វិស័យសេដ្ឋកិច្ច

ម៉ាឡេស៊ី និងវៀតណាម កំពុងប្រជែងគ្នាដណ្តើមទីផ្សារទេសចរណ៍ពីថៃ


ភាពក្រអឺតក្រទម ចលាចលនយោបាយ និងការបង្កជម្លោះព្រំដែនជាមួយកម្ពុជា របស់ថៃ កំពុងហុចឱកាសដល់ម៉ាឡេស៊ី ក្នុងការដណ្តើមតំណែងជាទីផ្សារទេសចរណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ ស្របពេលដែលវៀតណាម កំពុងពង្រីកសក្តានុពលទេសចរណ៍របស់ខ្លួន ដើម្បីដណ្តើមម៉ូយពីប្រទេសថៃ។ ប្រទេសម៉ាឡេស៊ី ត្រូវបានគេព្យាករថា អាចនឹងទាក់ទាញភ្ញៀវទេសចរបរទេសបានចន្លោះពី៣១ទៅ៤០លាននាក់នៅឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ម៉ាឡេស៊ីអាចនឹងវ៉ាថៃក្លាយជាទីផ្សារទេសចរណ៍បរទេសធំបំផុតនៅក្នុងឆ្នាំ២០២៥នេះ
ដោយ

ប្រទេសម៉ាឡេស៊ី និងវៀតណាម ​កំពុងក្លាយជាទីផ្សារទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងតំបន់អាស៊ាន ហើយកំពុងដឹកដៃគ្នាដណ្តើមយកម៉ូយទេសចរពីប្រទេសថៃ។ ម៉ាឡេស៊ី ទាក់ទាញភ្ញៀវទេសចរបរទេសបានជាង២៨លាននាក់នៅក្នុងរយៈពេល៨ខែឆ្នាំនេះកើនឡើងជាង១៤% បើធៀបនឹងឆ្នាំមុន។ កំណើនក្នុងឧស្សាហកម្មគ្មានផ្សែងរបស់ម៉ាឡេស៊ីនេះ ត្រូវបានជួយគាំទ្រជាចម្បងដោយសារការកើនឡើងចំនួនភ្ញៀវទេសចរចិន ហើយតាមរយៈកំណើននេះត្រូវបានគេវាយតម្លៃថា ម៉ាឡេស៊ី កំពុងស្ថិតនៅលើផ្លូវឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានលើស៣០លាន ទៅ៤០លាននាក់ ដែលធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេសទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតនៅអាស៊ាន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation ប្រទេសថៃ ដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរបរទេសបានច្រើនជាងគេបំផុតនៅតំបន់អាស៊ាន អាចទាក់ទាញភ្ញៀវទេសចរបរទេសបានត្រឹមជាង២៨លាននាក់ប៉ុណ្ណោះនៅក្នុងរយៈពេល១១ខែកន្លងមកនេះ ធា្លក់ចុះជាង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកវៀតណាម ឯណោះវិញមិនអន់នោះទេ ក្រោយប្រទេសថៃ កំពុងហ៊ុមព័ទ្ធដោយវិបត្តិនយោបាយផ្ទៃក្នុង អរិភាពព្រំដែនជាមួយកម្ពុជា ការធ្លាក់ចុះសេដ្ឋកិច្ច ទឹកជំនន់ វៀតណាម បានក្លាយជាតារាទេសចរណ៍មួយនៅតំបន់អាស៊ាន។ នៅឆ្នាំ២០២៥នេះ វៀតណាម ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានលើស២១លាននាក់ ស្របពេលកាលពីមុនកូវីដ-១៩ រីករាលដាល វៀតណាម អាចទាក់ទាញទេសចរបានត្រឹម១៨លាននាក់ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើរាជរដ្ឋាភិបាល និងពលរដ្ឋគួរធ្វើបែបណា ដើម្បីតបស្នងដល់វីរៈកងទ័ពកម្ពុជា ដែលបានខិតខំប្រយុទ្ធជាមួយយោធាថៃ ដើម្បីការពារទឹកដី?

ក្រុមអ្នកជំនាញបានបង្ហាញការដឹងគុណចំពោះយុទ្ធជនដែលបានពលីជីវិត និងយុទ្ធជនដែលបានប្រយុទ្ធតតាំងជាមួយយោធាថៃ យ៉ាងអង់អាចក្លាហានក្នុងការការពារដែ…

បំណុលនៅប្រទេសចិន កើនលើសទំហំសេដ្ឋកិច្ចជាង៣ដង ដែលកំពុងបង្កើនការព្រួយបារម្ភពីអតិផរណា និងសេដ្ឋកិច្ចមានកំណើនយឺត

នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ អនុបាតបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានឈានរហូតដល់៣០២% គួរឱ្យភ្ញាក់ផ្អើល ដោយកើនឡើងលើសពី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ