ និង​មិន​បាន​រំលោភ​លើ​កម្មសិទ្ធិបញ្ញា មិន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ហើយ​ក៏​ដើម្បី​ធានា​ថា ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នឹង​មិន​បាន​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នោះ​ទេ​។

គួរ​រំឭក​ថា រដ្ឋាភិបាល​លោក​បូ​រី​ស ច​ន​សុ​ន​កន្លង​មក​ក៏​ធ្លាប់​បាន​ហាមប្រាម​ក្រុមហ៊ុន​ចិន ហួ​វ័យ (Huawei) មិន​ឲ្យ​ចូលរួម​អភិវឌ្ឍ​បណ្តាញ 5G នៅ​អង់គ្លេស​ផង​ដែរ ក្រោម​ហេតុផល​ដូច​គ្នា គឺ​បារម្ភ​ពី​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ​អង់គ្លេស ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។

ស្រប​ពេល​ដែល​បច្ចុប្បន្ន រដ្ឋាភិបាល​អង់គ្លេស​ទំនងជា​មាន​ទំនោរ ក្នុង​ការ​ប្រើ​វិធីសាស្ដ្រ​ដដែល​ដើម្បី​រារាំង​ចិន ទាក់ទង​នឹង​ឧស្សាហកម្ម​បន្ទះ​ឈី​ប​ផង​ដែរ​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​បន្ទះ​ឈី​ប​អង់គ្លេស​ឈ្មោះ Newport Wafer Fab ដែល​ក្រុមហ៊ុន​ចិន​ចង់​ទិញ​យក​នេះ ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​នឹង​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​របស់​អង់គ្លេស ភាគច្រើន​ផ្គត់ផ្គង់​ដល់​ការ​ផលិត​រថយន្ត​ទំនើប​ៗ និង​ក្រៅពី​នោះ​ក្រុមហ៊ុន​ក៏​ផ្តោត​សំខាន់​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សំខាន់​ៗ​ដែល​បម្រើ​ឲ្យ​វិស័យ​ប្រព័ន្ធ​បច្ចេកវិទ្យា​5G ផង​ដែរ​។

សូម​បញ្ជាក់​ថា ទោះបី Newport Wafer Fab ជា​សហគ្រាស​ផលិត​ឈី​ប និង​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច​ធំ​ជាងគេ​នៅ​អង់គ្លេស​ក្តី ប៉ុន្តែ​វា​នៅ​តែ​មាន​ទំហំ​តូច បើ​ធៀប​នឹង​ស្តង់ដារ​របស់​សហគ្រាស នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក Donald Trump ដាក់ពាក្យប្តឹងក្រុមហ៊ុន Facebook, Twitter និង Google ពីបទបំបិទសិទ្ធិនៃការបញ្ចេញមតិ

ព័ត៌មាន
អតីតប្រធានាធិបតីសហរដ្ឋអាមេរិចលោក ដូណាល់ត្រាំ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្ដាញសង្គមយក្សៗដូចជា Twitter, Facebook និងGoo…

កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងកូវីដ-១៩ ប៉ុន្ដែរុស្ស៊ីថា នៅតែចាំបោះដៃជួយ

ព័ត៌មាន
ប្រទេសរុស្ស៊ី រង់ចាំផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទៅឲ្យកូរ៉េខាងជើងជានិច្ច ខណៈដែលមានការរាយការណ៍ថា អំឡុងពេលបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ