តំបន់អាស៊ាន

ម៉ាឡេស៊ី ត្រៀមរៀបចំកិច្ចប្រជុំជាង៣០០ ពេលខ្លួនធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ


ក្នុងនាមជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ម៉ាឡេស៊ីបានត្រៀមរៀបចំកិច្ចប្រជុំរហូតដល់ទៅ៣០០ ក្នុងនោះកិច្ចប្រជុំ ដែលនឹងបើកសម្ភោធដំបូងគេ គឺកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។ តាមការគ្រោងទុកកិច្ចប្រជុំដំបូងនេះគ្រោងរៀបចំនៅកោះឡាំងកាវី ដែលជា រីសត អេកូទេសចរណ៍បៃតងដ៏ស្រស់ស្អាតរបស់ប្រទេសនេះ ពីថ្ងៃទី១៨-១៩ មករា ឆ្នាំ២០២៥ សប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។
តំបន់អាស៊ាន
ដោយ

កោះឡាំងកាវី ដែលជារីសតដ៏ស្រស់ស្អាតមួយរបស់ម៉ាឡេស៊ី នឹងក្លាយជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ពេលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះប្តូរវេននៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រ-ចិន នៅទីក្រុងកូឡាឡាំពួរ ក្នុងរង្វង់ខែឧសភា ខាងមុខ។

ក្រៅពីនោះ ម៉ាឡេស៊ី ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅក្នុងរង្វង់ខែកុម្ភៈ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅខែកក្កដា និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅខែតុលា ផងដែរ។ ពាក់ព័ន្ធភាពជាប្រធានប្តូវេនអាស៊ាននេះ លោក អានវ៉ា អ៊ីប្រាហ៊ីន (Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងកាលពីពេលថ្មីៗនេះថា ការធ្វើជាប្រធាននេះផ្តល់នូវឱកាសដ៏ល្អមួយ ដើម្បីឲ្យម៉ាឡេស៊ីដឹកនាំប្លុកនេះឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

លោកបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបង្កើតអាស៊ានដែលមានភាពធន់ ភាពច្នៃប្រឌិត និងផ្តោតលើប្រជាជនកាន់តែច្រើន។ តាំងពីបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ១៩៦៧ ម៉ាឡេស៊ី ដែលជាប្រទេសស្ថាបនិកមួយនៃអង្គការនយោបាយ និងតំបន់មួយនេះ បានធ្វើជាប្រធានប្តូរវេនរបស់ប្លុកនេះចំនួន៤លើករួចមកហើយ ពោលគឺនៅក្នុងឆ្នាំ១៩៧៧, ឆ្នាំ១៩៩៧, ឆ្នាំ២០០៥ និងចុងក្រោយនៅក្នុងឆ្នាំ២០១៥៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនគ្រោងប្រើមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ឱ្យបម្រើក្នុងសេវាថែទាំមនុស្សចាស់

ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោក កំពុងបោះជំហានយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រា…

លោក ដូណាល់ ត្រាំ ចង់ទិញតំបន់ស្វយ័តរបស់ដាណឺម៉ាក Green Land បញ្ចូលក្នុងទឹកដីអាម៉េរិក

ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបជាថ្មីពីបំណងចង់បាន ហ្រ្គិនឡែន (Green Land) ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ