ម៉ាឡេស៊ីចំណាយប្រាក់ជំរុញសេដ្ឋកិច្ចឡើងវិញ

ម៉ាឡេស៊ីគ្រោងចំណាយជាង ៨០ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩


រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មែល សាប្រ៊ី យ៉ាកុប ថ្មីៗនេះបានស្នើសុំកញ្ចប់ថវិកាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ សម្រាប់ឆ្នាំ ២០២២ ដែលមានតម្លៃ ៨០ ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងគោលបំណង ជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពអត់ការងារធ្វើ ដែលកំពុងកើតមាននៅក្នុងប្រទេសម៉ាឡេស៊ី នៅគ្រាដែលវិបត្តិកូវីដ១៩បាន និងកំពុងបន្ដឥទ្ធិពលអាក្រក់ទៅលើការលូតលាស់សេដ្ឋកិច្ច។នេះបើយោងតាការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
រដ្ឋាភិបាលថ្មី ស្នើសុំកញ្ចប់ថវិកាតម្លៃ ៨០ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងគោលបំណង ជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពអត់ការងារធ្វើ

សំណើ​កញ្ចប់​ថវិកា​ចំណាយ​ដ៏​សម្បើម​នេះ​ជាង ៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ គឺជា​សំណើ​កញ្ចប់​ថវិកា​លើក​ដំបូង​គេ​បង្អស់​មួយ​របស់​លោក អ៊ី​ស្មែ​ល សា​ប្រ៊ី យ៉ា​កុប ចាប់តាំងពី​លោក​បាន​ចូល​មក​អង្គុយ​តំណែង​ជា​នាយក​មន្ត្រី​ម៉ា​ឡេ​ស៊ី កាលពី​ខែសីហា​មក​។ ក្នុង​សំណើ​កញ្ចប់​ថវិកា​នោះ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី គ្រោង​ចំណាយ​លើ​ការ​អភិវឌ្ឍ​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​ជាង​១៨​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​២២% ធៀប​នឹង​ការ​ចំណាយ​នៅ​ឆ្នាំ​២០២១​។ ការ​ចំណាយ​ប្រតិបត្តិការ​វិញ មាន​ជាង ៥៦​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​៦% និង​ការ​ចំណាយ​សម្រាប់​ការ​អន្តរាគមន៍ និង​ទប់ស្កាត់​កូ​វី​ដ​១៩ មាន​ជាង ៥​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី​លោក  តេ​ង គូ បាន​និយាយ​ថា ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​រំពឹង​ថា​នឹង​កើនឡើង​ដល់​ជាង ៥៦ ពាន់​លាន​ដុល្លារ ដូចនេះ រដ្ឋាភិបាល​មាន​ផែនការ​ពង្រីក​កញ្ចប់​ថវិកា​ចំណាយ​បន្ថែម​សម្រាប់​ឆ្នាំ ២០២២ សរុប​ដល់​ជាង ៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កាលពី​ឆ្នាំ​២០២១ កញ្ចប់​ថវិកា​ចំណាយ​នេះ​មាន​ត្រឹមតែ​ជាង ៧៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ 

សូម​បញ្ជាក់​ថា បន្ទាប់​ពី​រយៈពេល​ពីរ​ឆ្នាំ​នៃ​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត បង្ខំ​ឱ្យ​អាជីវកម្ម​រាប់​ពាន់​កន្លែង​នៅ​ម៉ា​ឡា​ស៊ី​ត្រូវ​បាន​បិទ និង​អត្រា​អ្នក​គ្មាន​ការងារ​កាន់តែ​កើនឡើង​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បាន​និយាយ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​មាន​ប្រមាណ ៤,៦% ដែល​ជា​កង្វល់​សម្រាប់​រដ្ឋាភិបាល ហើយ​ក្នុង​នោះ រដ្ឋាភិបាល​នឹង​បែងចែក​ថវិកា​ជាង ១ ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​ឱកាស​ការងារ​ចំនួន  ៦០​ម៉ឺន​កន្លែង​។

ទន្ទឹម​នេះ រដ្ឋាភិបាល​ក៏​បាន​បែងចែក​ប្រាក់​ជិត ២ ពាន់​លាន​ដុល្លារ សម្រាប់​ជំនួយ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ដែល​មាន​ចំណូល​ទាប​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ដោយសារ​ប្រទេស​ម៉ា​ឡេ​ស៊ី មិន​ទាន់​ធូរស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ នោះ ថវិកា ក៏​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក្រសួងសុខាភិបាល​ជិត ៨​ពាន់​លាន​ដុល្លារ និង​សម្រាប់​ការ​គ្រប់គ្រង​មេរោគ និង​ការ​បង្កើន​សមត្ថភាព​ថែទាំ​សុខភាព​សាធារណៈ​ជិត ១ ពាន់​លាន​ដុល្លារ​ផង​ដែរ​។

បើ​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ នឹង​កើនឡើង​ចន្លោះ​ពី ៥,៥% ទៅ ៦,៥% នៅ​ឆ្នាំ​២០២២ ដែល​កើនឡើង​ពី​កំណើន ចន្លោះ ៣% ទៅ ៤% សម្រាប់​ឆ្នាំ​នេះ​។ ទោះ​យ៉ាងណា ដោយសារ​ការ​ចំណាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​កើនឡើង រដ្ឋាភិបាល​ប៉ាន់​ស្មានថា ឱនភាព​ថវិកា​នឹង​កើន​ដល់ ៦,៥% នៅ​ឆ្នាំ​នេះ ប៉ុន្តែ​វា​នឹង​ធ្លាក់​មក​នូវ​ត្រឹម ៦% នៅ​ឆ្នាំ ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីសុខាភិបាលចិនថា ការផ្ទុះឆ្លងរីករាលដាលកូវីដ១៩ជាថ្មីនៅចិន កំពុងឆ្លងលឿនរហ័ស

ព័ត៌មាន
មន្ត្រីសុខាភិមន្ត្រីសុខាភិបាលចិនបានអះអាងថា ការផ្ទុះរាលដាលឆ្លងកូវីដ១៩ជាថ្មីទៀត នៅប្រទេសចិននៅមួយរយៈចុងក្រោយនេះ កំពុងមានសម្ទុះឆ្លងលឿនរហ័ស …

អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា ដែលបានក្លាយជាសមាជិក UnionPay International ក្នុងការផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេនៅកម្ពុជាបានបោះជំហានអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងផ្តល់ភាពងាយស្រួលដល់អតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ