WHOថ្កោលទោសក្រុមប្រទេសអ្នកមា

WHO បន្ដរិះគន់ខ្លាំងៗ និងថ្កោលទោសក្រុមប្រទេសអ្នកមានស្ដុកទុកវ៉ាក់សាំងកូវីដ-១៩ ខណៈប្រទេសក្រីក្រកំពុងខ្វះខាត


អង្គការសុខភាពពិភពលោកបានបន្ដរិះគន់ខ្លាំងៗ និងថ្កោលទោសក្រុមប្រទេសអ្នកមានទាំងឡាយណា ដែលបានស្ដុកទុកវ៉ាក់សាំង ព្រមទាំង ឧបករណ៍ការពារ និងព្យាបាលមេរោគកូវីដសម្រាប់តែប្រទេសខ្លួនឯង ដោយមិនព្រមចែកចាយបន្ដទៅឲ្យប្រទេសផ្សេងៗទៀតដែលកំពុងខ្វះខាត។
លោក Tedros ដែលជាប្រធានអង្កការសុខភាពពិភពលោក
ដោយ

ការ​ស្ដុក​ទុក​វ៉ាក់សាំង​របស់​ក្រុម​ប្រទេស​មាន​នេះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​ថា វា​ធ្វើ​ឱ្យ​បរាជ័យ​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង ក៏​ដូច​ជា​ធ្វើ​ឲ្យ​មាន​ភាព​មិន​ស្មើគ្នា​ក្នុង​ការ​ចែកចាយ ពិសេស​ការ​ចែកចាយ​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​តំបន់​អាហ្វ្រិក​។ ប្រការ​នេះ​បាន​និង​កំពុង​ជំរុញ​ឱ្យ​មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​កាន់តែ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNBC​។

អង្គការ​សុខភាព​ពិភពលោក​នៅ​ស​ប្ដា​ហ៍​នេះ​បាន​និយាយ​លើក​ឡើងជា​ថ្មី​ម្ដងទៀត អំពី​វិសមភាព​សកល ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ចាប់តាំងពី​ការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម​មក​។ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប បន្ទាប់​ពី​មើលឃើញ​ថា ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​ចំនួន​ច្រើន​រួច​ហើយ ព្រមទាំង​បាន​និង​កំពុង​បន្ត​យុទ្ធនាការ​ចាក់​ដូ​ស​ទី​៣​បន្ថែម​ទៀត​។

លោកស្រី ម៉ា​រៀ វ៉ា​ន់​កេ​ក​ហូ​វ (Maria Vankerkkhove) ប្រធាន​ផ្នែក​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​រិះគន់​ចំពោះ​ប្រទេស​អ្នកមាន​ដែល​ស្ដុក​ទុក​វ៉ាក់សាំង​ច្រើន មិន​ព្រម​បញ្ចេញ​ឲ្យ​ប្រទេស​ផ្សេង​ៗ​យ៉ាង​ដូច្នេះ​ថា «​នេះ​មិន​ត្រឹមតែ​អយុត្តិធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អ​សីលធម៌​ទៅ​ទៀត ព្រោះថា​វា​បាន​ពន្យារពេល​បន្ដ​ឲ្យ​មេរោគ​មានការ​រីក​រាលដាល ព្រមទាំង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន​»​។

ទន្ទឹម​នេះ WHO បាន​បន្ដ​ទទូច​ស្នើ​ទៅ​កាន់​ប្រទេស​អ្នកមាន បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ យ៉ាងតិច​ពីរ​ខែ ហើយ​ស្នើ​ឲ្យ​ពួក​គេ​ប្តូរ​ទិស​ដៅ​ចែកចាយ​វ៉ាក់សាំង​ទាំងនេះ​ទៅ​ប្រទេស​ក្រីក្រ​វិញ ដោយ​សង្ឃឹមថានឹង​ចាក់​វ៉ាក់សាំង​ឱ្យ​បាន ១០% នៃ​ពលរដ្ឋ​ក្នុង​ប្រទេស​នៅ​ចុងខែ​កញ្ញា​នេះ ខណៈ​ដែល WHO ក៏​បាន​កំណត់​យក​ខែធ្នូ ឆ្នាំ​២០២១​នេះ សម្រេច​ឲ្យ​បានការ​ចាក់​វ៉ាក់សាំង ៤០% នៃ​ប្រជាជន​សរុប​នៅ​ទូ​ទាំង​ពិភពលោក​។

សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​សបាន​ចំនួន ៥៣% នៃ​ពលរដ្ឋ​សរុប​របស់​ខ្លួន ហើយ​ពលរដ្ឋ​ប្រមាណ​ជាង ១ លាន ៣​សែន នាក់ បាន​ទទួល​ការ​ចាក់​ដូ​ស​ជំរុញ​រួចរាល់​ហើយ​។ ដោយឡែក យោង​តាម​អង្គការសហប្រជាជាតិ ពលរដ្ឋ​អ៊ឺ​រ៉ុ​ប​ចំនួន ៥៧% បាន​ចាក់​គ្រប់​ចំនួន​២​ដូ​ស ហើយ​ប​ច្ចប្ប​ន្ន​នេះ កំពុង​រៀបចំ​ការ​ចែកចាយ​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​ប្រទេស​បារាំង និង​អង់គ្លេស​។

ស្រប​ពេល សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺ​រ៉ុ​ប​កំពុង​សម្រុក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​បាន​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​យ៉ាងច្រើន​នោះ បើ​មើលទៅ​តំបន់​អាហ្វ្រិក​ឯណោះ​វិញ ទើបតែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​សបាន​ត្រឹមតែ ៣% នៃ​ប្រជាជន​របស់​ខ្លួន​ប៉ុណ្ណោះ​។

យ៉ាងណាមិញ WHO បាន​គូរ​បញ្ជាក់​ថា ស្ទើរតែ ៨០% នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក នឹង​មិន​អាច​ទទួល​វ៉ាក់សាំង​សូ​ម្បី ១០% ដែល​វា​ងាយ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាហ្វ្រិក​ប្រឈម​នឹង​ការ​ឆ្លង​កូ​វី​ដ​១៩​កម្រិត​ធ្ងន់​ចាប់ពី​ខែកញ្ញា​នេះ​តទៅ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលារាជធានីភ្នំពេញបន្ដដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩

ព័ត៌មាន
សាលារាជធានីភ្នំពេញបានសម្រេចបន្ដដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកនូវសកម្មភាព ការងារ និង អាជីវកម្មដែលមានហានិភ័យខ្ពស់ដែល ងាយបង្កការឆ្លងរ…

នៅត្រឹមចុងឆ្នាំ២០២១ ពិភពលោកនឹងមានវ៉ាក់សាំងកូវីដ-១៩ជាង ១២ ពាន់លានដូស

ព័ត៌មាន
វិបត្តិជំងឺឆ្លងរាលត្បាតសកល កូវីដ១៩ នៅតែជាក្ដីកង្វល់របស់ពិភពលោកទាំងមូល ហើយបានជំរុញឱ្យប្រទេសផ្សេងៗពន្លឿនល្បឿនក្នុងការផលិតវ៉ាក់សាំង។ ក្នុងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ