WTO

ចិនថា ការរិះគន់ខ្លួនពីសំណាក់ប្រទេសលោកខាងលិចនៅ WTO «ជារឿងមិនសមរម្យ និងមិនសមហេតុផល»


ប្រទេសចិន បានចាត់ទុកការរិះគន់ខ្លាំងមកលើខ្លួនពីសំណាក់ប្រទេសលោកខាងលិច នៅអង្គការពាណិជ្ជកម្មពិភពលោក ថា ជារឿងដែលមិនសមរម្យ និងមិនសមហេតុសមផលសោះឡើយ។ ការចេញមកប្រតិកម្មពីក្រុងប៉េកាំងដូចនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសលោកខាងលិចថ្មីនេះ បានវាយប្រហារចិនខ្លាំងៗនៅអង្គការពាណិជ្ជកម្មពិភពលោកដោយចោទប្រកាន់ថា ចិនបានលាងឈ្មោះពីបទឧក្រិដពាណិជ្ជកម្ម និងគំរាមកំហែងផ្នែកសេដ្ឋកិច្ចជាដើម។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អង្គការពាណិជ្ជកម្មពិភពលោក
ដោយ

ក្នុង​កិច្ចប្រជុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​សឺ​ណេ​វ​ថ្មី​ៗ​នេះ ប្រទេស​ចិន​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ថា បាន​លាង​ឈ្មោះ​ពី​បទ​ឧ​ក្រិ​ដ​ពាណិជ្ជកម្ម និង​គំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​លោក​ខាងលិច​ជា​ច្រើន ដែល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏​បាន​ចេញ​និយាយ​វាយប្រហារ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ចិន​ខ្លាំង​ៗ​ផង​ដែរ​។

ក៏​ប៉ុន្ដែ ចិន​នៅ​តែ​បញ្ជាក់​ជំហរ​បស់​ខ្លួន​ថា គោល​យោ​បាយ​ពាណិជ្ជកម្ម​របស់​ខ្លួន គឺ​មិន​មាន​អ្វី​ផ្ទុយ​នឹង​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នោះ​ឡើយ ហើយ​ចុង​ក្រោយ​នេះ ទីក្រុង​ប៉េ​កាំ​ង​តាម​រយៈ លោក វ៉ាង ស៊ូ​វិ​ន (Wang Showen) រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ចេញ​មក​ប្រតិកម្ម ការ​រិះគន់​និង​ទាមទារ​របស់​លោក​ខាងលិច​មក​លើ​ចិន អំឡុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​៨ ថា ជា​រឿង​មិន​សម​ហេតុផល​។ មិន​សម​ហេតុផល ក៏​ដោយសារ​តែ​បញ្ហា​ដែល​លោក​ខាងលិច​បាន​រិះគន់ និង​ទាមទារ​ចិន​នៅ​ពេល​នោះ គឺ​មិន​បាន​ស្ថិត​នៅ​ក្រោម​វិសាលភាព​របស់ WTO នោះ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​វ៉ាង ស៊ូ​វិ​ន បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​នឹង​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​រិះគន់​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​ដែន​វិសាលភាព​របស់ WTO ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​ពិភពលោក​មួយ​នេះ​។

គួរ​រំឭក​ថា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន អង់គ្លេស អូស្ត្រាលី និង​កា​ណា​ដា សុទ្ធតែ​បាន​រិះគន់​ខ្លាំង​ៗ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន ក្នុង​កិច្ចប្រជុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាល​ថ្មី​ៗ​នេះ​ចុង​ក្រោយ​នេះ អំពី​ការ​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​៨​របស់​ក្រុង​ប៉េ​កាំ​ង ដោយ​បាន​និយាយ​ថា ចិន​អនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ មិន​ស្មើភាព និង​បាន​អនុវត្ត​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីឥណ្ឌាថា ឥណ្ឌាត្រៀមខ្លួនរួចហើយ ដើម្បីផលិតវ៉ាក់សាំងឲ្យបាន ៥ពាន់លានដូសនៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ឲ្យបាន៥ពាន់លានដូស នៅឆ្នាំ២០២២ ដើម្បីជួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរ…

ក្រុមប្រទេស G20 សន្យាផ្តល់ការគាំទ្របន្ថែមដល់សេដ្ឋកិច្ចពិភពលោក និងជួយប្រទេសក្រីក្រឲ្យទទួលវ៉ាក់សាំងបានលឿន

ព័ត៌មាន
មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកច្រើនខ្លាំងទាំង២០ប្រទេស ឬហៅកាត់ដោយខ្លីថា G20 ក្នុងជំនួបកំពូលនៅចុងសប្ដាហ៍មុននេះ បានសន្យាលើការការគាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ